កូនប្រុស​លោក ញាណ សារី មន្ត្រី​យោធា​នាយការិយាល័យ​ទី​១ ប្រើ​អំណាច​ឪពុក​ទៅ​រំអុក​សមត្ថកិច្ច​នាំ​ឈើ​ប្រណី​តទៅ​ស្រុក​យួន​យ៉ាង​រលូន​

, , Leave a comment

​ខេត្តរតនគិរី : រថយន្ត​លុ​ច្ស​ស៊ី​ស RX300 ដឹកឈើ​ប្រណីត​កូនប្រុស​របស់លោក ញាណ សារី មន្ត្រី​យោធា​នាយការិយាល័យ​ទី​១ តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តរតនគិរី ត្រូវបាន​សមត្ថកិច្ច​មួយ​ក្រុម​ចាប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខណៈដែល​បម្រុង ទៅ​ប្រទេស​វៀតណាម​។​

 

​មន្ត្រីនគរបាល​ដែល​ប្រចាំការ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧៨​បាន​ឲ្យ​ដឹងថា រថយន្ត​ឡិច​ស៊ី​ស​ដែល​ចាប់បាន​នោះ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2P-7579 ជា​របស់​ឈ្មោះ ច​ន្ធី រស់នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ដែល​គេ​ដឹងថា ជា​កូនប្រុស​របស់លោក ញាណ សារី មន្ត្រី​យោធា​នាយការិយាល័យ​ទី​១ តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តរតនគិរី​។ ក្រោយពេល​ចាប់​ម្ចាស់​រថយន្ត​នោះបាន​ចុះទៅ​សែន​សំណែន​[​ចរចា​ជាមួយ​ក្រុម​សមត្ថកិច្ច​]​មិនបាន​ប៉ុន្មាន​នាទី​ផង​ក៏​ក្រុម​សមត្ថកិច្ច​នោះ​លែង​វិញ​ឲ្យ​រថយន្ត​ដឹកឈើ​ប្រណិត​នោះ​ធ្វើដំណើរ​ទៅមុខទៀត  ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​ដោយ​ឆ្លងកាត់​ច្រកព្រំដែន​អន្តរជាតិ​អូរ​យ៉ា ដាវ ពោលគឺ​មិនមាន​ការចាប់​រថយន្ត​ផ្ទុក​ឈើ​ប្រណីត​នោះ​បញ្ជូនទៅ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ចែង​តាមច្បាប់​នោះទេ​។​

 

​បើតាម​ប្រសាសន៍​របស់លោក ឡេង យុគ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរ​កែវ លោក​មិនបាន​រៀបរាប់​អ្វី​ច្រើន​នោះទេ ដោយ​គ្រាន់តែ​ថា​៖ «​លោក​មិន​បានដឹង​មានការ​ចាប់បញ្ជូន​រថ​យន្ត​ឡិច​ស៊ី​ស​RX300​ដឹកឈើ​ប្រណីត​មក​រដ្ឋបាល​ព្រៃឈើ​នោះទេ​»​។ លោក​បាន​បន្តទៀតថា សង្ស័យ​តែ​ក្រុម​សមត្ថកិច្ច​មួយក្រុម​នោះបាន​ចរចា​ត្រូវរ៉ូវ​គ្នា​ហើយ ទើប​មិនបាន​បញ្ជូនមក​រដ្ឋបាល​ព្រៃឈើ​នោះ​៕

03-3-2015

 

Leave a Reply

(*) Required, Your email will not be published