ពេលដែល​ឲ្យ​លុយ​ធីប​ព្រោះ​សម្ញែង​ថា​ខ្លួន​មានបាន ឬ​ក្នុងន័យ​ផ្សេង​..!

, , Leave a comment

​រាជធានី​ភ្នំពេញ : ពាក្យចាស់​លោក​ថា ៖«​ស្វាង​តឹង ស្រវឹង​ធូរ​»​។ ការលើកឡើង​របស់​ចា​ស់​បុរាណ​តែង​ដំណាល​តាម​បរិបទ​របស់​សង្គម​។ ជាការ​ពិតណាស់​ជារឿយៗ​មានរឿង​មួយ​ដែល យុវវ័យ​មួយ ចំនួន​តែងតែ​រអ៊ូ និង​ត្អូញត្អែរ​ពី​ការ​អស់​លុយ បន្ទាប់ពី​បាន​ជួបជុំ​មិត្ត​ភ័ក្ដិ​ទៅ​ហូប​អី ឬ​មាន​កម្មវិធី​ផឹកស៊ី នៅតាម​ភោជនីយដ្ឋាន បៀរហ្គាឌិន ឬ​ខារ៉ាអូខេ ដោយសារតែ​ឲ្យ​ធីប​គេ ហើយ​អ្នក​ខ្លះទៀត ស្ដាយ​មិនបាន​ឲ្យ​ធីប​ដល់​អ្នកនេះ​អ្នកនោះ​ក៏មាន​។ កង្វល់​ទាំងអស់នេះ​បាន​ចង់រឹត​ជា​សំនួ​រថា​៖ «​តើ​ហេតុអ្វី បានជា​គេ និយម​ឲ្យ​លុយ​ធីប នៅពេល​ផឹកស៊ី នៅតាម ភោជនីយដ្ឋាន បៀរហ្គាឌិន ឬ​ខារ៉ាអូខេ​?

 

«​ឲ្យ​តែ​ស្រវឹង ហើយ​សប្បាយ ភ្ញៀវ​គេ​ប្រាកដជា​ឲ្យ​លុយ ធីប​ច្រើន​ហើយ​»​។ នេះ​ជាការ​លើកឡើង​របស់​យុវ​និស្សិត​ម្នាក់​ដែល​រស់នៅ​ម្តុំ​ផ្សារ​កាប់​គោ​។ យុវជន​រូបនោះ​បា​នប​ន្ត​ទៀតថា ៖« ការនិយម​ឲ្យ​លុយ​ធីប ដល់​អ្នកបម្រើ​ការងារ នៅ​ភោជនីយដ្ឋាន  ខារ៉ាអូខេ ឬ កន្លែង​កម្សាន្ត​រាត្រី​ផ្សេងៗ គឺ​គ្រាន់តែ​ចង់បង្ហាញ​ពី ភាព​ហ៊ឺហា ថា​ខ្លួន​មាន​លុយ​ច្រើនតែ​ប៉ុណ្ណោះ​»​។ អ្នកខ្លះ​ដែលមាន​លុយ​ឬ​ជា​អ្នកមាន ពេល​ផឹកស៊ី​ម្ដងៗ ហ៊ាន​ចំណាយលុយ​ឲ្យ​ធីប​ដល់​អ្នក​សេវាកម្ម ឬ​នារី​អង្គុយ​កំដរ​ច្រើនជាង ថ្លៃ​ការហូបចុក​ទៅទៀត ឲ្យ​តែ អ្នក​សេវាកម្ម និង​នារី​អង្គុយ​កំដរ ចេះ​ធ្វើ​ឲ្យ​ភ្ញៀវ​ពេញចិត្ត ព្រោះ​គេ​មិន​ស្ដាយ​លុយ​ឡើយ ឲ្យ​គេ​បាន​សប្បាយ​។​

 

​នៅ​មិន​ឆ្ងាយ​ពី​ទីនោះ​ប៉ុន្មាន​យុវជន​ម្នាក់​ឈ្មោះ រដ្ឋា ដែល​ចូលចិត្ត​រក​សេវា​កម្សាន្ត​ពេល​រាត្រី​បាន​ប្រាប់ថា ៖«​តាមពិតទៅ ការ​ឲ្យ​ធីប​នេះ គឺ​ចង់បាន​មុខមាត់​និង​កិត្តិយស ជាជាង ភាព​ហ៊ឺហា  ព្រោះ​ពេលដែល​ចូល ហូប​ឬ​ផឹកស៊ី នៅ​កន្លែង​សប្បាយ​សប្បាយ ចាយលុយ ដូចជា បៀរហ្គាឌិន ឬ​ខារ៉ាអូខេ នោះ ប្រាកដ​ជាមាន​នារី​ស្រស់ស្អាត អង្គុយ​រង់ចាំ ហើយ​បើ​ចង់បាន​គេ​មក​អង្គុយ​ជាមួយ ត្រូវតែ​ចំណាយលុយ​ធីប ព្រោះ​មិនសូវ​ខ្មាស​គេ​។​«​អ្នក​ស្រវឹង គឺ​ដៃ​ទូលាយ​ណាស់ ឲ្យ​លុយ​ធីប​ស្រីៗ មិន​ខ្លាច​ដាច់បាយ​ទេ ព្រោះ​ខ្លាច គេ​ថា​ខ្លួន​អត់​»​។ នេះ​ជាការ​លើកឡើង​របស់​យុវជន​ម្នាក់ រដ្ឋា​។​

 

​ភាគច្រើន លុយ​ធីប​គឺ ឲ្យ​ទៅ  នារី​រត់​តុ ឬ​នារី​អូ​តេស​ច្រើន ជាង​ប្រុសៗ​ដែល​បម្រើ​ការងារ​ដូចគ្នា  ក្នុង​គោលបំណង អូសទាញ​ឲ្យ​អ្នក​ទាំងនោះ​ចាប់អារម្មណ៍ ស្រលាញ់​ខ្លួន និង​ចង់បាន​អ្វីមួយ​ទៀត​ពី​ពួកគេ ដូចជា លេខ​ទូរស័ព្ទរ ឬ​ខ្លួនប្រាណ​។ អ្នកខ្លះ​បើ​មិនបាន​ឲ្យ​លុយ​ធីប​គេ​ទេ ដូច​ជាមាន​អារម្មណ៍​ខ្មាសអៀន និង​ខ្លាច​គេ​ថា ខ្លួន​អន់ សុកចិត្ត អស់​លុយ​ពី​ហ៊ោ​ប៉ៅ ក៏​ប្រមូល ឬ​ខ្ចីលុយ​មិត្ត​ភ័ក្ដិ​។​ល​។​

03-3-2015

 

Leave a Reply

(*) Required, Your email will not be published