នំ​សរសៃ​មាស ឬ នំ​វ៉ោ​យ​

, , Leave a comment

02-3-2015 (1)

គ្រឿងផ្សំ​៖
​ពងមាន់​ក្រហម និង ស្ករស​

 

​របៀប​ធ្វើ ៖
១- គោះ​ពងមាន់ ស្រង់​យកតែ​ស៊ុត​ពណ៌​ក្រហម​សុទ្ធ​។

 

២- យក​ម៉ាស៊ីន​វាយ​ឲ្យ​ឡើងសាច់​នំ ប្រហែល​កន្លះ​ម៉ោង​។ ឬក៏​ធ្វើ​ដៃ​ក៏​បានដែរ តែ​ត្រូវការ​ពេល មួយ​ម៉ោង ដើម្បី​អង្គុយ​កូរ​វាយ​ម្សៅ​។​

 

៣- ដាំទឹក​ស្ករ​ឲ្យ​ខាប់ ទើប​យក​សាជី​ដែក ឬ យក​ក្រដាស​រឹង ដែល​គេ​គួច​ឲ្យ​កើតជា​រាង​សាជី មាន​គូថ​ប្រហោង​តូច​មួយ​។​

 

៤- យក​ទឹក​ពងមាន់​ដែល​វាយ​បាន ទៅ​ចាក់​ក្នុង​សាជី ហើយ​រោយ​ទៅលើ​ទឹក​ស្ករ តម្រៀប​លើ​គ្នា ឲ្យ​មាន​របៀប​។​

 

៥- ពេល​សរសៃ​នំ​អណ្តែត​ឡើង គេ​អាច​ដួស​យកទៅ​ទុក​ឲ្យ​ត្រជាក់​ឧណ្ហៗ ដើម្បី​រៀបចំ​ឲ្យ​ល្អ សម្រាប់​ដាក់​ក្នុង​ថាស​ថ្មី ដើម្បី​បម្រើ​គ្រួសារ ឬ ភ្ញៀវ​។​

 

៦- ខ្ញុំ​មិន​ប្រើ​ម្សៅ​ទេ ប្រើ​ពងមាន់​សុទ្ធ គ្រាន់តែ​ត្រ​។ នៅ​ផ្សារ គេ​ដាក់​ម្សៅ​ថែម ដើម្បី​លក់បាន​ចំណេញ ប៉ុន្តែ នៅពេល​ត្រជាក់ នំ​ក្លាយជា​រឹង ហើយ​ស្វិត​។​ ​ទឹក​ស្ករ ១​គីឡូ ទឹក​១​លីត្រ​កន្លះ​។ បើ​មិន​ចង់បាន​ផ្អែម​ពេក សូម​ដាក់ ទឹក​២​លីត្រ​។ នៅពេល​ដាំទឹក​ស្ករ សូម​ដាំទឹក​ឲ្យ​ពុះ​សិន សឹម​ចាក់​ស្ករ​ចូល លុះ​ស្ករ​លាយ​ហើយ សូម​បន្ថយ​ភ្លើង កុំ​ឲ្យ​ស្ករ​ពុះ​ខុ​រ គ្រាន់តែ​ឲ្យ​ពុះ​រេចៗ បាន​ហើយ ទើប​យើង​ចាក់​ម្សៅ​ចូល​។ នៅពេល​សរសៃ​នំ​អណ្តែត យើង​ស្រង់​ចេញ តម្រៀប​ជា​រាង​អ្វី​ក៏បាន​។ នំ​ដទៃទៀត ធ្វើ​ពី​គ្រឿង​តែមួយ ដូចគ្នា គ្រាន់តែ ប្រើ​ពែង និង ស្លាបព្រា សម្រាប់ធ្វើ​ក្បាច់​។​

 

៧- បើ​ចង់​ធ្វើ​នំ​តំណក់ គេ​ប្រើ​ស្ករ​មួយ​គីឡូ ពងមាន់​ប្រហែល​ម៉ា​ប្លូ​ន យកតែ​ពង​ក្រហម​។ ពង​ស យើង​យក​ធ្វើ​នំ​ពង​ទា​ដុត ខ្មែរ​ខ្លះ ហៅថា បា​កែង​ពង​៕

 02-3-2015

 

Leave a Reply

(*) Required, Your email will not be published