តើ​មិត្តភក្ដិ​របស់​អ្នកមាន​ឥទ្ធិពល​បែបណា​ចំពោះ​ភាពជោគជ័យ​របស់​អ្នក​?

, , Leave a comment

​នេះ​ជា​សំនួរ​ដ៏​សំខាន់​នៅក្នុង​ប្រធានបទ​នេះ ដើម្បី​ឲ្យ​មិត្ត​អ្នកអាន​យល់​កាន់តែច្បាស់​ពី​កង្វះខាត​របស់លោក​អ្នក និង​ការកសាង​មិត្តភាព​មួយ​ដែល​អាចធ្វើ​ឲ្យ​លោកអ្នក​ជោគជ័យ​បាន​។ ក៏ប៉ុន្តែ​មិត្តភាព​រវាង​អ្នក និង​មនុស្ស​ផ្សេងទៀត​វា​មិន​ដូចគ្នា​នោះឡើយ ពោល​មិត្តភាព​ខ្លះ​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​បាន​ច្រើន មិត្តភាព​ខ្លះទៀត​ធ្វើ​ឲ្យ​អ្នក​នៅ​ទ្រឹង​មួយកន្លែង​គ្មាន​រីកចម្រើន ត្រង់ណា​សោះ រីឯ​មិត្តភាព​ខ្លះទៀត​ក៏​អាចធ្វើ​ឲ្យ​ដុនដាប​ជាង​មុន​ផងដែរ​។ នេះ​ជា​អ្វីដែល​លោកអ្នក​ត្រូវ​ពិចារណា​យក​គន្លឹះ​ចំនួន​ពីរ​ខាងក្រោម នេះ​ទៅ​ពិចារណា​។

 

១)​តើ​មិត្តភក្ដិ​របស់​អ្នក​អាចជួយ​បង្ហាត់បង្រៀន​អ្នក​ឲ្យ​ជោគជ័យ​ជាង​មុន​ដែរឬទេ​?
​តើ​អ្នក​ស្ថិតនៅ​កន្លែង​ណា​នៅក្នុង​ចំណោម​មិត្តភក្ដិ​ពូកែៗ​របស់​អ្នក​? តើ​អ្នក​តែងតែ​ជា​អ្នកដឹកនាំ​ក្រុម​ឬ ក៏​ជា​អ្នក​ដែល​ទទួលបាន​ជ្រោមជ្រែង​ពី​មិត្តភក្ដិ​ជានិច្ច​? នៅពេលដែល​អ្នកលេង​បាល់ទាត់ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ធ្វើ​ឲ្យ​អ្នកលេង​បាល់ទាត់​កាន់តែ​ល្អ​ជាង​មុន  គឺ​លេង​ជាមួយ​មិត្តភក្ដិ​ដែល​ពូកែ​លេង​បាល់ទាត់​ជាង​អ្នក​។ នេះ​នឹងធ្វើ​ឲ្យ​អ្នកមាន​ការខិតខំ​ប្រកួតប្រជែង​កាន់តែខ្លាំង​ឡើង ឈានទៅរក​ដំណាក់កាល​ខ្ពស់​មួយ​មិន​នៅ​មួយកន្លែង​។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា ការលេង​ជាមួយ​គូប្រជែង​របស់​អ្នក អាចធ្វើ​ឲ្យ​អ្នក​ពិបាក​អភិវឌ្ឍ​ទៅមុខ ព្រោះ​ពួកគេ​ព្យាយាម​វាយបំបាក់​យកជ័យ​ជំនះ​ពី​អ្នក ជាជាង​បង្ហាត់បង្រៀន​អ្នក​ឲ្យ​អ្នកចេះ​។

 

២)​តើ​មិត្តភក្ដិ​របស់​អាចជួយ​ឲ្យ​អ្នក​ឆក់យក​ឱកាស​ថ្មីៗ​បានដែរ​ឬទេ​?

​តើ មនុស្ស​នៅ​ជុំវិញខ្លួន​អ្នក​បានផ្តល់​ឱកាស​ជាច្រើន​ដែល​អ្នក​កំពុង ស្វែងរក​ដែរឬទេ​? តើ​ពួកគេ​អាចជួយ​ឲ្យ​អ្នក​បោះជំហាន​ទៅកាន់​ទីតាំង​ខ្ពស់ជាង​នេះដែរ​ឬ​អត់​? បញ្ហា​ចោទ​មួយ​នៅត្រង់​នេះនោះ​គឺថា បើ​អ្នករក្សា​តែ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដែលមាន​កម្រិត​ចំណេះដឹង ប្រហាក់ប្រហែល​អ្នក លទ្ធភាព​ដែល​ពួកគេ​ជួយ​ឲ្យ​អ្នក​ប្រសើរឡើង​មាន​តិចតួច​ណាស់ និង ទំនងជា​ពួកគេ​មិនអាច​ជួយ​ឲ្យ​អ្នក​ចាប់យក​ឱកាស​ថ្មីៗ​បាន​ច្រើន​នោះ ឡើយ​។ អ្នក​មិន​ត្រូវមាន​ទំនាក់ទំនង​តែ​ជាមួយ​មនុស្ស​ក្នុង​ក្រុម​នោះទេ ដូចជា ចូលចិត្ត​រាប់អាន​តែ​នារីៗ ឬ បុរស​ដែលមាន​គំនិត ជីវភាព ចំណេះវិជ្ជា​ប្រហាក់ប្រហែល​ខ្លួន​ជាដើម ព្រោះថា​ការកសាង​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ថ្មីៗ មាន​កម្រិតវប្បធម៌​ខុសគ្នា នឹង​ជួយ​ឲ្យ​អ្នក​រីកចម្រើន​បាន​៕

670px-Soundproof-and-Have-a-Drummer-Friendly-Home-Step-2

 

Leave a Reply

(*) Required, Your email will not be published