តា​លែស ៖ ល្បីល្បាញ​មុន​គ្រឹ​ស្ត​សករាជ​

, , Leave a comment

KB2LPENIYFziDlhafIyFxUOPlUJfywFYpgpUG2tm6Ehxco4YpxOKVGaiFHh​លោក តា​លែស ( Thales ឆ្នាំ​៦២៤-៥៤៦​មុន​គ​.​ស​) ជា​អ្នកប្រាជ្ញ​ម្នាក់​ក្នុងចំណោម​អ្នកប្រាជ្ញ​បូរាណ​ទាំង​ប្រាំពីរ​នាក់​ដែល​បាន​ល្បីល្បាញ​ដោយសារ​ទ្រឹស្តី​លោហ​វិទ្យា​របស់គាត់​។ ដោយ​ពុំមាន​កំណត់ត្រា​ណាមួយ​ពាក់​ព​ន្ធ័​នឹង​តា​លែស​ត្រូវបាន​បន្សល់ទុក​នោះ ទើប​ស្នាដៃ​របស់គាត់​ពិបាក​នឹង​ដឹង​ច្បាស់​ណាស់​។ ដូច្នេះ​ការដាក់​ឈ្មោះ​របស់គាត់​ទៅ​ក្នុង​កម្រង​អ្នកប្រាជ្ញ​ទាំង​ប្រាំពីរ​នាក់​នោះ គឺ​ដោយ​ផ្អែកលើ​ឧ​ត្ត​ម​គតិ សកម្មភាព​មួយចំនួន និង​សុភាសិត​របស់គាត់ ឧទាហរណ៍ «​ស្គាល់​ខ្លួនឯង​» និង «​គ្មាន​អ្វីដែល​លើសលប់​»​។​

 

​តា​លែស​ត្រូវបានគេទទួលស្គាល់​ដោយសារ របកគំហើញ​ទ្រឹស្តី​ធរណីមាត្រ​ទាំង​ប្រាំ​របស់គាត់​។ ទីមួយ រង្វង់​មួយ​ត្រូវបាន​បែងចែក​ជា​ពីរ​ស្មើគ្នា​ដោយសារ​អង្កត់ផ្ចិត​។ ទី​ពីរ នៅក្នុង​ត្រីកោណ​មួយ មុំ​ពីរ ដែល​ប្រឈម​ទៅនឹង​ជ្រុង​ពីរ​ស្មើគ្នា ជា​មុំ​ដែល​ស្មើគ្នា​។ ទី​បី មុំ​ផ្ទុយគ្នា ដែល​បង្កើតឡើង​ដោយ បន្ទាត់​ត្រង់​ប្រសព្វ​គ្នា ជា​មុំ​ស្មើគ្នា​។ ទី​បួន មុំ​ដែល​ចារឹក​នៅក្នុង​កន្លះរង្វង់ ជា​មុំកែង​។ ទី​ប្រាំ ត្រីកោណ​មួយ​អាច​ត្រូវ​បានកំនត់ ដោយ​ស្គា​ល់បាត និង​មុំ​បាត​ទាំងពីរ​។​

 

​ទោះបីជា​យ៉ាងណា សមិទ្ធផល​ផ្នែក​គណិតវិទ្យា​របស់គាត់​ពិបាក​នឹង​កំំ​ន​ត់ ដោយសារ​ការអនុវត្ត នៅ​សម័យ​នោះ គេ​ឲ្យ​តម្លៃ​ចំពោះ​របកគំហើញ​ណាមួយ​ដោយសារ​កិត្តិនាម​ទូទៅ​នៃ​ប្រាជ្ញា ប៉ុណ្ណោះ​។ អំណះអំណាង​ដែលថា តា​លែស​ជា​អ្នក​រកឃើញ​ដំបូង​នូវ​ទស្សន​វិទ្យា​អឺរ៉ុប គឺ​ពឹងផ្អែក​តែ​លើ កំណត់ត្រា អា​រី​ស្តូ​ត (​ឆ្នាំ ៣៨៤ ដល់ ៣២២ មុន គ​.​ស​.) ដែល​បានសរសេរថា តា​លែស​ជា​ជន​ដំបូង​ដែល​បកស្រាយ​ថា អង្គធាតុ​បង្ក​មូលដ្ឋាន​នៃ​សកលលោក គឺ​ទឹក ឬ​ចំហាយ​ទឹក ។​

 

​ការពិចារណា​នៅ​ក្នុងន័យនេះ ទំនងជា​ពឹង​ផ្អែកលើ​ចលនា​របស់​ទឹក ដោយ​វា​អាច​ផ្លាស់ប្តូរ​ពី​រាវ​ទៅជា​ឧស្ម័ន ហើយ​ការ​បំ​លែង និង​ការផ្លាស់ប្តូរ​បែបនេះ ត្រូវបាន​ពួក​ក្រិ​ក​យល់ថា ទឹក​ក៏មាន​ជីវិត​ដែរ​។ រីឯ តា​លែ​ល យល់ថា​រាល់​វត្ថុ​ធាតុ​នៅក្នុង​សកលលោក​នេះ​សុទ្ធតែ​មានជីវិត ដោយ​ចិញ្ចឹម​ជិវិត​តាមរយៈ​ការ​ស្រូបយក​ចំហាយ​ទឹក​។ តា​លែស មិនមែន​ផ្តោត​សំខាន់​ទៅលើ ថា​ទឹកជា​សារធាតុ​សំខាន់​សម្រាប់​ជីវិត​នោះទេ តែ​យកចិត្តទុកដាក់​ព្យាយាម​ពន្យល់​ធម្មជាតិ ដោយ​ធ្វើ​ឲ្យ​ងាយ​យល់​នូវ​បាតុភូត​នានា និង​យកចិត្តទុកដាក់​ក្នុងការ​ស្វែងរក​បុព្វហេតុ​នៃ​ធម្មជាតិ ជាជាង​ការជឿ​តែ​ទៅលើ​អាទិទេព​។ តា​លែ​ល ក៏ដូចជា​អ្នក​បន្តវេន​ជំនាន់​ក្រោយ​របស់គាត់​ដែរ គឺ​ទស្សនវិទូ អាណា​ហ្ស៊ី​ម៉ាន​ដឺ (​ឆ្នាំ ៦១០ ដល់ ៥៤៦ មុន គ​.​ស​.) និង អាណា​ហ្ស៊ី​មែន (​ឆ្នាំ ៥៤៥ មុន​គ​.​ស​.) បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ស្វែងយល់​ពី ជំនឿ និង​ហេតុផល​៕

 

Leave a Reply

(*) Required, Your email will not be published