ព្រោះតែ​ភ្លើងតណ្ហា ជិត​ដល់​ថ្ងៃ​ការ កូនក្រមុំ​យក​ព្រហ្មចារិយ បូជា​ជូន​អតិ​ត​សង្សា ប្រហារ​ចិត្ត​កូនកំលោះ​

, , Leave a comment

IMG_86741

​ខេត្ដ​កណ្ដាល : កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ម្សិលមិញ​នេះ នៅ​ភូមិ​ក្រង​ស្វាយ ឃុំ​ស្វាយ​អំពា ស្រុក​មុខកំពូល ខេត្តកណ្តាល មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង គឺ​ស្រី​ក្រមុំ​ម្នាក់​ដែល​សល់​តែ​១​ខែ​ទៀត​ត្រូវ​ចូល​រោងការ​ជាមួយ​គូ ដណ្តឹង បែរជា​ឆ្លៀតឱកាស​ទៅ​លួច​រួមភេទ​ជាមួយ​អតីត​សង្សារ​នៅក្នុង​ព្រៃ​ស្ងាត់ តែ​ត្រូវបាន​បុរស​ជា​គូ​ដណ្តឹង​តាម​ទាន់ និង​អង្គុយ​មើល​រហូតដល់​ចប់​ឈុត​ឆាក​រួមភេទ​នោះ រួចហើយ​ទៅប្រាប់​ឪពុកម្តាយ​សុំ​ផ្តាច់​ពាក្យ​វិញ ។ ដំណាលគ្នា​នេះដែរ ក៏​ជាហេតុ​ការណ៍​មួយ​គួរ​ឲ្យ​ហួសចិត្ត​ពន់ពេក គឺ​បែរជា​ភាគី​ខាង​ស្រី​ដាក់ពាក្យ​ប្តឹង​សង្សារ​ចាស់​ទៅ​សមត្ថកិច្ច​នគរបាល មូលដ្ឋាន ដោយ​ចោទប្រកាន់ថា ចាប់រំលោភ​សេពសន្ថវៈ​ទៅវិញ។​

 

​មន្ដ្រីនគរបាល​ស្រុក​មុខកំពូល​បានឱ្យដឹងថា នារី​ជាដើម​បណ្ដឹង​មានឈ្មោះ ប៉ុន ធីតា អាយុ​១៨​ឆ្នាំ មុខរបរ កសិករ​និង ឃ្វាល​សត្វ​ពពែ មាន​ស្រុកកំណើត​នៅ ក្នុងភូមិ​ចតុ​លោក ឃុំ​បារាយណ៍ ស្រុក បារាយណ៍ ខេត្ដ​កំពង់ធំ បច្ចុប្បន្ន​ស្នាក់ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក ឯ​បុរស​ដែល​រង​បណ្ដឹង​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​នោះ មានឈ្មោះ អ៊ុន ឆ័ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ បើកបរ​គ្រឿងចក្រ មាន​ទីលំនៅ​ក្នុងភូមិ ក្រង​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខ កំពូល ។​

 

​ប្រភព​ដដែល​បាន​បន្ដថា កាលពី ពាក់កណ្ដាល​ឆ្នាំ​២០១៤ នារី​ឈ្មោះ ប៉ុន ធីតា បានមក​ស្នាក់​នៅផ្ទះ​ឈ្មោះ អ៊ុក សំបូរ ដែល​ត្រូវជា​ឪពុក​របស់​ឈ្មោះ ប៊ិន ធារ៉ា រហូតមកដល់​ខែកញ្ញា ឆ្នាំ ២០១៤ ឈ្មោះ អ៊ុក សំបូរ បាន​ដណ្ដឹង​នារី ប៉ុន ធីតា អោយ​កូន​របស់គាត់ ។ នៅ​ថ្ងៃ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង ប្រមាណ​៩​ព្រឹក​ឈ្មោះ ប៉ុន ធីតា បាន​ទៅ ឃ្វា​សត្វ​ពពែ​នៅ​ខាងក្រោយ​ភូមិ ខណៈនោះ​បុរស​ជា​គូ​ដណ្ដឹង​បាន​ដើរទៅ តាមមើល ស្រាប់តែ​ឃើញ​នាង​ជា គូ​ដណ្ដឹង ប៉ុន ធីតា ដើរចូល​ទៅក្នុង​ព្រៃ ស្ងាត់​មួយកន្លែង​ជាមួយ​ឈ្មោះ អ៊ុន ឆ័ង បាត់​មួយសន្ទុះ។​

 

​ប្រភព​ដដែល​បាន​បន្ដទៀតថា បន្ទាប់ ពី​ឃើញ​ដូច្នេះ​ឈ្មោះ ប៊ិន ធារ៉ា ក៏បាន ដើរទៅ​លបមើល​ស្រាប់តែ​ឃើញ​គូ ដណ្ដឹង​របស់ខ្លួន​កំពុង​រួមរ័ក​គ្នា​ជាមួយ ឈ្មោះ អ៊ុន ឆ័ង ។ ពេល​ឃើញ​សកម្ម ភាព​យ៉ាង​ដូច្នេះ​ឈ្មោះ ប៊ិន ធារ៉ា មិន បាន​មាត់​.​ក​អ្វី​ឡើយ ពោលគឺ នៅ​អង្គុយ មើល​សកម្មភាព​នាង​ជា​គូ​ដណ្ដឹង​របស់ ខ្លួន​រួមរ័ក​ជាមួយ​ឈ្មោះ អ៊ុន ឆ័ង រហូត ចប់​និង​បានសម្រេច​ទើប​ក្រោក​ដើរ​ត្រឡប់ទៅផ្ទះ​វិញ ។ បន្ទាប់ពី​ទៅដល់​លំនៅ ឋាន​ខ្លួន​វិញ​ឈ្មោះ ប៊ិន ធារ៉ា បាន​យក រឿងរ៉ាវ​នោះ​ប្រាប់​ឪពុកម្ដាយ​រហូត​ឈានដល់​សួរ​មាត់​សួ​រក​ទៅកាន់​នារី ឈ្មោះ ប៉ុន ធីតា ។ លុះដល់​វេលា​ម៉ោង​២​រសៀល នារី​ឈ្មោះ ប៉ុន ធីតា បាន​ទៅ​ដាក់ពាក្យ បណ្ដឹង​នៅ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចោទប្រកាន់​ឈ្មោះ អ៊ុន ឆ័ង ពីបទ​រំលោភ សេពសន្ថវៈ​ទៅវិញ ។​

 

​មន្ដ្រីនគរបាល​ស្រុក​មុខកំពូល​បាន បញ្ជាក់ថា ករណី​ខាងលើនេះ​មិនដឹង​ត្រូវ រ៉ូ​វ​គ្នា​ដោយសារ​គូ​ដណ្ដឹង​តាម​ទាន់ និង បែកការណ៍ ដល់​ឪពុក ម្ដាយ ទើប​ឈ្មោះ ប៉ុន ធីតា ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​ឈ្មោះ អ៊ុន ឆ័ង ពីបទ​រំលោភ​សេពសន្ថវៈ ។ នគរបាល​ស្រុក​មុខកំពូល​បញ្ជាក់ថា នៅសល់ រយៈពេល​ប្រមាណ​១​ខែ​ទៀត​ប៉ុណ្ណោះ​ឈ្មោះ ប៊ិន ធារ៉ា និង ឈ្មោះ ប៉ុន ធីតា និង​ឈាន ជើង​ចូល​រោង​មង្គលការ​មិនគួរណា​នារី ឈ្មោះ​ប៉ុន ធីតា ប្រ​ព្រឹ​ត្ដ​អំពើ​យ៉ាង​ដូច្នេះ​សោះ​៕

 

Leave a Reply

(*) Required, Your email will not be published