វិធី​ធ្វើ​ពង​ទាប្រៃ​

, , Leave a comment

1305277505640

​ពង​ទាប្រៃ​ជា​ប្រភេទ​អាហារ​ពេលព្រឹក​ញាំ​ជាមួយ​បាយ ជាពិសេស​បបរ​។ ការធ្វើ​ពង​ទាប្រៃ​មិន​ពិបាក​ទេ ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​នូវ​គ្រឿងផ្សំ និង​វិធី​ធ្វើ​ដូចខាងក្រោម​៖

 

==> គ្រឿងផ្សំ :
-​ពង​ទា​១០​គ្រាប់ លាង​ទឹក​ឲ្យ​ស្អាត កុំ​ឲ្យ​ប្រេះ​ឬ​បែក​
-​ទឹក​ដាំ​ពុះ​១​លីត្រ​
-​អំបិល ២​ស្លាបព្រា​បាយ​ពេញៗ​។​

 

==> វិធី​ធ្វើ : ត្រូវយក​ពង​ទា​ដែល​លាង​ទឹកស្អាត​នោះ​ដាក់​ចូលក្នុង​កែវ ឬ​ក្រឡ​ដាំទឹក​ឲ្យ​ពុះ រួច​ចាក់​អំបិល​ចូល កូរ​ឲ្យ​សព្វ​ទុក​ឲ្យ​ត្រជាក់​
​យក​ទឹកអំបិល​ដែល​ត្រជាក់​ហើយ​នោះ ចាក់​ចូលក្នុង​កែវ​ឲ្យ​លិច​ពង​ទា រួច​បិទ​ឲ្យ​ជិត រក្សាទុក​រយៈពេល​១​ខែ ទើប​អាច​យកមក​ចម្អិន​ញាំ​បាន​៕

 

Leave a Reply

(*) Required, Your email will not be published