កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បើក​យុទ្ធនាការ បង្ក្រាប​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ឡាវ ក្នុង​ដែនដី ខេត្តព្រះវិហារ​

, , Leave a comment

​ខេត្តស្ទឹងត្រែង : ថ្នាំញៀន​មាន​ទម្ងន់​ប្រមាណ​១៦៧៨,១​ក្រាម និង​ជនជាតិ​ឡាវ​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ធ្វើការ​បង្ក្រាបបាន​ក្នុងចំណោម​បក្ខពួក​៥​ទៅ​៦​នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ តាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​សាស្ត្រ​ចំណុច​ក្បាលដំរី ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

 

​ប្រព​ភ​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែលជា​ជនជាតិ​ឡាវ​មានឈ្មោះ ថៃ សាំង​ស៊ី​វ៉ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ហៀ​ង ស្រុក​សុ​ខ្វោ ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។ ជំហាន​ដំបូង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ ធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដែល​ក្រុម​ឧក្រិដ្ឋជន​តែងតែ​លបលួច​ធ្វើ​សកម្មភាព​ឆ្លងកាត់​តាម​ព្រំដែន​ចូលមក​ទឹកដី​កម្ពុជា​។​

 

​ក្រោយពី​ចាប់​ឃាត់ខ្លួន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​រកឃើញ​គ្រឿងញៀន​ចំនួន​២​កញ្ចប់​ធំ​មាន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ព​ណ៍ស (ICE) ហៅថា ទឹកកក មាន​ទម្ងន់​សរុប​១.៦៧៨,២​ក្រាម ដែល​កញ្ចប់​ទី​១.​មាន​ទម្ងន់​៨៧៦,៩​ក្រាម និង​កញ្ចប់​ទី​២.​មាន​ទម្ងន់ ៨០១,៣​ក្រាម​។​

 

​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ទីប​ញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​។ ក្រោយមក​ក៏បាន​បញ្ជូន​មកកាន់​ខេត្តស្ទឹងត្រែង​វិញ​ដោយសារ​មុខសញ្ញា​តាមដាន​ពី​ទឹកដី​ខេត្តស្ទឹងត្រែង​។ បច្ចុប្បន្ន​ជនសង្ស័យ​ជា​ជនជាតិ​ឡាវ រួម​នឹង​វត្ថុតាង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​នាំខ្លួន​ទៅកាន់​តុលាការ​៕

25-2-2015 (2) 25-2-2015 25-2-2015 (1)

 

Leave a Reply

(*) Required, Your email will not be published