«​ដើរ​ឲ្យ​មាន​បី​ស្រដី​ឲ្យ​មាន​បួន​» មានន័យ​ដូចម្តេច​?

, , Leave a comment

3+4

​អ្នក​ប្រហែលជា​ធ្លាប់បាន​ឭ​ហើយ​នូវ​ឃ្លា​មួយ​ដែល​ចាស់ៗ​តែង​និយាយថា​៖ «​ដើរ​ឲ្យ​មាន​បី ស្រដី​ឲ្យ​មាន​បួន​»​។ តើ​អ្នក​ដឹងថា​ឃ្លា​នេះ​មានន័យ​យ៉ាងដូចម្តេច​ដែរឬទេ​? ប្រសិនបើ​អ្នក​មិន​បានដឹង​ទេនោះ សារព័ត៌​មានកំណើត​ថ្មី សូម​នាំយក​អត្ថបទ​មួយ​នេះ​មក​បង្ហាញជូន​ប្រិយមិត្ត ប្រហែលជា​អាច​បកស្រាយ​នូវ​ចម្ងល់​ពី​ឃ្លា​មួយ​នេះ​ដល់​អ្នក​បាន​។​

 

+​ដើរ​ឲ្យ​មាន​បី : ឃ្លា​នេះ​មានន័យថា នៅពេល​ធ្វើដំណើរ​ទៅណា​មក​ណា ទោះ​យប់​ក្តី​ថ្ងៃ​ក្តី​គួរ​គប្បី​រកគ្នា​ឲ្យ​បាន​បីនាក់​ព្រោះថា ៖

-​ការដែល​មាន​គ្នា​បីនាក់​គឺ​វា​ងាយស្រួល​ក្នុងការ​រក្សា​គ្នា​។ ឧទាហរណ៍​ណោ​ពេល​មាន​ម្នាក់​ឈឺ​ទៅ​មិន​រួច​នៅមាន​ពីរ​ជួយ​សែង​គ្នា ឬ​រត់​ហៅ​ឲ្យ​គេ​ជួយ រីឯ​ម្នាក់ទៀត​នៅ​ថែរក្សា​។​
-​បាន​គ្នា​ជា​សាក្សី : នៅពេល​ដែលមាន​មនុស្ស​ពីរ​នាក់​មានទំនាស់​នឹង​គ្នា គឺ​នៅសល់​ម្នាក់ទៀត​ដឹង​ឭ ជួយ​ការពារ ឬ​ឃាត់​។​
-​បើជា​ជូន​ដំណើរ​នរណាម្នាក់​ពេល​ត្រឡប់មកវិញ​បាន​គ្នា​ពីរ​នាក់​មិន​បារ​ម្មណ៍​ខ្លាច​ខ្មោចលង ឬ​ចោរ​ខ្មាំង​នៅតាម​ផ្លូវ​។​

 

+​ស្រដី​ឲ្យ​មាន​បួន : ក្នុងន័យនេះ​មានន័យថា យើង​ត្រូវ​ចេះ​ប្រើ​សម្ដី​ឲ្យ​ពិ​រោះ​ពិសា​ចៀសវាង​ពាក្យ​ទ្រគោះបោះបោក​។​
-​ប្រើ​សម្ដី​ដែលជា​ទី​ពេញចិត្ត និង​ជាទី​ស្រឡាញ់​របស់​អ្នក​ដ៏​ទៃ​ដោយ​មិន​ចាក់​ដោត​ឆ្កិះ​ឆ្កៀល ឬ​មើលងាយ​គេឯង​។​
-​ប្រើ​សម្ដី​សច្ច : ពិត​ទៀងត្រង់ យុត្តិធម៌ មិន​ភូតភរ​។​
-​ប្រើ​សម្ដី​ជា​ធម្ម គឺ​មិន​បៀតបៀន​ខ្លួនឯង ឬ​អ្នកដទៃ​។ សម្ដី​ទាំង​បួន​នេះហើយ​ដែល​ពេញ​លេញជា ពាក្យ​សត្យ​(​សច្ចៈ​ពិត​)៕

 

Leave a Reply

(*) Required, Your email will not be published