កប៉ាល់​២​គ្រឿង​បាន​បុក​គ្នា ទន្លេ Padma សម្លាប់​មនុស្ស​៤០ និង​ជាច្រើន​នាក់​ទៀត​កំពុង​សង្គ្រោះ​

, , Leave a comment

​បង់​ក្លា​ដែ​ស : យ៉ាងហោចណាស់​មនុស្ស​៤០​នាក់​ក្នុងនោះ​មាន​កុមារ​តូចៗ​១០​ផងដែរ​ត្រូវបាន​ស្លាប់ និង​ជាង​១០០​នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន ខណៈដែល កប៉ាល់​ដឹក​អ្នកដំណើរ​បាន​បុក​គ្នា​ជាមួយ​កប៉ាល់​ដឹកទំនិញ​នៅ​ទន្លេ Padma ដែល​ស្ថិតនៅ​ប្រមាណ​៤០​គីឡូម៉ែត្រ ពី​រដ្ឋធានី Dhaka នៃ​ប្រទេស​បង់​ក្លា​ដែ​ស​។ នេះ​បើ​យោងតាម​ព័ត៌មាន AP ដែល​ចេញផ្សាយ​នា​រសៀល​ថ្ងៃអាទិត្យ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៥​។​

 

​សូម​រំលឹកថា នេះ​គឺជា​គ្រោះថ្នាក់​លិច​ទូក នឹង​សាឡាង​ជា​លើក​ទី​២​ហើយ ក្នុង​រយៈពេល​២​សប្តាហ៍​នេះ​សម្រាប់​ប្រទេស​បង់​ក្លា​ដេ​ស​។ គេ​បាន​បន្តទៀតថា គេ​មិន​ច្បាស់​អំពី​តួរ​លេខ​សរុប​នៃ​ចំនួន​អ្នក​បាត់​ខ្លួន​នោះទេ ប៉ុន្តែ​បើតាម​អ្នកដំនើរ​បាន​ឲ្យ​ដឹងថា វា​អាចមាន​មនុស្ស​ពី​៧០​ទៅ​១៥០​នាក់ បាន​ជិះ​សាឡាង​នោះ ខណៈដែល​ក្រុម​អ្នក​នាវា​ផ្សេង បាន​អះអាងថា​គេ បាន​ជួយសង្គ្រោះ​មនុស្ស​យ៉ាងហោចណាស់​៥០​ដោយ​សុវត្ថិភាព​៕

23-2-2015

 

Leave a Reply

(*) Required, Your email will not be published