ពាក្យសំដី​មួយចំនួន​ដែល​ស្វាមី មិនគួរ​និយាយ​ទៅកាន់​ភរិយា

, , Leave a comment

​ស្នេហា​ដែល​ប្រកបទៅដោយ សុភមង្គល​បំផុត និង​សប្បាយរីករាយ គឺ​ត្រូវ​ពឹង​ផ្អែកទៅលើ​ការជឿទុកចិត្ត និង​មាន​ភាពស្មោះត្រង់​វាង​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​ការរួម​រស់នៅ​ជាមួយគ្នា ជៀស​មិន​ផុតពី​ការប៉ះពាល់​សំដី​ទៅលើ​គ្នា​នោះទេ បើទោះជា​អ្នក​មិន​គ្មាន​បំណង​នឹង​តាំងចិត្ត​ធ្វើ​ក៏ដោយ​។ ហេតុនេះហើយ​អ្នក​ត្រូវ​ចេះ​សម្របសម្រួល​ទៅតាម​កាលៈទេសៈ ជាពិសេស​គឺ​ការប្រើ​ពាក្យសំដី​នេះ​តែម្តង​។​

large

​អ្នក​មើលទៅ​ដូចជា​ចាស់​ណាស់​
​អ្នក​ត្រូវ​ចាំ​ថា ស្ត្រី​មិន​ចូលចិត្ត​ឲ្យ​អ្នក​រំលឹក​អំពី​រឿង​វ័យ​ចំណាស់​នោះទេ ទោះបីជា​នាង​មាន​អាយុ​ច្រើន ហើយ​ស្បែក​ជ្រួញ​បន្តិច​ក៏​នាង​នៅតែ​គិតថា​ខ្លួន​ក្មេង និង​ស្រស់ស្អាត​ដដែល​។ នេះ​គឺជា​ចំណុច​មួយ​ដែល​អ្នក​មិនគួរ និយាយ​ទៅកាន់​ប្រពន្ធ​ឡើយ​។​

 

​ប្រៀបធៀប នាង​ជាមួយ​ដែល​មិនល្អ​
​អ្នក​មិនត្រូវ​ធ្វើការ​ប្រៀបធៀប​ប្រពន្ធ​របស់ខ្លួន​ជាមួយនឹង​អ្នក ដ​ដៃ​នោះឡើយ ប្រសិនបើ​អ្នក​ដែល​ត្រូវ​លើ​យកមក​ប្រៀបធៀប​នោះ​គឺជា​តារា ឬក៏​មនុស្ស​ល្អ​ម្នាក់​គឺ​មិន​អី​ទេ តែបើ​ម្នាក់​នោះ​អាក្រក់​វិញ​ច្បាស់​ជា​វី​វហើយ​។ ពាក្យសំដី​ទាំងនេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​នាង​ខឹង​ប៉ុណ្ណោះ​ទេ មិន​អ្នក​ត្រូវ​អត់បាយ​ក៏​ដោយសារតែ​សំដី​ទាំងនេះ​ផង​ក៏​មិនដឹង​។​

 

​ល្មមទៅ​ហាត់ប្រាណ​ខ្លះ​ហើយ​
​ការហាត់​ប្រាណ​គឺជា​គំនិតល្អ​ខ្លាំងណាស់ ព្រោះ​វា​អាចជួយ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ និង​ធ្វើ​ឲ្យ​សុខភាព​មាន​សមតុល្យ​។ ក៏ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្រើពាក្យ​គំរោះគំរើយ ហាក់បីដូច​ជាការ​គំរាម​ឲ្យ​នាង​សម្រក​ទម្ងន់​នោះ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​នាង​ខឹង​នោះទេ នាង​រឹតតែ​ចង់​ធ្វើ​ផ្ទុយ​ពីអ្វី​ដែល​អ្នក​និយាយ​ថែមទៀត​។ ដូច្នេះ​ដើម្បី​ឲ្យ​នាង​ស្របទៅតាម​គំនិត​របស់​អ្នក គួរតែ​ពន្យល់​ឲ្យ​នាង​ពី​ហេតុផល​មួយចំនួន​តាម​ស្រួល​គ្មាន​ការបង្ខំ​។​

 

​អ្នក​មិន​ដូចជា​ម្តាយ​ខ្ញុំ​សោះ​
​នេះ​គឺជា​ពាក្យសំដី​មួយ​ឃ្លារ ដែល​អ្នក​កំពុងតែ​លើក​តំ​កើន​ម្តាយ​របស់ខ្លួន ហើយ​បង្អាប់​ប្រពន្ធ​ខ្លួនឯង​អញ្ចឹង​។ ចូរ​កុំ​ប្រើពាក្យ​បែបនេះ​ចំពោះ​នាង ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំងពីរ​។

 

​អ្នក​ឈប់​ធ្វើ ឬ​ក​ពា​បែបនេះ​បានទេ ?
​តើ​អ្នក​ធ្លាប់ប្រើ​សំនួរ​មួយ​នេះ​ទៅ​ភរិយា​របស់​អ្នក​ដែរ ឬទេ​? សូម​គិត​ឲ្យ​បាន​ពីរ​ទៅ​បី​ដង មុនពេល​ដែល​អ្នក​និយាយ​ចេញមក​។ សំនួរ​មួយ​នេះ​វា​នឹងធ្វើ​ឲ្យ​អាក់អន​ស្រ​ពាន​ចិត្ត និង​មាន​អារម្មណ៍មិនល្អ​។ ទោះបីជា​នាង​មាន ច​រិ​ក​បែបណាក៏ដោយ អ្នក​មិនត្រូវ​និយាយស្តី​បន្ទោស​ឲ្យ​នាង​ខ្លាំងៗ​នោះដែរ ជាពិសេស​គឺ​នៅ​ចំពោះមុខ​អ្នក​ដ​ដៃ​តែម្តង​។ គ្មាន​នរណាម្នាក់​ដែល​គ្មាន​កំហុស​នោះទេ ប្រការ​ដែល​សំខាន់​គឺ​ត្រូវ​ចេះ​កែតម្រូវ​គ្នា​ទៅវិញទៅមក​គឺ​បាន​ហើយ​។​

 

ដូចជា​គ្មាន​ភាព​ទាក់ទាញ​សោះ​
​នេះ​គឺជា​ពាក្យ​មួយ​ឃ្លារ​ដែល​ធ្វើ​ឲ្យ​នាង​មានការ​តូចចិត្ត​យ៉ាង ខ្លាំង នៅពេលដែល​បានលឺ​ពាក្យ​នេះ​ចេញពី​មាត់​មនុស្ស​ដែល​ខ្លួនឯង​ស្រឡាញ់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ពាក្យផ្ទុយ​មកវិញ​វា​កាន់​តេ​ប្រសើរ​សម្រាប់ ការទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំងពីរ​៕ មង្គលការ​

 

Leave a Reply

(*) Required, Your email will not be published