តារា​សម្ញែង​ដើមទ្រូង កែវ សូរិយា បាត់​ឈឹង​ពីស​ង្វៀន​សិល្បៈ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កញ្ញា កែវ សូរិយា ដែល​បាន​ចូលខ្លួន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សម្តែង និង​ធ្លាប់​ចូលរួម​សម្តែង​កាយវិការ​ខារ៉ាអូខេ​ឱ្យ​ស្ទើរតែ​គ្រប់​ផលិតកម្ម ទាំង​ក្នុង​និង​ក្រៅប្រទេស​នោះ មិនសូវ​ទទួលបាន​កា​រ​គាំទ្រ​ទេ ប៉ុន្តែ​គេ​ស្គាល់​នាង​តាមរយៈ​ភាព​សិច​ស៊ី បង្ហាញ​ដើមទ្រូង​ដ៏​ធំ​ទ្រលុកទ្រលន់​។ ទោះជា​យ៉ាងណាក្តី នាង​មិនទាន់មាន​ភាពលេច​ធ្លោ​ក្នុង​ស្រទាប់​មហាជន​ទូទៅ​ទេ​។ ទន្ទឹមនេះ​នាង​សម្បូរ​រឿងអាស្រូវ​និង​ជួបប្រទះ​ពាក្យ​ចចាមអារ៉ាម​ច្រើនណាស់ ដែរ​នៅ​ចុងឆ្នាំ​២០០៩ និង​ដើមឆ្នាំ​២០១០ ដូចជា​រឿង​នាង​ទាក់ទង​ប្តី​គេ ហើយ​ត្រូវ​ប្រពន្ធ​គេ​គំរាម​បញ្ចេញ​វីដេអូ​អាសអាភាស​ជាដើម​។ ប៉ុន្តែ​រឿង​នោះ​នាង​បាន​ឆ្លើយ​បដិសេធថា មិនមែនជា​រឿង​ពិត​ទេ​។​ដកស្រង់ពីកំណើតថ្មី

 

​គួ​រំលឹកថា កញ្ញា​កែវ សូរិយា អាយុ​២៤​ឆ្នាំ ធ្លាប់បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា នាង​ផ្អាក​ការសម្តែង​មួយរយៈ​សិន​ដោយ​ងាក​ទៅ​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ម្តង​។ ចំពោះ​រឿង​ស្នេហា​រវាង​រូបនាង​ជាមួយ​សង្សារ​ជា​ជនជាតិ​កូរ៉េ ដែលមាន​គោលបំណង​ចង់​ភ្ជាប់ពាក្យ​ឈានទៅរក​វេលា​ល្អ​រៀប​មង្គលការ កាលពី​ឆ្នាំ​២០១០​នោះ បាន​បែកបាក់​ចែកផ្លូវ​គ្នា​ហើយ​។ ទោះយ៉ាងណា​នាង​ថា មិន​ចង់​មាន​ស្នេហា​ទៀត​ទេ គឺ​ទុកពេល​គិត​រឿង​មុខ​ជំនួញ​ជួញដូរ​វិញ​ព្រោះ​បើ​គិត​រឿង​ស្នេហា​ទៀត​នោះ នាំ​តែ​ឈឺចាប់​ទេ​៕ដោយកំណើតថ្មី

22-4-2014 22-4-2014 (1) 22-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published