មេ​កន្ទុយលេខ​ដ៏​ធំ​ឧកញ៉ា អ៊ូ ឆាយ ពង្វក់ស្មារតី​ប្រជាពលរដ្ឋ រហូតដល់​មន្ត្រី ឲ្យ​លង់​ក្នុង​ក្តី​ស្រ​ម៉ៃ​នៃ​ល្បែងស៊ីសង​

, , Leave a comment

18-2-2015

​រាជធានី​ភ្នំពេញ : បើទោះបី​ជាមាន​ការហាម​ឃាត់​យ៉ាងណាក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​ងប់​ង​ល់ និង​ភាព​លោភលន់ ល្ងង់ខ្លៅ បាន​លង់​ធ្លាក់ខ្លួន​ខ្លាច​ជា​ទាសករ​នៃ​កលល្បិច​របស់​ឧកញ៉ា អ៊ូ ឆាយ ដែលជា​មេ​កន្ទុយលេខ​ដ៏​ធំ និង​មាន​ឥទ្ធិពល ដែល​គ្មាន​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់​ឧកញ៉ា​រូបនេះ​ឡើយ​។ អំពើ​ទាំង​ជា​ប្រភព​ដើមចម​នៃ​អំពើ​ឆក់ ប្លន់ ដែល​ករណី​ចោរកម្ម​ទាំងនេះ​ជា​បច្ចាមិត្ត​នៃ​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដូច្នេះ​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ​។​

 

​កន្លងមក​សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​អ្នក​កត់​កន្ទុយលេខ​តូចតាច យកទៅ​ចាត់វិធានការ​តាមច្បាប់ ដើម្បី​ជាការ​ព្រមាន​ប៉ុន្តែ​មេ​ឆ្នោត​ដ៏​ធំ​ឈ្មោះ អ៊ូ ឆាយ មិន​ត្រូវបាន​សមត្ថកិច្ច​ចាត់វិធានការ​តាមច្បាប់​នៅឡើយ​ទេ​។ ប្រភពពី​សមត្ថកិច្ច​មួយ​ចំនួន​បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​ឧកញ៉ា អ៊ូ ឆាយ ប្រមូល​លុយ​ពី​ល្បែង​កន្ទុយលេខ​បាន​រាប់សែន​ដុល្លារ ហើយ​ប្រហែលជា​មានការ​បែងចែក​ទៅ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច ពាក់ព័ន្ធ ទើប​ឧកញ៉ា​ម្នាក់នេះ​បន្ត​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​យ៉ាង​សុខ​ស្រួល​។ អ្នក​កត់​កន្ទុយលេខ​មួយចំនួន​បាន​ឲ្យ​ដឹងថា ទីតាំង​ប្រមូល និង​ស៊ីសង​កន្ទុយលេខ​ដ៏​ធំ​របស់​ឧកញ៉ា អ៊ូ ឆាយ ស្ថិតនៅ​ខាងក្រោយ​ស្ថានីយ៍​ប្រេងឥន្ធនៈ​សូគីម៉ិច និង​តាម​ច្រកចូល​ភូមិ​កោះនរា សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឧកញ៉ា អ៊ូ ឆាយ មិន​ខ្លាច​សមត្ថកិច្ច​នោះទេ ព្រោះ​ចាប់ពី​ម៉ោង​៤​រសៀល មាន​អ្នកប្រមូល​លុយ​យកទៅ​ឲ្យ​ឧកញ៉ា អ៊ូ ឆាយ យ៉ាង​ប្រសេចប្រសាច​ហើយ​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​រក្សា ភាព​ស្ងៀមស្ងាត់​រហូត​។ នៅក្នុង​សង្កាត់​ច្បារអំពៅ​១ និង​សង្កាត់​ច្បារអំពៅ​២ កន្លែង​កត់​កន្ទុយលេខ​មាន​គ្រប់​ច្រកល្ហក ហើយ​កូនកញ្ច្រែង​តូចៗ​បាន​ប្រមូល​យកទៅ​ឲ្យ​ឧកញ៉ា អ៊ូ ឆាយ ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​៥៦០​អា​-​បេ ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារអំពៅ​។​

 

​នៅក្នុង​រាជធានី​ភ្នំពេញ​ល្បែង​កន្ទុយលេខ​ត្រូវបាន​គេ​ដឹងថា គឺជា​ប្រភព​នៃ​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​ជាពិសេស​អំពើហិង្សា ក្នុង​គ្រួសារ ក៏ដូចជា​វិបត្តិ​សង្គម​ផងដែរ​។ បញ្ហា​នេះ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ល្បែង​កន្ទុយលេខ​កំពុង​រាលដាល​គ្រប់​ទីកន្លែង ទូទាំង​រាជធានី​៕

 

Leave a Reply

(*) Required, Your email will not be published