ការព្យាបាល​កែលម្អ​សុដន់​យារ​ធ្លាក់​

, , Leave a comment

ភ្នំពេញ : ខណៈ​ការវះកាត់​កែ​សម្ផស្ស​នៅ​កម្ពុជា​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ការកែ​សុដន់​ឲ្យ​មូល​ក្លុំ​ស្អាត ទទួលបាន​ការពេញនិយម​ជាងគេ បន្ទប់​ពី​ការវះកាត់​កែ​

សម្ផស្ស​ច្រមុះ និង​ត្របកភ្នែក​។​ ​ប៉ុន្តែ​ការវះកាត់​កែ​សម្ផស្ស​សុដន់​ពុំមាន​លក្ខណៈ​ដូចគ្នា​នោះទេ ពោលគឺ​អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​បញ្ហា​នីមួយៗ ដូចជា​ករណី​សុដន់​តូច​ពេក ធំ​ពេក ឬ​យារ​ធ្លាក់​ក្រោយពេល​សម្រាល​បុត្រ​។​

​បញ្ហា​យារ​ធ្លាក់​នៃ​សុដន់​ច្រើន​ប្រទះ​លើ​ស្ត្រី​វ័យ​មធ្យម ជាពិសេស​ស្ត្រី​អឺរ៉ុប ប៉ុន្តែ​វា​ពុំ​សូវ​កើតឡើង​ញឹកញាប់​ទេ​ចំពោះ​ស្ត្រី​ខ្មែរ​។ ដោះសណ្តាយ គឺជា​ប្រភេទ​សុដន់​ដែលមាន​លក្ខណៈ​យារ​ធ្លាក់ចុះ​មកក្រោម​ហើយ​ពេលខ្លះ​សឹងតែ​មកដល់​ឆ្អឹងត្រគាក​របស់​ស្ត្រី ហើយ​មាន​សណ្ឋាន​វែង​ដូច​ត្រី​សណ្តាយ​អ៊ីចឹង​ដែរ​។​ ​ការវះកាត់​កែ​សុដន់​យារ​ធា្ល​ក់​ពុំ​សុទ្ធតែជា​ការវះកាត់​កែ​សម្ផស្ស​ទេ ប៉ុន្តែ​វា​ជា​ប្រភេទ​ការវះកាត់​ក្នុង​គោលបំណង​ព្យាបាល​បញ្ហា​ឈឺចាប់​ឆ្អឹងខ្នង​ដោយសារតែ​ទម្ងន់​ធ្ងន់​ពេក ពិបាក​ក្នុងការ​ស្លៀកពាក់​ឬ​ប្រាស្រ័យ​ទាក់ទង​ក្នុងសង្គម​។​

​វិធីសាស្ត្រ​កែ​  ដែល​យារ​ធ្លាក់​

​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ព្យាបាល​យើង​គួរ​បែងចែក​ថា​តើ​នោះ​ជា​បញ្ហា​បណ្តាលមកពី​ទំហំ​សុដន់​ថយចុះ​ក្រោយ​សម្រាលកូន ឬក៏​បញ្ហា​សុដន់​យារ​ធ្លាក់​?

​ការព្យាបាល​សុដន់​តូច​ពី​កំណើត​គឺ​ត្រូវ​ផ្តល់​ឲ្យ​សុដន់​នោះ​នូវ​ទំហំ​ធំ​តាមរយៈ​ការចាក់​បញ្ចូល​នូវ​សារធាតុ​បំពេញ ឬក៏​ការវះកាត់​ពង្រីក​សុដន់​តាមរយៈ​ការបញ្ចូល​នូវ​ថង់​ស៊ី​លី​កូន (Implant) នូវ​ទំហំ​ចាំបាច់​។ ដោយឡែក​ចំពោះ​សុដន់​យារ​ធ្លាក់​វិញ មាន​វិធីសាស្ត្រ​ច្រើន​សម្រាប់​កែតម្រូវ​បញ្ហា ដោយ​រាប់​តាំងពី​ការព្យាបាល​ដោយ​ពុំ​វះកាត់ រហូតដល់​ការវះកាត់​។​

​ការព្យាបាល​ដោយ​ពុំ​វះកាត់​

​ការព្យាបាល​នេះ​មាន​លក្ខណៈ​ពុំ​សូវ​ប្រាកដប្រជា​ឡើយ ពោលគឺ​លទ្ធផល​ពុំបាន​ល្អ​ដូច​ការរំពឹងទុក​។ យើង​អាច​សាកល្បង​ប្រើ​នូវ​ផលិតផល​ដែលមាន​សារធាតុ ហ្វី​តូ​អឺ​ស្ត្រូ​ហ្សែ​ន ជា​ប្រភេទ​អ័រម៉ូន មាន​ប្រភពពី​ដើមឈើ​។ វា​អាចធ្វើ​ឲ្យ​ទ្រូង​មាន​សភាព​សើម និង​ក្រពេញ​ដោះ​រីក​ទំហំ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​ក្រៅពីនោះ​មានការ​ប្រើប្រាស់​នូវ​ខ្សែ​វេជ្ជសាស្ត្រ​សម្រាប់​ទប់​នូវ​ទីតាំង​របស់​សុដន់​ឲ្យ​ឡើង​មកលើ​កុំ​ឲ្យ​ធ្លាក់ចុះ​មកក្រោម​។ វា​មាន​លក្ខណៈ​ដូចជា​ការប្រើប្រាស់​នូវ​ខ្សែ​វេជ្ជសាស្ត្រ​សម្រាប់​បន្តឹង​មុខ​ដោយ​ពុំ​វះកាត់​អ៊ីចឹង​ដែរ​។​

​ការព្យាបាល​ដោយ​វះកាត់​

​ចំណែកឯ​ការវះកាត់​វិញ​បាន​ផ្តល់នូវ​លទ្ធផល​ល្អ ទោះជា​ករណី​សុដន់​យារ​ធ្លាក់ ឬ​សុដន់​មាន​ទំហំ​តូច​ក៏ដោយ​។ ការវះកាត់​តម្រូវ​ឲ្យ​អនុវត្ត​នៅក្នុង​បន្ទប់វះកាត់​ត្រឹមត្រូវ និង​មាន​ជំនួយ​ពី​ថ្នាំ​សណ្តំ​។​

​តាម​ប្រភេទ​នៃ​ការ​យារ​ធ្លាក់​របស់​សុដន់ យើង​អាចបែងចែក​ការវះកាត់​ជា​ពីរ​ប្រភេទ​គឺ​ការវះកាត់​យកចេញ​នូវ​ស្បែ​កយារ​ធ្លាក់​ដោយ​ពុំ​បញ្ចូល​អ៊ី​ម​ភ្លែ​ន និង​ការវះកាត់​ដែល​ត្រូវដាក់​អ៊ី​ម​ភ្លែ​ន​។​

​ជាទូទៅ​ការវះកាត់​មាន​គោលបំណង​ដូចគ្នា​គឺ​បន្ថយ​នូវ​ភាព​យារ​ធ្លាក់​របស់​សុដន់ ធ្វើ​ឲ្យ​សុដន់​មាន​ទំហំ​សមរម្យ និង​ប្តូរ​ទីតាំង​ក្បាលដោះ​មកលើ​ក្នុង​ចម្ងាយ​មួយ​សមស្រប​ពី​ឆ្អឹងដងកាំបិត​ប្រហែល​២០​សង់ទីម៉ែត្រ​។ រង្វង់​ជុំវិញ​ក្បាលដោះ​ក៏ត្រូវ​វះកាត់​បន្ថយ​ទំហំ​ផងដែរ​។​

​ការពិភាក្សា​មុនពេល​វះកាត់​មាន​សារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់​វេជ្ជបណ្ឌិត​ដើម្បី​ធ្វើការ​រៀបចំ និង​កំណត់​បច្ចេកទេស​ណាមួយ​ដែល​ត្រូវ​ប្រើប្រាស់​។ ការវះកាត់​តម្រូវ​ឲ្យ​វេជ្ជបណ្ឌិត​យក​ស្បែក និង​ក្រពេញ​ដោះ​មួយផ្នែក​ចេញ ហើយ​ស្នាម​វះកាត់​គឺមាន​រាង​ដូច​អក្សរ T បញ្ច្រាស​ដែល​អាច​បិទបាំង​បាន​ដោយ​អាវទ្រនាប់​ធម្មតា​។ ក្នុងករណី​ចាំបាច់​វេជ្ជបណ្ឌិត​នឹងដាក់​បញ្ចូល​នូវ​អ៊ី​ម​ភ្លែ​ន និង​ជួយ​បំពេញ​ក្រពេញ​ដោះ ដែលមាន​ទំហំ​តូច​ពេក​។​

​ផលវិបាក​នៃ​ការកែ​សុដន់​យារ​ធ្លាក់​

​ជាទូទៅ​ការវះកាត់​នេះ​ផ្តល់​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​វា​មាន​ផលវិបាក​ខ្លះៗ​ដោយ​ចៀស​ពុំរួច​ដូចជា​ការ​កកឈាម​ក្នុង​សុដន់ ឬ​ការបង្ក​រោគ​លើ​កន្លែង​វះកាត់​ជាដើម​។ ផលវិបាក​ទាំងនេះ​ពុំ​សូវ​ជួបប្រទះ​ឡើយ ដោយសារ​ការវះកាត់​ប្រព្រឹត្តទៅ​យ៉ាង​ត្រឹមត្រូវ​ក្នុង​បន្ទប់វះកាត់​មាន​លក្ខណៈ​ស្តង់ដារ​។​

 

images (1)

 images hg

 

Leave a Reply

(*) Required, Your email will not be published