សហាយ​នាំទៅ​រួមរ័ក នៅផ្ទះ​សំណាក់ ប្តី​បាន​ត្រឹម​មក​ទទួល​សព​ទៅធ្វើ​បុណ្យ​

, , Leave a comment

​រាជធានី​ភ្នំពេញ : សាកសព​ស្ដ្រី​ម្នាក់ ត្រូវបាន​អ្នកបម្រើ នៅផ្ទះ​សំណាក់ អប្សរា​មាស ប្រទះឃើញ​ដេកស្លាប់ នៅលើ​គ្រែ ដោយមាន​ស្នា​មរឹតក នៅក្នុង​បន្ទប់​លេខ​១០ កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ទី​៣១ ខែតុលា ឆ្នាំ​២០១៤ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅផ្ទះ​សំណាក់​ខាងលើ ស្ថិតនៅ​តាមផ្លូវ​បេតុង ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈដែល​អ្នកបម្រើ​ឡើង ទៅ​រៀបចំ​បន្ទប់ ។​

 

​ស្ដ្រី​រងគ្រោះ​មានឈ្មោះ យ៉ាន់ វុទ្ធី អាយុ ៣០​ឆ្នាំ មាន​ប្ដី​ឈ្មោះ ប៉ែន វ​ណ្ណី អាយុ ៤៥​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ផ្ទះ​លេខ​២១ ផ្លូវ​លេខ​៣១០ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ អ្នកបម្រើ​ផ្ទះសំណាក់​ខាងលើ បានឱ្យដឹងថា មុនពេល​កើតហេតុ ស្ដ្រី​រងគ្រោះ​ជនសង្ស័យ ជិះ​ម៉ូតូ​គុប​មូល ពាក់​ស្លាក​លេខ ភ​-៣៤៣៣ កណ​១ ឌុប​គ្នា​ចូល​សម្រាក នៅក្នុង​បន្ទប់​លេខ​១០ កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៤ ក្នុងតម្លៃ ១​ម៉ឺន​រៀល​។​

 

​ក្រោយមក​ជនសង្ស័យ ខាង​ប្រុស​បាន​ចុះ មក​ប្រាប់​ផ្ទះសំណាក់​ថា ពួកគេ​សម្រាក ១​យប់ និង​ប្រាប់ថា ទៅ​ទិញ​ម្ហូប ហើយក៏​ចេញទៅ​បាត់ មិនឃើញ​ត្រឡប់មកវិញ​ទេ ។ រហូតមកដល់​ម៉ោង​១២​ថ្ងៃត្រង់ ទី​៣១ ខែតុលា ឆ្នាំ​២០១៤ អ្នកបម្រើ​ឡើង ទៅ​បន្ទប់​លេខ​១០ ដើម្បី​រៀបចំ​ហើយក៏​គោះទ្វារ ហៅភ្ញៀវ​នៅ​ខាងក្នុង តែ​មិនមាន​អ្នកឆ្លើយ​។ ដោយមាន​ការសង្ស័យ ក៏​នាំគ្នា​មក​គាស់​ទ្វារ​បន្ទប់ ស្រាប់តែ​ឃើញ​ជនរងគ្រោះ ដេកស្លាប់​នៅលើ​គ្រែ រួច​ក៏​ហៅ​សមត្ថកិច្ច ឲ្យ​ចុះមក​ពិនិត្យ ។​

 

​សមត្ថកិច្ច​ជំនាញ ដែល​បាន​ចុះទៅ​ធ្វើ កោសល្យវិច័យ បានឱ្យដឹងថា សាកសព​ស្ដ្រី​រងគ្រោះ​អាច​ស្លាប់ ដោយសារ​រឿង ស្នេហា​ត្រីកោណ ដោយ​សាកសព​ដេក​ផ្កាប់មុខ និង​មាន​ខ្សែ​កាបូប នៅជាប់​នឹង​ក ។ រហូតដល់​វេលា​ម៉ោង​៤ រសៀល​ថ្ងៃទី​៣១ ខែតុលា ប្ដី​ស្ដ្រី​រងគ្រោះ បាន​មកដល់​កន្លែងកើតហេតុ រង់ចាំ​ទទួលយក​សាកសព ប្រពន្ធ​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី ជាមួយនឹង​ការសោកស្តាយ យ៉ាង​ក្រៃលែង មិនគួរណា​ចាញ់បោក​ប្រុស​ព្រាន លួច​មក​ឡើងផ្ទះ​សំណាក់ រហូត​ត្រូវគេ​សម្លាប់ចោល​៕

 19-2-2015 (2)

19-2-2015 (1)

 

Leave a Reply

(*) Required, Your email will not be published