ប្រទេសចិន ៖ ខណៈដែលព័ត៌មាននេះបែកធ្លាយសុះសាយយុវនិស្សិតនារីរូបនេះបានរងទទួលការស្តីបន្ទោសយ៉ាងចាស់ដៃពីមជ្ឈដ្ឋានសាធារណៈ រីឯពលរដ្ឋវិញមានការខ្វល់ខ្វាយ ពេលដែលប្រទេសជាតិមានមន្ត្រី “អន្ទ្រើសៗ” ប្រព្រឹត្តអំពើលាមកបែបនេះ ។ រឿងអាស្រូវចាស់មិនស្ងប់ស្ងាត់ផងឈានចូលរឿងថ្មីម្តងនេះ គឺមន្ត្រីបក្សដ៏មានអំណាចម្នាក់ទៀត ។
ម្តងនេះគឺនាង កាវ ដាង ជានិស្សិតវ័យ ១៨ ឆ្នាំម្នាក់ ដែលបង្ខំធ្វើជា “ស្រីស្នេហ៍” របស់មន្ត្រីវ័យចំណាស់តារបស់នាង ។ នាងកំពុងសិក្សានៅវិទ្យាស្ថានវិចិត្រសិល្បៈមួយ ។ រីឯមន្ត្រី “កញ្ចាស់” មានឈ្មោះថា Li Guang Nien ជាលេខបក្ស និងប្រធានគណៈកម្មាធិការស៊ើបអង្កេតបណ្តានិន្នាការចិន ។
ប្រភពព័ត៌មានពីបណ្តាញសង្គមដដែល បានលើកឡើងទៀតថា កាវ ដាង ពុំមែនជាស្រីកំណាន់តែម្នាក់ទេ គ្រាន់តែនាងត្រូវបាន “ថ្នាក់ថ្នម” ច្រើនជាងគេប៉ុណ្ណោះ ៕