ច​ន ច័ន្ទ​លក្ខិណា ៖ «​បើ​តួ​ខ្មែរ ច្បាស់​ជា​ដៀល​ថា ជា​ស្រីរកស៊ីផ្លូវភេទ តែ​តួ​ថៃ​ដូរ​សង្សា ដូច​ដូរ​ខោអាវ​នោះ​»

, , Leave a comment

18-2-2015 (1)

​រាជធានី​ភ្នំពេញ : តារា​សម្តែង​ជើងចាស់​ដែល​ប្រឡូក​សិល្បៈ​ប្រមាណ​ជាង​១០​ឆ្នាំ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ចេញមុខ​បញ្ចេញ​ប្រតិកម្ម​ចំៗ ទៅលើ​អ្នកគាំទ្រ​មួយចំនួន​ដែលមាន​ដែលមាន​ទំនោរ​ទៅលើ​តារា​ថៃ ទាំង​ការស្រឡាញ់ និង​តែងតែ​លើកសរសើរ ងើបមុខ​មិន​រួច បើទោះជា​តារា​ថៃ ធ្វើ​អ្វី​ក៏​ល្អ និង​គាំទ្រ​រហូត​។ តែ​ដោយឡែក តារា​ខ្មែរ​វិញ​ធ្វើ​អ្វី​ក៏​ខុស​ដែរ​។​

 

​ការបញ្ចេញ​ប្រតិកម្ម​ធ្ងន់ៗ ដែល​ពុំ​ធ្លាប់មាន​បែបនេះ គឺ​បន្ទាប់ពី​មាន​វត្តមាន​របស់​តារា​ថៃ​ជាច្រើន​ដួង  បានមក​ប្រទេស​កម្ពុជា ដើម្បី​ជួប​អ្នកគាំទ្រ និង​ផ្សព្វផ្សាយ​ភាពយន្ត​របស់​ពួកគេ តាមរយៈ​រោងភាពយន្ត និង​កញ្ចក់​ទូរទស្សន៍​ខ្មែរ​។ ស្របពេល​នោះគេ​ឃើញ​មាន​អ្នកគាំទ្រ ជាពិសេស​យុវវ័យ​បាន​ពពាក់ពពូន​គ្នា ចូលរួម​គាំទ្រ​តារា​ថៃ ស្ទើរ​ភ្លេច​បាយ​ភ្លេច​ទឹក ខណៈដែល​តារា​ខ្មែរ​គ្មាន​សកម្មភាព​គាំទ្រ គគ្រឹកគគ្រេង​ដូច​បែបនេះ​សោះឡើយ​។​

 

​តារា​បង្ហាញ​ម៉ូដ និង​ជា​តារា​សម្តែង ច​ន ច័ន្ទ​លក្ខណា បាន​និយាយ​បែប​បញ្ចើចបញ្ចើរ ទៀតថា “​បើសិនជា​តួ​ខ្មែរ​វិញ អត់​ស្អាត​ដូច​ថៃ​ទេ សូម​អញ្ជើញ បន្ត​ការគាំទ្រ​ទៀត​ចុះ សូម្បីតែ​គេ​ដូរ​សង្សារ ដូច​ដូរ​ខោអាវ​ក៏​គេ​នៅតែ​ល្អ បើ​តួ​ខ្មែរ​វិញ​ច្បាស់​ជា​ដៀល​ថា គ្នា​ស្រីរកស៊ីផ្លូវភេទ ឱ​ខ្មែរ​អើយ​ខ្មែរ​…” ។​

 

​តាមរយៈ​ការបង្ហាញ​សារ​បែបនេះ បាន​សរ​បញ្ជាក់​ឲ្យ​ឃើញ ពី​អារម្មណ៍​តូចចិត្ត​របស់​នាង រួមជាមួយ​អ្នកសិល្បៈ​ដទៃ ដែល​ខំប្រឹងប្រែង​សម្តែង និង​ធ្វើ​គ្រប់យ៉ាង ដើម្បី​បម្រើ​អារម្មណ៍ ទស្សនិកជន តែ​បែរជា​ទទួល​បានតែ​រិះគន់ ជាន់ពន្លិច គ្រប់ពេល ធ្វើ​អ្វី​ក៏​ខុស រង​តែ​ការរិះគន់ ។ តែ​ដោយឡែក​តារា​បរទេស ឬ​តារា​ថៃ​វិញ គឺ​ទទួល​បានតែ​ការកោតសរសើរ មិន​ដាច់ បើទោះជា​គេ មិនដែល​ធ្វើ​អ្វី​ឲ្យ​អ្នកគាំទ្រ នៅ​ស្រុក​ខ្មែរ​ក៏ដោយ​។​

 

​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម​របស់ខ្លួន​ដោយ​ប្រើប្រាស់​ពាក្យសម្តី​ធ្ងន់ៗ​ថា ៖«​បើ​តួ​ខ្មែរ​ថត​បែបនេះ ច្បាស់​ជា​ត្រូវគេ​ជេរ​គ្រប់​ម៉ាត់ តែ​នេះ​តួ​ថៃ​ត្រូវបាន​ខ្មែរ គាំទ្រ​សរសើរ និង​លើក​ទូល​ដូច​ទេពអប្សរ និយាយ​បែបនេះ​ថា ខ្ញុំ​ច្រណែន​គេ​ទៀតហើយ​…»​។ បើសិនជា​តួ​ខ្មែរ​វិញ អត់​ដូច​ថៃ​ទេ សូម​អញ្ជើញ​បន្ត​ការគាំទ្រ​ទៀត​ចុះ សូម​ម្បី​តែ​គេ​ដូរ​សង្សារ ដូច​ដូរ​ខោអាវ​ក៏​គេ​នៅតែ​ល្អ បើ​តួ​ខ្មែរ​វិញ​ច្បាស់​ជា​ដៀល​ថា គ្នា​ជា​ស្រីរកស៊ីផ្លូវភេទ​…​ឱ​ខ្មែរ​អើយ​ខ្មែរ​…៕

 18-2-2015

 

Leave a Reply

(*) Required, Your email will not be published