ឧបករណ៍ និង​ភ្លេងខ្មែរ​

, , Leave a comment

18-2-2015

​ខ្មែរ​ជា​ជាតិ​សាស​មួយ​ដែលមាន​ភាព​វ័យ​ចំនាស់​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍ សូម្បីតែ​វប្បធម៌​ក៏​ត្រូវបាន​មនុស្សម្នា​ស្គាល់​ជា​លក្ខណៈ​សកល​ដែរ​។ ព្រម​ជាមួយគ្នានេះដែរ​សិល្បៈ​ស្ថាបត្យកម្ម​ដែល​ប្រកបដោយ​ទេពកោសល្យ​ច្នៃប្រឌិត ខ្មែរ​ក៏មាន​សិល្បៈ​តូរ្យតន្ត្រី​របស់ខ្លួន ដែល​បាន​ថែរក្សា​គង់វង្ស​ស្ថិតស្ថេរ​ចេ​កាល​រហូតមកដល់​បច្ចុប្បន្ន​។​

 

​ឧបករណ៍​
​ភ្លេងបុរាណ​ខ្មែរ​បាន​រក្សា​ទុក្ខ​នៅ​និរន្តរភាព​របស់​ខ្លូន​អាច​ឲ្យ​គេ​ចងចាំ​តាមរយៈ​ឧបករណ៍​៤​ប្រភេទ​ដែល​គេ​ប្រើ​ខ្សែ​សម្រាប់​ដេញ កេះ កូត និង​ឧបករណ៍​សម្រាប់​ផ្លុំ ឧបករណ៍​សម្រាប់​វាយ​បង្កើត​ស្នូរ​។ ឧបករណ៍​ទាំងនោះ​មានដូចជា ស្គរ​(​ស្គរដី ស្គរ​សម្ភោរ ស្គរធំ ស្គរ​តូច ស្គរជ័យ​) ឈឹង រនាត (​រនាតឯក រនាតធុង​) ទ្រ (​ទ្រសោ ទ្រឆេ​) តាខេ ខ្លុយ ឃឹម ឆាប គង គែន ណៃ មួង ស្រឡៃ ចាប៉ី គង​វង់​តូច គង​វង់​ធំ ឃ្មោះ ប៉ាន់ កុង​ប៉ឹង ប៉ីអ​។​ល​។​

 

​ឧបករណ៍​ប៉ុន្មាន​ប្រភេទ​ទាំងនេះហើយ​ដែល​ធ្វើ​ឲ្យ​អន្តរជាតិ​ស្គាល់​ខ្មែរ​តាមរយៈ​ឧបករណ​ភ្លេងខ្មែរ ជាមួយនឹង​ឧបករណ៍​ដដែល​នេះ​ត្រូវបាន​យកមក​បង្ហាញ​ពី​ប្រពៃណី​របស់ខ្លួន​ដែល​ប្រើ​ក្នុង​ពិធី​បែប​សាសនា​ដូចជា ពិធីបុណ្យ​កឋិនទាន បុណ្យផ្កា បុណ្យចូលឆ្នាំថ្មី បុណ្យ​កាន់​បិ​ណ្យ ភ្ជុំបិណ្ឌ និង​ការសម្ដែង​សិល្បៈ​សម័យ​ជាដើម​។ ភ្លេងខ្មែរ​មាន​ច្រើ​ប្រភេទ​ទៅតាម​វង់ភ្លេង​នីមួយៗ​មានដូចជា​៖

 

+​ភ្លេងពិណពាទ្យ​
​គេ​ហៅ​ភ្លេងពិណពាទ្យ ព្រោះ​នៅក្នុង​ក្រុម​ភ្លេង​នោះ កាលដើមឡើយ​គេ​និយម​ប្រើ​ពិណ​ចេញ​ផ្តើម​មុនគេ​។ អ្នកខ្លះ​ហៅ​ភ្លេង​នេះ​ភ័ន្តច្រឡំ​ជា​ភ្លេង​សៀម តាម​ការពិត​សៀម​យក​ពី​ខ្មែរ​យើង​វិញ​ទេ​។ សៀម​ហៅ​វង្ស​ភ្លេង​នេះ​ថា​ជា ប៉ី​ពាទ្យ​(​ពិផាត​) ព្រោះ​ក្នុងការ​ចាប់ផ្តើម​គេ​ប្រើ​ប៉ី ឬ​ស្រឡៃ​នាំមុខគេ​។ តាម​ការពិត​ភ្លេងពិណពាទ្យ​មានកំណើត​ពី​ប្រទេស​ឥណ្ឌា​តាំងពី​សម័យ​ព្រេងនាយ​មកម្ល៉េះ​។ លុះ​មកដល់​ក្រោយមក​ខ្មែរ​ក៏បាន​កែប្រែ​ផ្លាស់ប្តូ និង​ថែមថយ​គ្រឿង​ភ្លេង​ឲ្យ​ក្លាយជា​ភ្លេង​របស់​ខ្មែរ​។ ខ្មែរ​និយម​ប្រើប្រាស់​ភ្លេង​ពិ​ណ្យ​ពាទ្យ​សម្រាប់​ប្រគុំ​កំដរ​ក្នុងឱកាស​ឡើងរោង លាបំណន់​វត្ថុ​សក្តិ​សិទ្ធ ពិធី​បុណ្យសព​បម្រើ​ក្នុង​របាំ​ព្រះរាជ​ទ្រព្យ និង​ពិធីបុណ្យ​សាសនា​ជាដើម​។ ម្យ៉ាងទៀត​ប្រជាជន​ក៏​និយម​លេងភ្លេង​ដើម្បី​កំដរ​សិល្បៈ​ដែលមាន​អាយុ​ចំណាស់​ដូចជា របាំ​បុរាណ​ដែលជា​វង់ភ្លេង​ដែល​ក្នុងការ​កំដរ​របាំ​បុរាណ​ក្នុង​ពិធីបួងសួង​(​បន់ស្រន់​លាបំណន់​) ក្នុង​ពិធី​សាសនា (​បុណ្យកឋិន បំបួស​នាគ ពុទ្ធ​ពិសាក​) ជួនកាល​ប្រើ​ក្នុង​ពិធី​បុណ្យសព​។

 

​សព្វថ្ងៃ​មាន​ពីរ​វង់ គឺ​វង់​តូច​មាន​ប្រដាប់​៥​គ្រឿង វង់​ធំ​មាន​១០​គ្រឿង នៅក្នុង​ព្រះរាជវាំង​មាន​គ្រឿង​ភ្លេងពិណពាទ្យ​ពិសេស​មួយ​ប​បែប​ហៅថា​ក្រុម​ភ្លេង​មហោរី​មាន​គ្រឿង​ចម្រុះ​ច្រើនយ៉ាង​ដល់​ទៅ​១៦​គ្រឿង ដែល​ក្នុង​វង្ស​ភ្លេង​នេះ​មាន​ញ​ឧបករណ៍​ដូចជា​ប៉ី ឈឹង សម្ភោរ រនាត គង​វង្ស​តូច ធំ ស្គរជ័យ និង​ស្រឡៃ​។​

 

+​ភ្លេងខ្មែរ​
​គេ​ចាត់ទុក​ភ្លេងខ្មែរ ជា​ភ្លេង​មង្គល​។ ដូចនេះហើយ​បានជា​គេ​ត្រូវ​ប្រគំ​តែ​ក្នុង​ពិធីមង្គលការ​តាម​ប្រពៃណី​ខ្មែរ​ដូចជា ពិ​ធីប​ញ្ជេ​ញ​ម្លប់​កូនស្រី ពិធី​មង្គល​ជាដើម​។ ភ្លេងខ្មែរ​សម្រាប់​ពិធីមង្គលការ​មាន​ច្រើ​ប្រភេទ​ណាស់​ដូចជា បទ​ហែ​កូនកំលោះ​ចូល​រោង ហែ​កំណត់​ស៊ី​ស្លា កាត់សក់ សែន​ក្រុង​ពាលី កូនប្រុស​សំពះ​ពេលា កូន​ក្រ​ស្រី​ចេញ​ផ្ទឹម​ចងដៃ បង្វិលពពិល​។ បទ​ភ្លេងខ្មែរ​មាន​ទំនាក់ទំនង​ទៅនឹង​រឿង​ភ្លេងខ្មែរ​។ បទ​ខ្ទេ​រ ខ្នងភ្នំ របង​មាស បន្ទាយ​ប្រាសាទ ស្រងាត់ ដោះ​ក្រាល ក​ន្ទ្រែ​ន​ទ្រាំង​លេង​នៅពេល​លោង​ភោ​ជនី​អាហារ​ថ្ងៃត្រង់ (​ក្រោយពេល​ស៊ី​ស្លា​កំណត់​)​។​

 

+​ភ្លេង​ក្លង​ឆ្នាក់​
​ដើម្បី​ឲ្យ​បរិយាកាស​ស្រងេះស្រងោច​ល​ន្ល​ង​ល​ង្លោ​ច គេ​លេង​វា​ក្នុង​ពិធី​តម្កល់សព ហែសព​បូជា​។ អ្នកខ្លះ​ហៅ​ភ្លេង​ក្លង​ឆ្នាក់ តាម​ភាសា​សៀម​ថា «​ភ្លេង​ក្លងខែក​» ដែល​មានន័យថា​ភ្លេង​ស្គរ​ជ្វា​។ ពិធី​បុណ្យសព ឬ​តម្កល់សព និង​ពិធី​ត​ង្ហែ​រស​ព ខ្មែរ​តែងតែ​ប្រើ​ភ្លេង​ខ្លងខែក​ដែល​វង់ភ្លេង​នេះ​មាន​ឧបករណ៍​មួយចំនួន​ដូចជា ស្រឡៃ ស្គរ​ជ្វា ស្គរ​យោល និង​គង​។​

 

+​ភ្លេង​មហោរី​
​ពាក្យ​មហោរី សម្គាល់​ឈ្មោះ​ភ្លេង​ផង សម្គាល់​សភាព​នៃ​វង់ភ្លេង​ផង​។ បទ​ភ្លេង​មហោរី​មាន​លក្ខណៈ​ប្រជាប្រិយ ហើយ​ស្រាល​ជាង​ភ្លេងពិណពាទ្យ​។ វង់ភ្លេង​មហោរី​និយម​លេង​ក្នុង​ពិធី​បុណ្យទាន​ផ្ទាល់​ទេ ប៉ុន្តែ​អាច​ប្រើ​កំដ​បរិយាកាស​បានដែរ​។​ជាទូទៅ គេ​លេងភ្លេង​មហោរី​កំដរ​ល្ខោន​មហោរី​។ វង្ស​ភ្លេង​មហោរី មាន​ឧបករណ៍​មួយចំនួន​ដូចជា​ទ្រអ៊ូ ទ្រសោ ខ្លុយ តាខេ ឈឹង ស្គរដី​២ ចាប៉ី ប៉ីអ ទ្រ​ខ្សែ​ដៀវ និង​សាដៀវ​។​

 

+​ភ្លេង​ព្រះរាជ​ទ្រព្យ​
​វង្ស​ភ្លេង​មួយទៀត​គឺ​វង្ស​ភ្លេង​ព្រះរាជ​ទ្រព្យ ដែលមាន​ឧបករណ៍​ដូចជា ខ្លុយ ចាប៉ី គែន ឈឹង រនាតធុង ស្គរដី និង​ស្គរ​រម​នា​។​

 

+​ភ្លេង​ឆៃយ៉ាំ​
​ក្រៅពីនេះ​មាន​វង្ស​ភ្លេង​ឆៃយ៉ាំ​ដែលមាន គង កុង​ប៊ឹ​ង ស្គរ​បួន និង​ឆាប​។ ក្រៅពីនេះ​ទៅទៀត​មាន​វង្ស​ភ្លេង​យីកេ​ដែលមាន​ឧបករណ៍ ស្គរ ទ្រ និង​ខ្លុយ​។ គេ​លេងភ្លេង​នេះ​តែ​ក្នុង​ពិធីបុណ្យ​ដែល​ជាទី​រីករាយ​ដូចជា​លេង​កំដរ​បុណ្យ កឋិន បុណ្យផ្កា បុណ្យ​បំបួស​នាគ​ជាដើម​។ ភ្លេង​ឆៃ​យុំ​ា​ជា​ភ្លេង​ដែល​រំភើប​សប្បាយ ហើយ​រស់​រវើក​ប្លែក​ពី​ភ្លេង​ឯទៀត​។ គេ​ពុំទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​អំពី​ប្រភព​ភ្លេង​ឆៃ​យុំ​ា​នេះ​។ ដោយ​ចង្វាក់ភ្លេង​មាន​លោត​ភ្ញាក់ៗ អ្នកខ្លះ​ឲ្យ​យោបល់​ថា ភ្លេង​ឆៃ​យុំ​ា​ទំនង​មានកំណើត​ចេញពី​មនុស្ស​ជំនាន់​ដើម ដែលមាន​សភាព​ភ្ញាក់ផ្អើល​ខ្លាចរអា​ប្រៀបបាន​ទៅនឹង​សត្វព្រៃ​ពេល​ឃើញ​មនុស្ស​។ អ្នក​ខ្លះទៀត​យល់ថា​នៅពេល​មនុស្ស​ទទួលបាន​ជោគជ័យ​ក្នុង​កិច្ចការ​របស់ខ្លួន​តែងតែ​សប្បាយរីករាយ​យ៉ាងខ្លាំង ហើយក៏​បង្កើត​ភ្លេង​ឆៃ​យ៉ាំ​នោះ​ឡើង​ដើម្បី​រំលឹក​នូវ​ជ័យជំនះ​នេះ​។​

 

+​ភ្លេង​គង​ស្គរ​
​អ្នកខ្លះ​ហៅ​ភ្លេង​គង​ស្គរ​ថា ភ្លេង​ទាំ​មួន​ឬ​ភ្លេង​ក​ន្ត្រាំ​មួន​។ ភ្លេង​នេះ​មាន​សូរស័ព្ទ​គួរ​ឲ្យ​ស្រងេះស្រងោច​ណាស់​ហេតុនេះហើយ​បានជា​គេ​លេងភ្លេង​នេះ​នៅពេល​ដែលមាន​មនុស្ស​ស្លាប់​ពេលធ្វើ​បុណ្យ​លើ​ខ្មោច​។ តាម​ការស្រាវជ្រាវ​រប​ស់​សមាជិក​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ថា ភ្លេង​គង​ស្គរ​មានកំណើត​ឡើង​ក្នុង​រជ្ជកាល ព្រះបាទ​ត្រសក់ផ្អែម​។ កាល​ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​ស​ម្ប​តិ្ត​ព្រ​អង្គ​តែង​នឹក​ស្រណោះ​សំលេង​សត្វ​គ្រប់បែបយ៉ាង​លាយឡំ​ជាមួយ​ស្នូរ​ខ្យល់ ភ្លៀង ផ្គរ រន្ទះ​ដែល​ព្រះអង្គ​ធ្លាប់បាន​ស្តាប់​ទាំងយប់​ទាំង​ថ្ងៃ កាល​ព្រះអង្គ​នៅ​ជា​ម្ចាស់​ចម្ការ​ត្រសក់ផ្អែម​។ ដើម្បី​តាង​ភ្លេង​ធម្មជាតិ​ដ៏​កំសត់​បែបនេះ ព្រះអង្គ​ទ្រង់​ចាត់​ឲ្យ​អ្នកប្រាជ្ញ​រាជបណ្ឌិត​បង្កើត​ក្រុម​ភ្លេង​គង​ស្គរ​នោះ​ឡើង​។​

 

+​ភ្លេង​អារក្ខ​
​ជា​ភ្លេង​ដែល​គេ​ប្រគំ​ឡើង​ក្នុង​ពិធី​ប​ញ្ជូ​ល​ខ្មោច បិសាច អារក្ខ អ្នកតា​។​នៅពេល​មាន​មនុស្ស​ឈឺ​ហើយ​បើ​ចង់​សាកសួរ​ខ្មោច​អំពី​បុព្វហេតុ​នៃ​ជំងឺ គេ​លេងភ្លេង​អារក្ខ​នេះ ដើម្បី​ប​ញ្ជូ​ល​ខ្មោច​លៀង​ខ្មោច​។ ក្រោយពី​បាន​សាកសួរ​ដឹង​បុព្វហេតុ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​គេ​អង្វរ​ខ្មោច​សុំ​ឲ្យ​ជាសះស្បើយ ហើយ​គេ​រៀបចំ​ដ​ង្វា​យ​ផ្សេងៗ ថ្វាយ​ខ្មោច​នេះ​ទៅ​ក្រៅពី​លេង​ក្នុង​ពិ​ធីប​ញ្ជូ​ល​និង​លៀង​អារក្ខ​គេ​ប្រើ​ក្នុង​ពិធី​ឡើងអ្នកតា​ដែរ​។​

 

​ដូចនេះ​ក្នុងនាម​យើង​ជា​អ្នកសិក្សា​ជា​កូន​ខ្មែរ​ជំនាន់​ក្រោយ​គួរតែរ​បន្ត​លើកស្ទួយ​ជួយ​ការពារ​មរតក​សិល្បៈ​ភ្លេងខ្មែរ​ឲ្យ​បាន​គង​វង្ស​ស្ថិតស្ថេរ​រៀងរហូត​ទៅ​៕

18-2-2015 (1)

 

Leave a Reply

(*) Required, Your email will not be published