លោក ឈួ​រ ច​ន្ទ័​ឌឿ​ន ៖ មន្ត្រីក្រោមឱវាទ សង្វាត​តែ​មាស ប្រាក់ បុណ្យស័ក្តិ តែ​លទ្ធផល​ការងារ គឺ​គ្មាន​បន្តិច​សោះ​

, , Leave a comment

17-2-2015

ខេត្តកំពង់ឆ្នាំង : ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​នាយ​-​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង និង​នាយផ្នែក​រដ្ឋបាល​ជលផល​ផ្សារឆ្នាំង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​សាលាខេត្ត លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត បាន​សង្កត់ធ្ងន់​ទៅលើ​បទ​លើ្ម​ស​នេសាទ អូស​អួន អូស​ជន និង​ម៉ាញ់ ដែល​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​នៅតាម​ដង​ទន្លេ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត តែ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចេញមុខ​បង្ក្រាប​ឡើយ​។​

 

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​៖ «​បទល្មើស​ទាំងនេះ​មិនអាច​កើតឡើង​ទៅរួច​ទេ បើ​គ្មាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​»​។ ថ្មីៗ​នេះ​មាន​ព័ត៌មាន​ខ្សឹបខ្សៀវ​មួយ​បាន​ទម្លាយ​ថា​៖«​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បរាជ័យ​ក្នុងការ​បង្ក្រាប​បទល្មើស​អូស​អួន​នៅ​ស្រុក​ជល​គិរី​» ក្នុង​នោះគេ​បានដាក់​រូបថត​មាន​ភ្លើង​បំភ្លឺ​យ៉ាងច្បាស់​ពី​សកម្មភាព​អូស​អួន​នោះ​។ សួរថា​អ្នកសារព័ត៌មាន​គេ​ទៅ​ថត​យក​រូបភាព​ដល់ក​ន្លែ​ង​បទល្មើស​បាន​ចុះ​ហេតុ​អី្វ​យើង​ជា​មន្ត្រីជលផល​ទៅ​មិនបាន​? ប្រហែល​ក្រុម​ល្មើស​នេសាទ​នោះបាន​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​អស់ហើយ​។​

 

​តាមរយៈ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដែល​បាន​ចុះទៅ​បង្ក្រាប​បទល្មើស​អូស​អួន​នេះ ត្រូវ​ក្រុម​ល្មើស​នេសាទ​ជនជាតិ​វៀតណាម​និយាយ​ខ្មែរ​មិន​ច្បាស់​ប្រាប់ថា​៖«​ខ្ញុំ​បង់លុយ​ឲ្យ​គ្រប់កន្លែង​អស់ហើយ នៅតែ​លោក​ឯង​ទៀត​មិន​បង់លុយ​អ្ហី បានជា​មក​ចាប់​ខ្ញុំ​?»​។ រឿង​បទល្មើស​នេសាទ​មិនមែន​មានតែ​ប៉ុណ្ណឹង​ទេ គឺមាន​ឆក់​ត្រី និង​ដាក់​សម្រាស់​ជាដើម ។​ល​។​

 

​សូម​ឲ្យ​មន្ត្រីជលផល​ពិសេស​អស់លោក​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី​ក្នុងថ្ងៃនេះ​ត្រូវ​ប្រឹងប្រែង​ធ្វើការ​ងារ​នេះ​ឡើងវិញ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ដើម្បី​បង្ក្រាប​បទល្មើស​ទាំងនេះ​។​ ​សូមបញ្ជាក់ថា ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្នុង​ថ្ងៃនោះ​មាន លោក សោម ភិ​រុណ ជា​នាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល និង​នាយរង​២​រូប​ទៀត គឺ​លោក ម៉ប់ សាម៉ុន និង​លោក អ៊ឹង ជឺ​ប៉ោ​។ ចំណែក​នាយផ្នែក​រដ្ឋ​ល​ជលផល​ផ្សារឆ្នាំង គឺ​លោក តាត សីហា​ក់​៕

 

 

Leave a Reply

(*) Required, Your email will not be published