កូរ៉េខាងជើង ៖ មិន​ខ្លាចញញើត​ចំពោះ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​

, , Leave a comment

korea-north

​ក្រុង​ព្យុងយ៉ាង : កូរ៉េខាងជើង​បាន​ទម្លាយ​សារ​ថា ខ្លួន​គ្មាន​ការព្រួយបារម្ភ​ចំពោះ​ការគំរាមកំហែង​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​ចោទ​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នោះឡើយ ដោយសារតែ​ខ្លួន​លើកឡើងថា គ្មាន​កំហុស​ហើយ​ចង់​ចូលរួម​កិច្ចប្រជុំ​របស់​អាមេរិក ស្របពេល​ខ្លួន​មាន​សិទ្ធិ ការពារ​ខ្លួនឯង​។ អង្គការសហប្រជាជាតិ អំឡុង​កិច្ចប្រជុំ​កន្លងទៅ បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ពិចារណា​ប​ញ្ចូ​ន​ករណី​កូរ៉េខាងជើង​ទៅ​កាត់សេចក្តី នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រោយ​ពេលដែល​បានដឹង​លំអិត​ពី​ការបំពាន​សិទ្ធិមនុស្ស​ខ្លាំង​នៅ​ប្រទេស​នេះ ។​

 

​យ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង នៅ​អង្គការសហប្រជាជាតិ លោក ចាង អ៊ី​ល ហ៊ុន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​« ពួកយើង​មិន​ខ្វល់​អ្វី​ទាំងអស់ ព្រោះ​មិន​ថា​ចំណាត់ការ​ណាមួយ​ក៏ដោយ ពួកយើង​អាច​ទំ​ទាស់​ដាច់ខាត ដោយសារតែ​យើង​គ្មាន​កំហុស​» ។​

 

មន្ត្រី​រូបនេះ ថែមទាំង​បានស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​អាមេរិក ជជែក​គ្នា​ពី​បញ្ហា​សិទ្ធិមនុស្ស នៅ​កូរ៉េខាងជើង​ទៀតផង​៕

 

Leave a Reply

(*) Required, Your email will not be published