ទៅ​ទិញ​ចំណី ប្រើ​លុយ​អ​រូបិយ ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​

, , Leave a comment

17-2-2015

​ខេត្តកំពង់ឆ្នាំង : ស្ត្រីជន​សង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច ធ្វើ​ការចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ខណៈ​ជនសង្ស័យ​នោះ​កំពុង​ចរាចរណ៍​ប្រាក់​ដុល្លារ​ក្លែងក្លាយ ភូមិ​វាល​ស្បូវ ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

 

​ប្រភពព័ត៌មាន​ពី​លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច បាន​ឲ្យ សារព័ត៌​មានកំណើត​ថ្មី ដឹងថា ស្ត្រីជន​សង្ស័យ​មាន ឈ្មោះ សេង ពេជ្រ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ស្រុក​ឈូក ខេត្តកំពត​។ មុនពេល​កើតហេតុ​ជនសង្ស័យ​ជិះ​ម៉ាកវ៉េវ ពណ៌​ក្រហម​ទៅ​ភូមិ​វាល​ស្បូវ ឃុំ​អំពិល​ទឹក ហើយ​បាន​យក​ក្រដាសប្រាក់​៥​ដុល្លារ​ក្លែង ទៅ​ទិញ​ចំណី​ហូប​។ ស្របពេលនោះ​អ្នក​លក់បាន​អាប់​លុយ​ខ្មែរ​ឲ្យ​វិញ ប៉ុន្តែ​ពេល​ស្ត្រី​រូបនោះ​ជិះ​ម៉ូតូ​ចេញផុត​បន្តិច ស្រាប់តែ​អ្នកលក់​ដឹងថា ក្រដាសប្រាក់​៥​ដុល្លា​នោះ​ជា​ប្រាក់​ក្លែងក្លាយ ហើយ​ស្រែក និង​ប្តឹង​សមត្ថកិច្ច​តែម្តង​ឲ្យ​ឃាត់ខ្លួន​តែម្តង​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​នាំទៅ​អធិការដ្ឋាន ដើម្បី​សាកសួរ​បន្ថែម​៕

 

Leave a Reply

(*) Required, Your email will not be published