ផ្លែ​ប៉ោម និង​ផ្លែ​ទទឹម ពិតជា​ល្អ​សម្រាប់​អ្នកជំងឺ ទឹកនោមផ្អែម​

, , Leave a comment

​ការទទួល​អាហារ​របស់​អ្នក​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​ត្រូវតែមាន​ការប្រុងប្រយ័ត្ន មិនមែន​ចេះតែ​ទទួលទាន​គ្រប់មុខ​នោះទេ​។ បើ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ថ្ងៃនេះ គេហទំព័រ​កំណើត​ថ្មី សូម​ណែនាំ​ផ្លែឈើ​២​មុខ​ដែលមាន​គុណប្រយោជន៍ គឺ​ផ្លែ​ប៉ោម និង​ផ្លែ​ទទឹម​។ ផ្លែ​ប៉ម គឺ​អាចជួយ​កាត់បន្ថយ​តម្រូវការ​នូវ​ជាតិ​អាំង​ស៊ុយ​លីន​របស់​ខ្លួនប្រាណ ហើយ​វា​មាន​ជាតិ ប៉េ​ក​ទីន ជាច្រើន ដែល​អាចជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​មនុស្ស​យើង​។​

 

​មូលហេតុ​នេះ ទើបបានជា​ផ្លែ​ប៉ោម គឺជា​អាហារ​ដ៏​ពិសេស​សម្រាប់ អ្នកជំងឺ​ទឹកនោមផ្អែម​។ ផ្លែ​ទទឹម ពិត​ជាមាន​ប្រជាប្រិយភាព នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍​ហើយ​គេ​ចូលចិត្ត​ទទួលទាន​ទៀតផង​។ បើតាម​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា ជាតិ​ស្ករ​ដែលមាន​នៅក្នុង​ផ្លែ​ទទឹម​នេះ​គឺ​មិនមាន​ឥទ្ធិពល​ទៅលើ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​នោះទេ​។​

 

​អត្ថប្រយោជន៍​ផ្សេងទៀត​ដែល​គេ​បាន​រកឃើញ​នៅក្នុង​ការសិក្សា​នោះ គឺ​អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​បាន​ផឹកទឹក​ផ្លែ​ទទឹម​១៧៧,៤​មី​ល្លី​លីត្រ​ក្នុង​មួយថ្ងៃ​ក្នុង​រយៈពេល​៣​ខែ​នោះ គឺអាច​កាត់បន្ថយ​នូវ​ការ​ប្រឈម​នឹង​ការ​កក​ខ្លាញ់​នៅក្នុង​សរសៃឈាម​៕

 

Apple-hd-Wallpaper-Free-Download-for-Windows 4(413)

 

Leave a Reply

(*) Required, Your email will not be published