៧​ចំណុច​គួរ​ដឹង មុននឹង​ចុះ​អាង​ហែល​ទឹក​

, , Leave a comment

 16-2-2015 (1)

16-2-2015

​ការ​ហែល​ទឹក គឺជា​លំ​ហាត់ប្រាណ​មួយ​ដ៏​ល្អ​បំផុត​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្លាក់ និង​ឆ្អឹង​ហើយ​ថែមទាំង​អាច​ដុតបំផ្លាញ​ថាមពល​ដល់​ទៅ​៦៥០​កាឡូរី​ក្នុង​១​ម៉ោង​តែ​មុននឹង​ចុះ​ក្នុង​អាង​ហែល​ទឹក​អ្នក​គួរ​យល់ដឹង​នូវ​ចំណុច​មួយចំនួន​ផងដែរ​…​។​

 

-​ហែល​ទឹក​តាម​ទិសដៅ​ស្របគ្នា​ជាមួយ​អ្នកដទៃ​ដោយ​រក្សា​ល្បឿន និង​ចង្វាក់​នៃ​ការ​ហែល​ឲ្យ​ថេរ​។​

 

-​ឈាន​ជើង​ចូលក្នុង​ទឹក​ដោយ​ប្រយ័ត្ន ចៀស​វាស​ការ​លោត ឬ​មុជ​ក្នុង​ទឹក​នៅ​កន្លែង​ដែលមាន​មនុស្ស​កំពុង​ហែល​។​

 

-​ទុក​គម្លាត​ពី​អ្នក​ហែល​ខាងមុខ ឲ្យ​សមល្មម​ការពារ​ការ​ហេ​ល​ទៅបុក​គេ​ឬ​ត្រូវ​ធាក់​ត្រូវ​មុខ​។​

 

-​ប្រសិនបើ​ចង់​ហែល​វ៉ា​អ្នក​ខាងមុខ​គួរ​យកដៃ​កេះ​ជើង​គេ ដើម្បី​ធ្វើ​សញ្ញា​បញ្ចា​ក់ថា អ្នក​ចង់​ហែល​វ៉ា​ទៅមុខ​។​

 

-​បើ​ហែល​យឺត គួរ​ហែល​នៅ​កៀនៗ​ក្បែរ​មាត់​អាង​ដើម្បី​ឲ្យ​អ្នក​ដែល​គេ​ហែល​លឿន​ហែល​ទៅមុខ​។​

 

-​បើ​ចង់​ហែល​ជុំវិញ​អាង ត្រូវ​ប្រកាន់​ស្តាំ​។​

 

-​មិនគួរ​ឈប់​ហែល​ប្រថុចញ៉ុច ឬ​ឈរ​រពាំង​កណ្តា​លអាង ព្រោះ​ធ្វើ​ឲ្យ​អ្នកដទៃ បាត់បង់​ចង្វាក់​នៃ​ការ​ហែល ឬ​ហែល​មក​ប៉ះ​។ បើ​អស់កម្លាំង ឬ​របួស​គួរ​ចាប់​មាត់​អាង ឬ​ខ្សែការពារ​កណ្តា​លអាង រួច​លើកដៃ​ជា​សញ្ញា​ឬ​ស្រែក​សុំ​ជំនួយ​៕

 

Leave a Reply

(*) Required, Your email will not be published