លោក ចៅ ម៉េង ពង្រាយ​កូនចៅ​អង្គុយ​រាប់​ក្បាល​ឡាន យ​ក​លុយ​ពី​​​ការ​ដឹ​ក​ជញ្ជូ​ន​​​ទំ​និ​ញ​គេ​ច​ព​ន្ធ​​ក្នុ​ង​​​ខេ​ត្ត​ព្រះ​សីហ​នុ ដែលជា​ឆ្នាំង​ដ៏​សំខាន់

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ចាប់តាំងពី​លោក ចៅ ម៉េង បាន​ឡើងកាន់តំណែង​ជា​ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ប្រចាំខេត្ត​ព្រះសីហនុ​ជំនួស​លោក ប៊ួ​រ សុ​ទ្ធី គេ​ស​ង្កេ​ត​ឃើញ​មន្ត្រីនគរបាល​សេដ្ឋកិច្ច​មួយចំនួន​ដែល​ពូកែ​កាប់​ដាវ ប្រមូល​លុយ​ពី​ការរកស៊ី ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​បាន​ចុះទៅ​ដាក់​ប៉ុស្តិ៍​ជជុះ​ចាំ​រាប់​ក្បាល​ឡាន ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​បង្ខំ​ឲ្យ​បង់លុយ​ទៅតាម​តែ​អំពើ​ចិត្ត​របស់​ពួកគេ​ដែល​ករណីនេះ គេ​វាយតម្លៃ ថា​លោក ចៅ ម៉េង កំពុង​ព្យាយាម​តាម​គ្រប់​មធ្យោបាយ ក្នុងការ​ប្រមូល​លុយ​យកទៅ​ស្រង់ដើម ព្រោះ​មុនពេល​គាត់​ឡើង​តំណែង ជា​មេ​នគរបាល​សេដ្ឋកិច្ច ខេត្ត​ព្រះសីហនុ ទំនងជា​បាន​រត់ការ ចាយលុយ​ច្រើនសន្ធឹក​សន្ធាប់​ផងដែរ​។

 

​នៅក្នុង​ខេត្ត​ព្រះសីហនុ គឺជា​ចំណុច​យុទ្ធសាស្ត្រ នៃ​ការ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ មកពី​គ្រប់​ច្រកល្ហក ទាំង​តាម​ផ្លូវទឹក​និង​តាម​ផ្លូវគោក ហើយ​នៅតាម​ចំណុច​សំខាន់ៗ ដែលមាន​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ គេ​ឃើញ​មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រោម​បញ្ជា​របស់លោក ចៅ ម៉េង បាន​ចុះទៅ​ដាក់​ប៉ុស្តិ៍​ជជុះ យ៉ាង​អនាធិបតេយ្យ​បំផុត ចាំ​រាប់​ក្បាល​ឡាន​ដឹកទំនិញ​យកលុយ​។ ជាក់ស្តែង​នៅ​ចំណុច ក្បែរ​ស្ថានីយ៍​រថភ្លើង ទី​ដែលមាន​ការដឹកជញ្ជូន​ទំនិញ មកពី​ផ្លូវ​សមុទ្រ​គេ​ឃើញ នគរបាល​សេដ្ឋកិច្ច​របស់លោក ចៅ ម៉េង បានដាក់​តុ​ប្រចាំការ​នៅ​ទីនោះ ដើម្បី​ឲ្យ​រថយន្ត​ដឹកទំនិញ ទាំង​តូច​ទាំង ធំ​ចូល​បង់លុយ ហើយ​មាន​ក្រុម​ចល័ត​ផ្សេងទៀត ទៅ​ឈរជើង​នៅតាម​ផ្លូវ ជិត​ផែ​ទំនប់រលក​ដើម្បី ចាំ​ប្រមូល​លុយដុំៗ ពី​ឈ្មួញ​ធំៗ​តែម្តង​។

 

​សូម្បីតែ​ការដឹកជញ្ជូន​ទំនិញ មកពី​ខេត្តកំពត​និង​ខេត្តកោះកុង ដែល​ត្រូវ​ឆ្លងកាត់​ទឹកដី ខេត្ត​ព្រះសីហនុ មិនអាច​គេចផុត ពី​ក្រសែភ្នែក​របស់លោក ចៅ ម៉េង នោះទេ ហើយ​គេ​ដឹងថា នៅតាម​ផ្លូវ​សំខាន់ៗ ទី​ដែលមាន​ដាក់​ប៉ុស្តិ៍​ជជុះ គឺ​មន្ត្រី​ជំនិត​របស់លោក ចៅ ម៉េង បាន​ឈរជើង​នៅ​ទីនោះ ហើយ​រូបភាព​ខ្លះ​ក៏មាន​ការជួល​ប្រជាពលរដ្ឋ ឬ​កូនក្មេង​ឲ្យ​ចាំ​ប្រមូល​លុយ ពី​រថយន្ត​ដឹកជញ្ជូន​ទំនិញ ដើម្បី​បិទបាំង​រឿងអាស្រូវ​ផងដែរ​។ ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ មួយចំនួន​មកពី​ខេត្តកំពត បាន​រអ៊ូរទាំ​ពី​ការ​គាប​ជំរិត កោសរូស​ឲ្យ​បង់លុយ ក្នុង​កម្រិត​ខ្ពស់​ពី​សំណាក់ នគរបាល​សេដ្ឋកិច្ច​របស់លោក ចៅ ម៉េង សឹង​ថា​រកប្រាក់​ចំណេញ​មិនឃើញ​ទេ​។

 

​ឃ្លាំង​ស្តុក​ទំនិញ​ខុសច្បាប់ និង​ទំនិញគេចពន្ធ រាប់រយ​កន្លែង ដែលមាន​ទីតាំង នៅក្នុង​ខេត្ត​ព្រះសីហនុ គេ​សង្កេតឃើញ​លោក ចៅ ម៉េង ពង្រាយ​កូនចៅ​ជំនិតៗ​របស់ខ្លួន ឲ្យ​ចុះទៅ​ឃ្លាំមើល​សកម្មភាព ដឹកជញ្ជូន លើកដាក់​ទំនិញ បើ​មាន​ភាពមិនប្រក្រតី​ណាមួយ គេ​សុំ​ចុះ​ត្រួតពិនិត្យ​លើកដាក់​ទំនិញ នាំ​ឲ្យ​ខូចខាត​បាក់បែក ឬ​ខាត​បង់ថ្លៃ​ពលកម្ម​។ ប៉ុន្តែ​សម្រាប់​ម្ចាស់​ឃ្លាំងទំនិញ មួយចំនួន​ដើម្បី ក៏​សុខចិត្ត​បង់លុយ​ប្រចាំខែ ឲ្យ​នគរបាល​សេដ្ឋកិច្ច ខេត្ត​ព្រះសីហនុ ក្រោម​បញ្ជា​របស់លោក ចៅ ម៉េង ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​។ ពោលគឺ​ក្រោម​ការគ្រប់គ្រង​របស់លោក ចៅ ម៉េង នគរបាល​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ មិនទាន់មាន​ស្នាដៃ​អ្វី ជា​ដុំកំភួន​ទេ គឺ​លោក ចៅ ម៉េង គិតតែ​ពី​ការពង្រាយ​មន្ត្រីក្រោមឱវាទ ឲ្យ​ចុះ​ប្រមូល​លុយ​ពី​គ្រប់​ច្រកល្ហក ។

11-11-2013

​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន ទំនិញ​ស្របច្បាប់​មួយចំនួន ក៏បាន​រអ៊ូរទាំ​ពី​ការ​កោសរូស ឲ្យ​បង់លុយ​ដោយ​គ្មាន​ការយោគយល់ ដែល​នគរបាល​សេដ្ឋកិច្ច របស់លោក ចៅ ម៉េង កំពុង​អនុវត្តន៍​នាពេល​បច្ចុប្បន្ននេះ ព្រោះ​ពួកគេ​ត្រូវ​បង់ពន្ធ​នាំចូល តាមច្បាប់​រួចរាល់​អស់ហើយ បែរជា​រងគ្រោះ​ត្រូវ​បង់លុយ​ក្រោម​តុ ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​នគរបាល​សេដ្ឋកិច្ច របស់លោក ចៅ ម៉េង នាំ​ឲ្យ​ទំនិញ​ដែល​ពួកគេ នាំចូល​ស្របច្បាប់​លក់​ចេញ នៅលើ​ទីផ្សារ ក្នុងតម្លៃ​ខ្ពស់ មិនអាច​ប្រកួតប្រជែង​ជាមួយ ឈ្មួញ​រកស៊ី​នាំចូល ទំនិញគេចពន្ធ​បានទេ ហើយ​គេ​ចង់ឃើញ​អគ្គស្នងការ នគរបាលជាតិ ពិនិត្យមើល​ភាព​អសកម្ម និង​អំពើពុករលួយ​របស់លោក ចៅ ម៉េង ឡើងវិញ​ផង ៕

 

Leave a Reply

(*) Required, Your email will not be published