សិចជារឿងធម្មជាតិហើយការសម្រេចបំណងដោយខ្លួនឯងមិនថា ជាស្ត្រី ឬក៏បុរសឡើយគឺជារឿងធម្មតាៗ ព្រោះថាការដែលយើងជួយខ្លួនឯងវាមិនបង្កផលប៉ះពាល់អ្វីទាំងអស់ចំពោះរាងកាយរបស់យើង ។ ការសម្រេចបំណងដោយខ្លួនឯងអាចមិនមានអារម្មណ៍សុខស្រួលដូចការរួមភេទដោយផ្ទាល់ ប៉ុន្តែវាក៏អាចផ្តល់សេចក្តីសុខបានមួយផ្នែកដោយមិនធ្វើឱ្យនរណាក្តៅក្រហាយឡើយ ។ នៅបរទេសការសម្រេចបំណងដោយខ្លួនឯងរបស់ស្ត្រី មានជាច្រើនរូបច្រើនបែបដូចតទៅ ៖
-ប្រើដៃជាឧបករណ៍
-ប្រើខ្នើយឱប ឬផ្លែឈើប្រភេទខ្លះ ក៏អាចជួយឱ្យដល់ចំណុចគោលដៅបានដោយសេចក្តីសុខស្រួល
-អាចប្រើលិង្គសិប្បនិម្មិតខ្នាតផ្សេងៗ មានទាំងលិង្គសិប្បនិម្មិតធម្មតា និងលិង្គរំញ័រ រួមទាំងឧបករណ៍ផ្សេងៗទៀត ជាច្រើន (សម្រាប់ជនជាតិខ្មែរមិនប្រើទេ) ។
ប៉ុន្តែឧបករណ៍ដែលឃើញមានប្រើប្រាស់ច្រើនគឺឧបករណ៍ញ័ររំជួលតូចៗ ជាពិសេសស្ត្រីដែលរស់នៅតែម្នាក់ឯងឯកោ ឬស្ត្រីដែលមិនធ្លាប់បានទទួលអារម្មណ៍ដល់ចំណុចកំពូលក្នុងការរួមភេទជាមួយស្វាមីពីមុនមក ។ ម្យ៉ាងវិញទៀតចំពោះស្ត្រីពេញវ័យវិញ ការសម្រេចបំណងដោយខ្លួនឯងចាត់ទុកថា ជាការសិក្សាមួយដើម្បីស្វែងយល់ពីអារម្មណ៍ក្នុងការរួមភេទ ដែលនឹងកើតមានឡើងក្នុងពេលអនាគតទៀតផង ។
ច្បាស់លាស់ថា…រឿងបែបនេះជារឿងធម្មជាតិវាមិនមែនជារឿងខុសប្រក្រតីអ្វីឡើយ កត្តាសំខាន់វាធ្វើឱ្យយើងមានសុវត្ថិភាព និងមិនធ្វើឱ្យនរណាៗក្តៅក្រហាយទៀតផង ៕