Fan Bingbing ជាប់​ជាតា​រាមា​ន​ឥទ្ធិពល​បំផុត​នៅ​ចិន

, , Leave a comment

​តារា សម្ដែង​ពោរពេញ​ដោយ​រូប​សម្ផស្ស និង​ទេពកោសល្យ Fan Bingbing បានទទួល​ងារ​ជាតា​រា​មាន​ឥទ្ធិពល​បំផុត​របស់​ចិន​យោង​តាមរយៈ​ការចាត់ ចំណាត់ថ្នាក់​របស់ Forbes China ក្នុងចំណោម​តារា​ដែលមាន​ឥទ្ធិពល១០០​នាក់​របស់​ចិន​នេះជាព័ត៍មានផ្តល់

មកកំណើតថ្មី។​


​ការចាត់​ចំណាត់ថ្នាក់ របស់ Forbes China Celebrity 100 ផ្អែកទៅលើ​ចំណូល​ផ្ទាល់​របស់​តារា បូករួម​នឹង​ការបង្ហាញ​ខ្លួន​នៅ​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ផង​។ Fan Bing Bing រកបាន​ចំណូល ១១០ លាន​យន់ កាលពី​ឆ្នាំ ២០១២ កន្លងទៅ ដោយ​ឈរ​នៅ​លេខ​រៀង​ទី ២ តាម​ពីក្រោយ​តារា​ដែល​ទទួលបាន​ចំណូល​ខ្ពស់បំផុត​របស់​ចិន​គឺ Donnie Yen (​កុំ​កុំ​) ដែលមាន​ចំណូល​ដល់​ទៅ ១១៥ លាន​យន់​។ ប៉ុន្តែ​បើ​ងាក​មកលើ​ឆាក​អន្តរជាតិ​វិញ Fan Bing Bing បានបង្ហាញ​ខ្លួន​នៅក្នុង​កម្មវិធី​ភាពយន្ត​ធំៗ​ជាច្រើន ដូចជា​មហា​ស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង Cannes ប្រទេស​បារាំង​ជាដើម​។​

 

​ការ​ទ​ទូល​បាន​តំណែង​ថ្មី​នេះ នឹង​ជួយ​ឲ្យ Fan Bingbing កាន់តែ​មានកេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​ឡើង​ក្នុង​វិស័យ​សិល្បៈ​ទាំង​ក្នុងប្រទេស​ក៏ដូចជា លើ​ឆាក​អន្តរជាតិ​៕

    fdgghhg index thrhhjh

 

Leave a Reply

(*) Required, Your email will not be published