ឲ្យ​តែ សួន លីន​ដា ថា យល់ព្រម [OK] លុយ ឡាន នាង​យកបាន​តាមចិត្ត​

, , Leave a comment

​រាជធានី​ភ្នំពេញ : តារាចម្រៀង​ក្នុង​ផលិតកម្ម សាន់​ដេ និង​ជា​ម្ចាស់​បទ «​មាន​សង្សា​ជា​ព្រាននារី​» កញ្ញា សួន លីន​ដា ត្រូវបាន​ប្រភព​ទម្លាយ​ចេញពី​អ្នកសិល្បៈ​ដែល​ស្និទ​នឹង​កញ្ញា​បាន​ខ្សឹបខ្សៀវ​ថា នាង​កំពុង​ត្រូវប៉ាន​ដោយសារ​មាន​ហ្វូង​កន្លង់​តាម​ហោះ​ក្រឡឹង​ឆ្វែល ចង់បាន​នាង​មក​ថ្នាក់ថ្នម ធ្វើជា​ម្ចាស់​បេះដូង ហើយ​អ្នក​សម្បូរ​ទ្រព្យ​ចាយ​លែង​អស់ទាំងនោះ បាន​ត្រៀម​ជួយឧបត្ថម្ភ​នាង​ទៀតផង បើសិនជា​នាង​ព្រម​ឆ្លើយថា OK​។​

 

​ចូល​មកដល់​ឆ្នាំ​២០១៥ មិនបាន​ប៉ុន្មាន​ផង តារាចម្រៀង កញ្ញា សួន លីន​ដា ត្រូវបាន​គេ​មើលឃើញថា នាង ហាក់ដូចជា​ហក់លោត​ខ្លាំង​ក្នុង​ទីផ្សារ​ចម្រៀង ដោយ​ទទួលបាន​ការអញ្ជើញ​ឲ្យ​ទៅ​ច្រៀង​តាម​បណ្តា​ខេត្ត និង​តាម​ឆាក​ប្រគុំ​តន្ត្រី​នានា​ជាច្រើន​។ លើសពីនេះទៅទៀត សួន លីន​ដា ត្រូវប៉ាន់​ខ្លាំង​លើ​ការងារ​សិល្បៈ កំពុងមាន​ហុងស៊ុយ​ល្អ ពោលគឺ​នាង​ត្រូវបាន​បាន​គេ​លួចខ្សឹប​ប្រាប់ថា មាន​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ រង់ចាំ​ជួយ​នាង​គ្រប់បែបយ៉ាង ប្រសិនបើ​នាង​ព្រម​ទទួលយក​ស្នេហ៍ ពី​បុរស​ម្នាក់​នោះ ពោលគឺ​មិន​ឲ្យ​នាង  សួន លីន​ដា លំបាក​អ្វី​ឡើយ​។​

 

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សួន លីន​ដា ទទួលស្គាល់ថា នាង​ពិត​ជាមាន​អ្នក​ស្រឡាញ់​ច្រើន​មែន ប៉ុន្តែ​នាង​មិនទាន់​គិត​រឿង​ស្នេហា​នេះ សូម្បីតែ​បន្តិច ព្រោះ​ការងារ​សិល្បៈ​របស់​នាង​សព្វថ្ងៃ បាន​ជំរុញ​ឲ្យ​នាង​មាន​ភាព​មមាញឹក​ខ្លាំង​ជាពិសេស​ការរក​ប្រាក់ចំណូល​ប្រចាំថ្ងៃ​។ នាង​បាន​បញ្ជាក់ថា សម្រាប់​រូបនាង​ផ្ទាល់ មិនទាន់បាន​ត្រៀម​ចិត្ត ត្រៀម​កាយ​ទទួល​យកក្តី​ស្នេហ៍​របស់​បុរស​ណា​ម្នាក់​នៅឡើយ​នោះទេ អ្វីដែល​គិត​នៅពេលនេះ គឺ​ការងារ​សិល្បៈ​ដែល​កំពុង​ហុច​ផល​ជា​ផ្លែផ្កា​ឲ្យ​នាង​បាន​យ៉ាង​ល្អ​។ ស្របពេល​ជាមួយគ្នានេះ​បេះដូង​របស់​នាង គឺ​នៅ​ទំនេរ​ស្អាត​មិនមាន​ប្រឡាក់​ប្រឡូក​ដោយ​ឥទ្ធិពល​ទឹកប្រាក់​របស់​បុរស​ណា​ម្នាក់​ឡើយ​៕

2022014918411 Kosal-0303

 

Leave a Reply

(*) Required, Your email will not be published