លក្ខណៈសម្បត្តិ​របស់​នា​រី​ដែលមាន​មាន​មន្ត​ស្នេហ៍

, , Leave a comment

12-2-2015 (1)

​គ្រប់​មនុស្ស​ទាំងអស់​ទោះបីជា​ការរៀប​ការ​នោះ​ជាការ​រៀបការ​តាម​ចាស់ទុំ​រៀបចំ​ទុកដាក់​ឲ្យ​ក៏ដោយ​ក៏​ពួកគេ​ប្រាថ្នា​ចង់បាន ក្រោយ​រៀបការ​ពួកគេ​តែងតែ​ចង់​ទទួលបាន​នូវ​សេច ក្ដី​សុខ​យូរអង្វែង និង​ប្រកបដោយ​សុភមង្គល​។ ចំពោះ​សេចក្ដីត្រូវការ​របស់​ដៃ​គូ​បាន​ជំរុញ​ឲ្យ​ពួកគេ​ប្រឈមមុខ នឹង​ការបែកបាក់​។ យុវវ័យ​ត្រូវ​ចាំ​ថា សុភមង្គល អាច​កើតឡើង​បាន​ដោយសារ​តែមាន​កត្តា​ចូលរួម​មួយចំនួន​ដូចជា សេចក្ដីសុខ​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និង​សេដ្ឋកិច្ច​ផងដែរ​។​

 

​ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​ទទួលបាន​នូវ​សុភមង្គល​ជា​និរន្ត គ្រប់​គូ​ស្វាមី ភរិយា ត្រូវ​ចេះ​បំពេញ​សេចក្ដីត្រូវការ​ឲ្យ​គ្នា​ទៅវិញទៅមក​ព្រមទាំង​ប្រតិបត្តិ​តាម​ចំណុច​មួយ ចំនួន​ដែល​សារព័ត៌មាន កំណើត​ថ្មី លើក​យកមក​បង្ហាញ​ចែកជូន​ប្រិយមិត្ត ដូចខាងក្រោម​៖

 

១-​គោរព​និង​ឲ្យ​តម្លៃ​គ្នា​
​អ្នក​មិនត្រូវ​ប្រមាថ មើលងាយ និង​មិន​ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ឡើយ ទោះជា​ឋិត​នៅក្នុង​កាលៈទេសៈ​បែបណាក៏ដោយ​។ អ្នក​ត្រូវ​ចាំ​ថា បើ​គ្រាន់តែ​ស្រឡាញ់គ្នា​តែមួយ​មុខ​មិន​គ្រប់គ្រាន់​នោះទេ ដូច្នេះ​អ្នក​ត្រូវ​ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ទៅវិញទៅមក​ទើប​ធ្វើ​ឲ្យ​ស្នេហា​កាន់តែ​ស៊ីជម្រៅ​។​

 

២-​សាង​អនុស្សាវរីយ៍​
​ការដើរ​កម្សាន្ត​សាង​អនុស្សាវរីយ៍​រួមគ្នា នឹងធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ស្រឡាញ់គ្នា​ឡើង មិនអាច​បំភ្លេច​គ្នា​បាន​។ ពេលខ្លះ​ការខឹង​ក្រោធ ឬ​កំហុសឆ្គង ត្រូវបាន​រំងាប់​ដោយ​អនុស្សាវរីយ៍​ដ៏​ផ្អែមល្ហែម​នេះដែរ​។​

 

៣-​ការសរសើរ​និង​លើកទឹកចិត្ត​
​រាល់​គុណសម្បត្តិ អម​ជាមួយនឹង​ពាក្យ​សរសើរ គឺជា​រឿង​ត្រឹមត្រូវ​។ ម្យ៉ាងទៀត​ពេល​មាន​កំហុស​មិនត្រូវ​ស្ដីបន្ទោស​ធ្ងន់ៗ ពេក​ទេ ត្រូវ​ចេះ​កែ​កំហុស​ដោយ​ភាពទន់ភ្លន់ និង​ផ្ដល់​ការណែនាំ​ល្អ​ជំនួស​វិញ​។ ការសរសើរ និង​ការផ្ដល់​កម្លាំងចិត្ត អាចធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ស្រឡាញ់គ្នា​ឡើង​ទ្វេដង​។​

 

៤-​ស្រឡាញ់គ្នា​ដោយ​ចិត្ត​
​ការរៀប​ការ ឬ​ការរស់នៅ​ជាមួយគ្នា​ដោយ​បង្ខំ ឬ​រៀបការ​ដើម្បី​បុព្វហេតុ​អ្វីមួយ គឺជា​ដើមចម​ដែល​បង្កើត​ឲ្យ​មាន​ភាពមិន​ចុះសម្រុង​នឹង​គ្នា​។ ដូច្នេះ​អាពាហ៍ពិពាហ៍​គួរតែ​កើតឡើង​ដោយ​ការស្ម័គ្រចិត្ត ស្រឡាញ់ និង​រស់នៅ​ជាមួយគ្នា​ដោយ​ចិត្ត​និង​ចិត្ត​។​

 

៥-​រួមសុខ រួមទុក្ខ​
​ដើម្បី​ឲ្យ​ស្នេហា​កាន់តែ​រឹងមាំ និង​មាន​សេចក្ដីសុខ ស្វាមី ភរិយា ត្រូវ​ចេះ​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​។ ជាពិសេស​ពេល​មាន ជំងឺ ក្រលំបាក និង​ពេល​មាន​គ្រោះអាសន្ន មិនត្រូវ​ធ្វើ​ព្រងើយ ឬ​រត់ចោល​គ្នា​ឡើយ​។ ការរួម​សុខ រួមទុក្ខ ជាការ​ឆ្លុះបញ្ចាំង​នូវ​គូ​ស្វាមីភរិយា​ល្អ​។​

 

៦-​ភក្ដីភាព​
​ចំណងទាក់ទង​ណា​គ្មាន​ភាពស្មោះត្រង់ ចំណងទាក់ទង​នោះ មិនអាច​ឋិតថេរ​យូរអង្វែង​បានទេ​។ ភក្ដី​ភាពជា​កត្តា​សំខាន់បំផុត​ក្នុង​ទំនាក់ទំនង​ប្ដី​ប្រពន្ធ​។​

 

៧-​ផ្ដល់​ភាពកក់ក្ដៅ​
​សុភមង្គល​ជា​ធាតុ​ផ្សំ​នៃ​ការ​ថ្នាក់ថ្នម​គ្នា​ទៅវិញទៅមក​ទាំង​កាយ និង​វាចា ចិត្ត​។ មិនត្រូវ​ប្រើស​ម្តី​ទ្រគោះបោះបោក ឬ​ប្រើ​អំពើហិង្សា​ឡើយ​។ ការ​ថ្នាក់ថ្នម​គ្នា​គេ​ពេញនិយម​បំផុត​ក្នុងការ​ថែរក្សា​ជីវិត​ស្នេហា​។​

 

៨-​មិន​ឈរ​មើល​បញ្ហា​
​ពេល​មាន​បញ្ហា​កើតឡើង មិន​ខ្វល់​ថា​ធំ ឬ​តូច​នោះទេ ត្រូវ​ដោះស្រាយ​ភ្លាម មិនត្រូវ​ទុក​បញ្ហា​នោះ​ចោល​រហូតដល់​ហួសពេល​ដោះស្រាយ​លែងកើត​នោះឡើយ​។ ពេល​ជួប​បញ្ហា​មួយ​ត្រូវ​ដោះស្រាយ​មួយ​ម្យ៉ាងទៀត​ត្រូវ​ដោះស្រាយ​ដោយ​ប្រើ​ហេតុផល និង​ដោយ​សន្តិវិធី​។​

 

៩-​ដឹង​ពី​ទំនួល​ខុសត្រូវ​របស់ខ្លួន​
​ស្វាមី ភរិយា ត្រូវ​ដឹង​ពីអ្វី​ដែល​ខ្លួន​ត្រូវធ្វើ​សម្រាប់​គ្រួសារ​។ ការមិន​បាន​បំពេញ​កាតព្វកិច្ច​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ដែល​នាំ​ឲ្យ​មានការ​បែកបាក់​។ ម្យ៉ាងទៀត​ត្រូវ​ជួយ​រំលែក​ការងារ​គ្នា​មិនត្រូវ​គិតថា​នេះ​ជា​ភារកិច្ច​របស់​បុរស ឬ​ជា​របស់​ស្ត្រី​ឡើយ​។​

 

១០-​មិន​ប្រច័ណ្ឌ​ហួស​
​ការធុញទ្រាន់​និង​បាត់បង់​នូវ​សេចក្ដីស្រឡាញ់ កើតឡើង​ដោយសារតែ​ការ​ប្រច័ណ្ឌ​គ្មាន​ហេតុផល​។ តែបើ​ការ​ប្រច័ណ្ឌ​មាន​ហេតុផល​គ្រប់គ្រាន់ ត្រូវ​និយាយ​គ្នា​ដោយ​សម្រួល លើក​ពី​ហេតុផល​ច្បាស់លាស់ និង​ដោយ​សន្តិវិធី​៕

12-2-2015

 

Leave a Reply

(*) Required, Your email will not be published