រដ្ឋសភា​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល បញ្ចុះតម្លៃ​អគ្គិសនី​ត្រឹម ៦៥០​រៀល​នៅ​ទូទាំងប្រទេស​

, , Leave a comment

​រាជធានី​ភ្នំពេញ : តម្លៃ​អគ្គិសនី​នឹង​បាន​ចុះមក​ត្រឹម​៦៥០​រៀល​។ នេះ​បើ​យោងតាម​លិខិត​តំណាងរាស្ត្រ និង​ជា​អនុប្រធាន​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា លោក ម៉ៅ មុនី​វណ្ណ និង​មានការ​ឯកភាព​ពីស​ម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​ផ្ញើលិខិត​មួយច្បាប់​ជូន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​ស្នើសុំ​មានការ​បញ្ចុះតម្លៃ​អគ្គិសនី​មក​ត្រឹម ៦៥០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង នៅ​ទូទាំងប្រទេស​។​

 

​ក្នុង​លិខិត​បាន​បញ្ជាក់ថា «​តម្លៃ​ថាមពល​អគ្គិសនី លក់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ នៅតាម​បណ្តា​ខេត្ត​នៅ​ទីជនបទ​ដែលជា​កន្លែង​ត្រូវការ​ថាមពល​អគ្គិសនី សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម និង​តម្រូវការ​គ្រួសារ នៅតែ​លក់​ក្នុងតម្លៃ​ខ្ពស់​នៅឡើយ​»​។ ដោយ​យោងតាម​របាយការណ៍​សន្និបាត​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥  បានបង្ហាញ​ពី​តួលេខ​នៃ​ប្រភព​តម្រូវ​ការប្រមាណ​៩៧២​មេ​ហ្កា​វ៉ា​ត់ ខណៈដែល​ប្រភព​ផ្គត់ផ្គង់​មាន​ចំនួន ១,៣៥៩​មេ​ហ្កា​វ៉ា​ត់​៕

LIM-1605

 

Leave a Reply

(*) Required, Your email will not be published