ក្រោយ​ទទួល​លាភ​សក្ការ មិន​គ្រប់គ្រាន់​លោក កឹង ម៉ៅ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រើប្រាស់​យុទ្ធសាស្ត្រ “​វែក​ចក​”

, , Leave a comment

​ខេត្តកំពង់ចាម : ក្រោយ​ពេលដែល​ផ្លូវថ្នល់​បាន​ខូចខាត​ស្ទើរ​ទាំងស្រុង ដោយសារតែ​រថយន្ត​ធុន​ធ្ងន់​ដឹកជញ្ជូន​ជា​រៀងរាល់ថ្ងៃ ដែលជា​ប្រយោជន៍​មួយ​សម្រាប់​មន្ត្រី​ខិលខូច​រក​ប្រភព​ចំណូល​នោះ ទីបំផុត​លោក កឹង ម៉ៅ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​ប្រធាន​ក្រុម​ចល័ត​ចម្រុះ​ទី​៣ បាន​ចាត់​កម្លាំងចម្រុះ​ដាក់កុង​ត្រូល​ឃាត់​រថយន្ត​ដឹកជញ្ជូន​ជា​បន្តបន្ទាប់​រហូតដល់​ទៅ​ចំនួន​១៨​គ្រឿង នៅត្រង់ចំណុច​ភូមិ​ស្គន់ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ​។​

 

​ការឃាត់​រថយន្ត​នេះ ខណៈដែល​មានការ​រិះគន់​ចំៗ ស្ទើរ​ទ្រាំ​មិនបាន ទើប​លោក កឹង ម៉ៅ បាន​បញ្ចេញ​សាច់ដុំ​ដោយ​បើក​យុទ្ធសាស្ត្រ “​វែក​ចក​” ឬ “​វាយ​ស្មៅ​បង្អើល​ពស់​” ចំពោះ​ម្ចាស់​ដែល​សែន​សំណែន មិនត្រូវ​បាន​រដូវ​កាល​។​

 

​គួររំលឹកថា កាលពី​កន្លងទៅ នៅពេលដែល​ក្រុម​របស់លោក ចុះមក​កាន់​ខេត្តកំពង់ចាម ពេល​ឃាត់​រថយន្ត​ដឹកទំនិញ ឃើញ​មាន​ទម្ងន់​ពី​៦០​រហូតដល់​ទៅ​៧០​តោន​ឯណោះ  ក្នុងករណី​ដែល​រកឃើញ​មាន​រថយន្ត​ដែល​ធ្លាប់​ផាកពិន័យ​លើក​ទី​១​លុះ​ពេល លើក​ទី​២ ត្រូវបាន​ឃាត់​ទៀត និង​ត្រូវ​ផាកពិន័យ​គុណ​នឹង​២ តាមច្បាប់​ត្រូវ​ដកហូត (​ប័ណ្ណបើកបរ​)​ទុក​រថយន្ត​នោះ​មិន​ឲ្យ​ចរាចរ​លើ​ដងផ្លូវ​៕

 12-2-2015

12-2-2015 (1)

 

Leave a Reply

(*) Required, Your email will not be published