ក្រុមហ៊ុន​ស៊ិន​ទ្រី ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល អស់ជំនឿ និង​ខកចិត្ត​ជាខ្លាំង​ចំពោះ​ទង្វើ​ខ្លួន​

, , Leave a comment

11-2-2015

​រាជធានី​ភ្នំពេញ : ក្រុមហ៊ុន​ស៊ិន​ទ្រី បានធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ខកចិត្ត​ជាខ្លាំង ខណៈដែល​ក្រសួង និង​សាលា​រាជធានី​ភ្នំពេញ បាន​ទុក​ពេលវេលា​ឲ្យ​ធ្វើការ​កែលម្អ​ការគ្រប់គ្រង​សំរាម​ក្នុង​រយៈពេល​១​ឆ្នាំ តែ​ក្រុមហ៊ុន​ន​មិនដែល​មានលទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​គ្រប់គ្រង​ចាត់ចែង​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ​ឡើយ​។ នេះ​បើ​យោងតាម​លិខិត​របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ទើប​ទទួលបាន​នៅ​ល្ងាច ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ​ដែល​ចុះហត្ថលេខា​ដោយ លោក តឹក​រ៉េត សំរេច​។​

 

​ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា ក្រុមហ៊ុន ស៊ិន​ទ្រី អត់​សមត្ថភាព​ក្នុងការ​គ្រប់គ្រង ក្នុងការ​ពង្រឹង និង​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន ក្នុងការ​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​រាជរដ្ឋាភិបាល​ឯកភាព​លើ​ការ ផ្ទេរ​មុខងារ​ការគ្រប់គ្រង​ការផ្តល់សេវា​ប្រមូល​សំរាម ទៅ​ឲ្យ​រដ្ឋបាល​ខណ្ឌ​មួយចំនួន​នៃ​រាជធានី​ភ្នំពេញ ជា​អ្នកទទួលខុសត្រូវ ដោយ​ការផ្ទេរ​ប្រគល់​ភារកិច្ច​នេះ​ត្រូវ​រង់ចាំ​ឲ្យ​មាន​ដំណោះស្រាយ​ជាមុនសិន​៕

 11-2-2015 (1)

 

Leave a Reply

(*) Required, Your email will not be published