ម៉ាក សែន​សូ​នី​តា ស្ងាត់ៗ​បាន​តំណែង​ឯក​ខ្មោច​

, , Leave a comment

11-2-2015 (3)

​រាជធានី​ភ្នំពេញ : តារា​សម្តែង​ញញឹម​ស្រស់ បង្កប់​នូវ​មន្ត​ស្នេហ៍ និង​តែងតែ​ឮដំណឹង​ស្នេហា​ជាមួយ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​កញ្ញា ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា ត្រូវបាន​ទស្សនិកជន​ទទួលស្គាល់ថា មួយរយៈ​ចុងក្រោយ​នេះ​សន្ទុះ​នៃ​ការគាំទ្រ​របស់​នាង​មានការ​ប្រែប្រួល​ដោយសារ​នាង​មិនសូវមាន​វត្តមាន​បង្ហា​ញ​ខ្លួន​តាម​កញ្ចប់​ទូរទស្សន៍​នានា​ដូចពេលមុនៗ​។

 

​គេ​សង្កេតឃើញថា ចាប់តាំងពី​អ្នកស្រី ពាន់ ភួង​បុប្ផា ដើរ​ចេញពី​ស្ថានីយទូរទស្សន៍ CTN  ដែលជា​អ្នក​ជួយ​ជ្រោមជ្រែង​ឲ្យ​កញ្ញា តូ​តា មាន​វត្តមាន រហូតដល់​មានកេរ្តិ៍ឈ្មោះ​ល្បី​ដល់​សព្វថ្ងៃ ក្នុង​រឿង​ភាគ​ដែល​បានដាក់​បញ្ចាំ​ជាច្រើន​ក្នុង​ស្ថានីយទូរទស្សន៍​មួយ​នេះ ក៏​គ្មាន​វត្តមាន កញ្ញា តូ​តា សម្តែង​ទៀតឡើយ​។​

 

​ទោះជា​យ៉ាងណាក៏ដោយ​ក៏​នាង​មិនសូវ​មានការ​ភ័យ​បារម្ភ​ពី​ប្រជាប្រិយ​របស់​នាង​ដែរ ព្រោះតែ​នាង​ត្រូវបាន​មហាជន​ចាត់ទុកថា នាង​ជា​តារា​សម្តែង​ជួរមុខ​។ ប៉ុន្តែ​ថ្មីៗ​នេះ ម៉ាក សែន​សូ​នី​តា មាន​វត្តមាន​ជាថ្មី នាង​ហាក់​ចង់​ប្រាប់​មហាជន​ថា នាង​បាន​វិល​ត្រឡប់មក​បម្រើ​អារម្មណ៍​ទស្សនិកជន​ម្តងទៀត តាមរយៈ​ការ​ឆក់​បាន​ឱកាស​សម្តែង​ជា​តួឯក ក្នុង​រឿង​ខ្មោច​ខ្នាត​ធំ​របស់​ផលិតកម្ម​រ៉ក់​។​

 

​តារា​សម្តែង​រាង​ស្អាត​បែប​សិច​ស៊ី កញ្ញា ម៉ាក សែន​សូ​នី​តា មួយរយៈ​ពេលនេះ​ត្រូវបាន​មហាជន​យល់ថា ហាក់ដូចជា​ឃ្លាតឆ្ងាយ​ពី​ការងារ​សម្តែង​ភាពយន្ត និង​ថត​ខារ៉ាអូខេ ជាដើម ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​នាង​មានការ​ធ្លាក់​ស្រុតចុះ គួរ​ឲ្យ​ព្រួយបារម្ភ​។

 

​ម៉ាក សែន​សូ​នី​តា ត្រូវបាន​អ្នកដឹកនាំ​រឿង ជ្រើសរើស​ឲ្យ​គ្រង​តំណែង​ជា​តួឯក​ខ្មោច​ជា​លើកដំបូង​ជាមួយ​នាយ​ក្រូច ដែលជា​តារា​កំប្លែង​ល្បី​មួយរូប​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN​។ រឿង​ខ្មោច​ដែល ម៉ាក សែន​សូ​នី​តា កំពុង​សម្តែង​ពេលនេះ នឹងត្រូវ​ដាក់​ប​ញ្ជាំ​ង​ក្នុងអំឡុង​ខែមេសា​ខាងមុខនេះ ហើយ​សង្ឃឹមថា នឹង​ស្តារ​ប្រជាប្រិយភាព​របស់​នាង​ឡើងវិញ​៕

11-2-2015 (2)  11-2-2015 (4) 11-2-2015 11-2-2015 (1)

 

Leave a Reply

(*) Required, Your email will not be published