សុដន់ នាង សេង សូ​ណា រង​ការវាយប្រហារ​សម្តី​ខ្លួនឯង​

, , Leave a comment

11-2-2015

​រាជធានី​ភ្នំពេញ : ក្រោយពី​ប្រកាស​ក្តែ​ងៗ​ថា​៖«​ប្រកាស​បន្ថយល្បឿន​និយម​លេង​ស្ទីល​សិច​ស៊ី​ក្រោយ​មានមតិ​រិះគន់​ពី​មហាជន​» តារា​សម្តែង​ល្បីឈ្មោះ ព្រោះ​ពូកែ​សម្ញែង​ដើមទ្រូង​ដែល​គួរ​ឲ្យ​ក្នាញ់ និង​ជាទី​ចាប់អារម្មណ៍​ពី​ពពួក​ភ្នែក​កន្លង់​នេះ នាង សេង សូ​ណា នៅតែ​បន្ត​រូបភាព​យេ​រៗ បញ្ចេញ​ចង្អូ​សុដន់​មិន​សំចៃ​ដៃ​ដដែល​។ រូបភាព​ទាំងនេះ​ត្រូវបាន​ប្រុសៗ​តាម​សម្លឹង​មិន​ដាក់​ភ្នែក​ក្តៅស្លឹកត្រចៀក​គ្រប់គ្នា​ក្នុងឱកាស​សម្ពោធ​រឿង «​ហនុមាន​» របស់​ក្រុមហ៊ុន​វេស​ធេ​ក​មា​ឌា​លី​មី​ធី​ត កាលពី​រាត្រី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅក្នុង​រោងកុន​ធី​ឃេ​ក្បែរ​អង់​តែ​ន​ទួលគោក​។

 

​ជាមួយនឹង​ឈុត​រ៉ូ​ប ពណ៌​ខ្មៅ បញ្ចេញ​ល្វែង​ខាងលើ​បង្ហូ​ឃើញ​គល់​សុដន់​ដ៏​សខ្ចី​មូលក្លំ​ណែន​របស់​តារា​សម្តែង​សិច​ស៊ី សេង សូ​ណា បាន​បង្ក​ឲ្យ​បរិយាកាស​នាឱកាស​សម្ពោធ​រឿង «​ហនុមាន​» ធ្វើ​ឲ្យ​មាន​ភ្ញាក់ផ្អើល​នៅពេល​ក្រឡេកឃើញ សូ​ណា បង្ហាញ​សាច់​ទ្រូង​ទាំង​ផ្ទាំង​កណ្តាលវាល​បែបនេះ ធ្វើ​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​មកពី​គ្រប់​ស្ថាប័ន​ម្នាក់ៗ​ស្ទុះ​ទៅ តាម​ថត​បំណង​ផ្តិត​យក​រូប​សាច់​ទ្រូង​សរ​លោង​ដែល​តារា​ស្រី​ចិត្តល្អ​រូប នេះ​មិន​កំណាញ់​ឈរ​កាច់ចង្កេះ​ថតរូប​យ៉ាង​ញញឹម​។​

 

​ថ្វីត្បិតតែ នាង​រៀង​ថមថយ​ភាព​យេ​រៗ​ដែល​បានប្រកាស​កាលពី​ថ្ងៃ​ធ្វើ​ខួបកំណើត​មែន ប៉ុន្តែ​ក៏​មិនមែន​មានន័យថា នាង​ស្លៀកពាក់​សុភាព​ហួស​នោះទេ គឺ​ល្មមៗ ហើយ​ឈុត​បែបនេះ​មិន​ថា តែ​នាង​ទេ តារា​យើង​ខ្លះ​ក៏​គ្រង​សម្លៀកបំពាក់​មិន​ចាញ់​នាង​ដែរ​។​

 

​យ៉ាងណា​នាង​សប្បាយចិត្ត​ដែល​រឿង «​ហនុមាន​» ដែល​ដឹកនាំ​រឿង​ដោយ​ជនជាតិ​បរទេស មាន​រូបនាង​សម្តែង​ដែរនោះ នឹង​ទទួលបាន​ការទាក់ទាញ​ពី​ទស្សនិកជន ព្រោះ​ក្រុមការងារ​ទាំងមូល​បាន​ព្យាយាម​តស៊ូ​ថត​អស់​រយៈ​ជិត​១​ឆ្នាំ ទំរាំ​មក​ដាក់​បញ្ចាំង​ជា​ផ្លូវការ​ពេលនេះ​បាន​។ នាង​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ យុវវ័យ​ខ្មែរ ដែល​ស្រឡាញ់​វិស័យ​ខ្សែភាពយន្ត​ខ្មែរ គួរតែ​ចូលរួម​ទស្សនា​ស្នាដៃ​រឿង​ខ្មែរ​ឲ្យ​បាន​ច្រើន ជាពិសេស​ជួយ​គាំទ្រ​រឿង​ហនុមាន​៕

11-2-2015 (2)  11-2-2015 (1)

 

Leave a Reply

(*) Required, Your email will not be published