ប្រឡាក់សាច់​បែបណា ទើប​គួរ​ឲ្យ​ចង់​ទទួលទាន​!

, , Leave a comment

_1398479513

​កន្លងមក​ស្ត្រី​មេផ្ទះ​មួយចំនួន​រមែង​ត្រូវ​ស្ត្រី​បន្ទោស ដោយ​ចម្អិន​សាច់ មិន​ឆ្អា​ញ់​ត្រូវមាត់ ត្រូវចិត្ត​នៃ​រសជាតិ​ដែល​ស្វាមី​ចង់បាន​នឹក​ចង់​ទទួលទាន ខណៈពេល​បរិភោគ​អាហារ​ប្រចាំថ្ងៃ ឬ​កម្មវិធី​ជួបជុំ​ក្រុមគ្រួសារ​និង​សង្គម​មិត្ត​ភ័ក្តិ អ្នក​រួម​អាជីព​អាជីវកម្ម​ក្តី​។ ប៉ុន្តែ​ពេលនេះ​អ្វី​ដែលជា​កង្វល់​នឹង​អារម្មណ៍​ខ្លាចរអា កំណើត​ថ្មី​សូម​នាំយក​នូវ​វិធីសាស្ត្រ​ដែល​កែប្រែ​បញ្ហា​មកជា​មាន​ជំនឿ​ចិត្ត​មុតមាំ​ជាមួយ​វិ​សាស្ត្រ​ដូចខាងក្រោម ៖

 

​លាយ​ប្រេង​ធញ្ញជាតិ ឬ​ប្រេង​បន្លែ​មួយ​ពែង និង​ស្រាក្រហម​កន្លះ​ពែង ចាក់​ចូលទៅក្នុង​ចាន​កែវ​ភ្លី រួច​ចិញ្ច្រាំ​មើម​ខ្ទឹមបារាំង​ដាក់ ថែម​អំបិល បន្តិច​ល្មម រោយ​ម្រេច​លាយ​ជាមួយគ្នា ហើយ​ច្របល់​ឲ្យ​សព្វ​។ បន្ទាប់មក​យក​សាច់​ដែល​ត្រូវ​ប្រឡាក់​ដាក់ចូល​ត្រឡប់​ឲ្យ​សព្វ រួច​ផ្អាប់​ទុក​សាច់​ប្រឡាក់​នោះ​មួយសន្ទុះ​ប្រមាណ​ជា​១០ ទៅ​១៥​នាទី នោះ នឹងមាន​សភាព​ទន់ ក្លិន​ឈ្ងុយ​ឈ្ងប់ រសជាតិ​ឆ្ងាញ់​ពិសារ ក្រោយពេល​អាំង​ជាក់​ជាមិនខាន​។​

 

​មិនមែន​ចំពោះតែ​ស្ត្រី​មេផ្ទះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​បុរស​ជា​ស្វាមី ក៏​អាច​ប្រើប្រាស់​វិធីសាស្ត្រ​ប្រឡាក់សាច់​ឲ្យ​ចូលជាតិ និង​ទន់​ឆ្ងាញ់​គួរ​ឲ្យ​ចង់​ទទួលទាន​នេះ និង​ចម្អិន​ជូន​ភរិយា​សំណព្វចិត្ត​របស់ខ្លួន ទទួលទាន​បាន​ផងដែរ​៕ ដោយ សួន មនោ​

 

Leave a Reply

(*) Required, Your email will not be published