ដោយ​អំណាច​នៃ​គ្រឿង​ស្រវឹង បោក​ក្បាល​នឹង​ថ្នល់​ពេញទំហឹង ស្លាប់​ធ្លាយ​ខួរ​៣​នាក់​

, , Leave a comment

10-2-2015 (1)

​ខេត្ត​ឧ​ត្ត​រ​មានជ័យ : យ៉ាងហោចណាស់​មនុស្ស​៣​នាក់​ត្រូវបាន​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ថិតនៅលើ​ដងផ្លូវ​ជាតិ P.R១៧៤ ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​រួមមាន​១-​ឈ្មោះ​ផន សុផល អាយុ​២១​ឆ្នាំ ២-​ឈ្មោះ​បូ ណុប អាយុ​២០​ឆ្នាំ ទាំង​២​នាក់​នេះ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ៣-​ឈ្មោះ​រ៉ា ភ័​ត្រា អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ឯ​ខេត្តកំពត មក​ស្នាក់នៅ​លេង​ជាមួយ​បងប្អូន​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​ខាងលើ​បាន​ជិះ​ម៉ូតូ​C125​មួយគ្រឿង ពាក់​ស្លាក​លេខ​កំពង់ធំ 1E84-87 ជិះ​គ្នា​៣​នាក់​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ទៅបុក​គូទ​រថយន្ត​ធុន​ធំ​ដែល​ចត​ស្ងៀម​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​បោក​ក្បាល​ទៅ​ថ្នល់​ធ្លាយ​ខួរ​ស្លាប់​ទាំង​ភ្លាមៗ​។​

 

​ក្រោយ​ហេតុ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាន​ស្រមោល​ដោយ​គ្មាន​សម្គាល់​ភិនភាគ​បាន​បន្តិច​សោះ​។ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុម​សាច់ញាតិ​មក​ទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 10-2-2015

 

Leave a Reply

(*) Required, Your email will not be published