សូ​ដា នី​តា ៖ ប្រុស​ឈ្មោល គ្មាន​ស្ថិតក្នុង​ចិត្ត​ខ្ញុំ​ទេ​!

, , Leave a comment

10-2-2015

​រាជធានី​ភ្នំពេញ : ក្រោយ​មាន​ព័ត៌មាន​ចុងក្រោយ​ថា តារា​សម្តែង នាង សូ​ដា នី​តា ត្រៀម​រៀបការ​ជា​បុរស​ពោះម៉ាយ​អាណិកជន​អូស្ត្រាលី​នោះ តារា​សម្តែង​រូបនេះ បាន​ចេញមុខ​បដិសេធថា នាង​គ្មាន​គម្រោង​រៀបការ​ជាមួយ​បុរស​ពោះម៉ាយ​ណា​ទេ​។​

 

​សូ​ដា នី​តា បាន​និយាយថា ៖«​មិន​ចង់​និយាយ​ទេ​រឿង​ផ្ទាល់ខ្លួន ពិសេស​ទាក់ទង​ជាមួយនឹង​ប្រុស​ឈ្មោល​អីហ្នឹង ព្រោះថា ពេលនេះ​រឿង​ស្នេហា​អីហ្នឹង ខ្ញុំ​មិន​នឹក​ដល់​ទេ សំខាន់​ឲ្យ​តែមាន​ការងារ​សិល្បៈ មាន​លុយ​ចិញ្ចឹម​គ្រួសារ​នោះ​ហើយ​»​។ បើទោះបីជា​នាង សូ​ដា នី​តា បន្ថែមថា នាង​មិន​ដែលមាន​គម្រោង​រៀបការ​ជាមួយ​បុរស​ម្តងណា​ទេ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ហើយ​សម្រាប់​បុរស​អាណិកជន​អូស្ត្រាលី​នោះ ក៏​គ្មាន​ដែរ​។​

 

​តារា​ស្រី​រូបនេះ​បាន​សម្តែង​ការហួសចិត្ត និង​អស់សំណើច​ខ្លួនឯង​ផងដែរ ខណៈដែល​រូបនាង​មិន​ដឹងអី​សោះ​នោះ បែរជា​ត្រូវបាន​លេចឮ​ដំណឹង​ថា រៀបការ​បែបនេះ​។ បញ្ហា​នេះ​នាង​បាន​បញ្ជាក់ថា ៖«​ខ្ញុំ​មាន​អ្នក​ស្គាល់ និង​អ្នក​រាប់អាន​ជា​បុរសៗ​នោះ​មិន​អត់​ទេ នៅក្រៅ​ស្រុក​នោះ ប៉ុន្តែ​បើ​ឲ្យ​ស្គាល់​ដល់​ថ្នាក់​ត្រៀប​ដឹក​ដៃ​គាត់​ចូល​រោង​រៀបការ​នោះ​គ្មានទេ​»​។​

 

​ចំពោះ​រឿង​អតិ​ត​ដែល​តារា​ស្រី​រូបនេះ​បាន​ធ្លាប់​ភ្ជាប់ពាក្យ​ម្តង​ជាមួយ​អាណិកជន​បែលហ្ស៊ិក លោក ឆាយ វិបុល ហើយ​បែក​គ្នា​ដោយសារ​ភ្លើង​ប្រចណ្ឌ​ខាង​ប្រុស​ផ្ទុះឡើង គ្មាន​មូលដ្ឋាន​នោះ សូ​ដា នី​តា បាន​ប្រាប់ថា ៖«​ចំពោះ​រឿង​ហ្នឹង ខ្ញុំ​មិនដឹង មិន​ចង់​និយាយ​ទេ ហើយក៏​មិន​ដែលមាន​គម្រោង​ចូល​រោងការ​ឯណា​លួចលាក់​ដែរ គ្មានទេ​។ រឿង​អី​ដែល​នាំ​ឲ្យ​គេ​យក​រឿង​ហ្នឹង​ភ្ជាប់​ពេល​ហ្នឹង​ទេ មិនត្រូវ​ទេ ព្រោះថា​រឿង​នោះ​វាច​ប់​យូរណាស់​ហើយ​»​។​

 

​នាង សូ​ដា នី​តា បាន​និយាយទៀតថា ៖«​ពេលនេះ​ខ្ញុំ​គ្មាន​គម្រោង និង​គ្មាន​បុរស​ណា​ម្នាក់​ក្នុង​ចិត្ត​ទាំងអស់ នោះ​ក្នុង​ចិត្ត​ខ្ញុំ​មានតែ​ការងារ​សិល្បៈ​។ ខ្ញុំ​មាន​ភារកិច្ច​ចិញ្ចឹម បីបាច់​ថែរក្សា​គ្រួសារ ដែលមាន​សមាជិក​ច្រើន​ចាំបាច់​ត្រូវការ​ខ្ញុំ​ជួយ ដូច្នេះ​ពេលនេះ ខ្ញុំ​គ្មាន​អារម្មណ៍​គិត​រឿង​ស្នេហា​ដែល​មិនបានការ​ទៀត​ទេ​»៕

 10-2-2015 (1)

 

Leave a Reply

(*) Required, Your email will not be published