លោក ស ខេង ចេញ​សារ​ព្រមាន​ចំពោះ​មន្ត្រី​ដែល​ប្រើប្រាស់​វប្បធម៌ គ្រួសារនិយម​

, , Leave a comment

09-2-2015

​រាជធានី​ភ្នំពេញ : លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​ការព្រមាន​ទៅដល់​មន្ត្រី​ថ្នាក់ដឹកនាំ​នៅ​ថ្នាក់ក្រោម​ជាតិ​ឲ្យ​បញ្ឈប់​ការជ្រើសរើស​សាច់ញាតិ​របស់ខ្លួន​ដែល​គ្មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ឲ្យ​ចូល​បម្រើ​ការងារ​តាម​មុខងារ​សំខាន់ៗ ក្នុង​អង្គភាព​ជំនាញ​។ ដែល​ទង្វើ​ទាំងអស់នេះ​គឺអាច​នឹង​បង្ក​ឲ្យ​មានការ​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​នានា​នៅ​ថ្នាក់មូលដ្ឋាន​។​

 

​ការព្រមាន​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​អង្គសិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៥ របស់​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​លទ្ធិប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​.) នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ង​ទី​៤ និង​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៥​។ លោក ស ខេង បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា ក្នុង​ផែនការ​អនុវត្ត​៣​ឆ្នាំ ដំណាក់កាល​ទី​១ ដែលមាន​គោលដៅ​សំខាន់ គឺ​ការរៀបចំ​ដាក់​ឲ្យ​អនុវត្ត​នូវ​គោលនយោបាយ និង​លិខិតបទដ្ឋាន​នានា​ដែល​ឆ្លុះបញ្ចាំង​នៅក្នុង​ទស្សនៈវិស័យ ការអភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ និង​បានដាក់​ឲ្យ​អនុវត្ត​នៅ​ទូទាំងប្រទេស កន្លងមក គឺ​ពុំ​ទទួលបាន​ជោគជ័យ​ទេ ដោយ​ផែនការ​អនុវត្ត​រយៈពេល​៣​ឆ្នាំ​នោះបាន​អូសបន្លាយ​ពេល​អ​នុ​វត្ត​បន្ត​មកដល់​ឆ្នាំ​២០១៤​ទៀត​។​

 

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បន្ថែមទៀតថា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​បាន​បង្កើតឡើង​ជាថ្មី​រយៈ​ពេល​៤​ឆ្នាំ​កន្លងមកនេះ ពិតជា​ពុំទាន់​មានមុខ​ងារ ជាក់លាក់​ណាមួយ​ដែល​ត្រូវ​ផ្ទេរ​ពី​ក្រសួង ស្ថាន​ប័ន​នានា ទៅ​ឲ្យ​ថ្នាក់ក្រោម​ជាតិ នៅឡើយ​ទេ​៕

 

Leave a Reply

(*) Required, Your email will not be published