អគារ​ចម្លែក​មាន​រាង​ដូច​តួ​លិង្គ​នៅ​ប្រទេស​ចិន

, , Leave a comment

​ប្រទេស​ចិន ៖ ខាងក្រោម​នេះ​ជា​រូបថត​នៃ ប្លង់​អគារ​កម្ពស់ ១៥០ ម៉ែត្រ​នៃ​ទីស្នាក់ការ​ណ៍​កណ្ដាល​ថ្មី របស់​សារព័ត៌មាន People’s Daily ក្នុង​ទីក្រុង​ប៉េកាំង ដែល​កំពុងតែ​ស្ថិតក្រោម​ការសាងសង់​នៅឡើយ​។ អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណេ​ត​ជាច្រើន​មានការ​ភ្ញាក់​ផ្អើ​យ​យ៉ាងខ្លាំង នៅពេលដែល​បានឃើញ​រូបរាង​របស់​អគារ​នេះ​ដែល​មើលទៅ​មាន​រាងដូចជា​លិង្គ​មនុស្ស​ប្រុស​។ អគារ​នេះ​បានក្លាយ​ទៅជា​អគារ​ប្លែក​គេ​ថ្មី​មួយទៀត​សម្រាប់​ទីក្រុង​ប៉េកាំង ។​

 

​ក្រៅពីនេះ​នៅមាន​អាគារ​មួយទៀត​ដែលមាន​រាង​ចម្លែក​ដែរ​គឺ អគារ​របស់​ទីស្នាក់ការ​ទូរទស្សន៍​ក​ណ្ដា​ល​របស់​ចិន ( CCTV) ដែលមាន​អគារ​មានឈ្មោះ​ហៅ​ក្រៅ​ថា​” The Big Underpants” ។​

 

​សារព័ត៌មាន People’s Daily គឺជា​កាសែត​ផ្លូវការ​របស់​គណបក្សកាន់អំណាច​ចិន និង​ជា​ប្រព័ន្ធ​ឃោសនា​ដ៏​ធំ​ជាមួយនឹង​ការបោះពុម្ព​ចែក​ផ្សាយ និង​តាម​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត​៕

14-2-2014 (1) 14-2-2014 (2) 14-2-2014 (3) 14-2-2014 (4) 14-2-2014 (5) 14-2-2014 (6)

 

Leave a Reply

(*) Required, Your email will not be published