គយ​ស្រុក​មេមត់​លួច​យកលុយ​ពី​ពួក​ឈ្មួញ​និង​បើកផ្លូវ​ក្រោយ​អោយ​ដឹកឈើ​ប្រណិត​ចេញទៅ​ប្រទេស​វៀតណាម​

, , Leave a comment

ខេត្ត​កំពង់ចាម​ ​៖ យោងតាម​ប្រភព​រាយ​កា​ណ៏​បានឱ្យដឹងថា នៅ​ច្រក​ល្បៀ​ង​ភូមិ​ចាន់​មូល ឃុំ​ចាន់​មូល ស្រុក​មេមត់ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៣  វេលា​ម៉ោង៦:៣០​នាទី​ព្រឹក មាន​ឡាន​ដឹកឈើ​ប្រណិត​ជាច្រើន​គ្រឿង​សុ​ទ្ឋ​តែ​ស៊េរី​ទំនើប ដូចជា​ប្រភេទ ធុន​ណា​រ៉ា វី​ហ្គោ កាមរី​ហើ​ន ឆ្លាម ដឹក​ចេញ​ឆ្លងកាត់​តាម​ប៉ា​រ៉ា​ស់គយ​ស្រុក​មេមត់ ទៅ​ប្រទេស​វៀតណាម ដោយមាន​អនុ​គយ​ឈ្មោះ សំ វណ្ណ​រិ​ទ្ឋ ជា​អ្នក​បើកផ្លូវ​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដើម្បី​យកមក​​ផ្គាប់ផ្គុន​លោក​មេ​គយ​ធំ​ខេត្តកំពង់ចាម​ឈ្មោះ ឃុន រ៉ា​ន់​។​

 


​ប្រភព​ព័​ត៍​មាន​បន្តបាន​ឱ្យដឹងថា ការបើកផ្លូវ​អោយ​ឈ្មួញ​ដឹកឈើ​ប្រណិត​ឆ្លងកាត់​ព្រំដែន​យ៉ាង​រលូន បែបនេះ គឺ​ដោយសារតែ​មានការ​ដោះដូ​រ​ជា​ថ្នូរ និង​តំលៃ​ដ៏​ខ្ពស់​ដែល​លោក សំ វណ្ណ​រិ​ទ្ឋ បាន​និយាយ​កំណត់​តម្លៃ​តាម​ទូរស័ព្ទ​ជាមួយនឹង​ពួក​ឈ្មួញ​ទាំងនោះ គឺ​គេ​កំណត់​តំលៃ​៣០០$ សំរាប់​ឡាន​ឡង់​គ្រី​ស័​រ​០១​គ្រឿង ២០០$  ធុន​ណា​រ៉ា ឬ​វី​ហ្គោ ក្នុង​០១​គ្រឿង ៤០០$ នី​ស​សាន់​មួយ​បាំង​កន្លះ ០១​គ្រឿង ១៥០$ សម្រាប់​កាមរី​ឆ្លាម ឬ​ហើម​ក្នុង​០១​គ្រឿង ១០០$​។ បន្ទាប់ពី​បង់លុយ​រួច​គាត់​បាន​បញ្ចា​អោយ​ឡាន​ទាំងនោះ ចេញ​តាម​ច្រក​ផ្លូវ​ក្រោយ​គយ​ស្រុក​មេមត់​ឆ្ពោះទៅកាន់​ទឹកដី​វៀត ណា​ម​ដោយមាន​លោក​ប៉េអឹម​ឈ្មោះ ល​ក្ខ័ ជា​អ្នក​នាំ​ផ្លូវ​ហើយ​អោយឈ្មោះ ឆាយ យា​ត ត្រូវជា​កូន​គយ​ជា​អ្នកទទួល​លុយ​យកមក​អោយ​លោក​សំ វណ្ណ​រិ​ទ្ឋ​។​ ​ហើយ​លោក​អនុ​គយ​ឈ្មោះ​សំ វណ្ណ​រិ​ទ្ឋ អួតអាង​ថាបើ​មិន​យកលុយ​យកស្អី​ព្រោះ​ ​នេះ​ជា​សម័យ​ចាយលុយ​ហើយ​ព្រោះ​មេ​ក៏​គាត់​រកលុយ​ដែរ​។​
​ទាក់ទិន​ព័ត​មាន​ខាងលើ​ភ្នាក់ងារ​សារ​ព័ត​មានកំណើត​ថ្មី​មិនអាច​ទាក់ទង​សំ វណ្ណ​រិ​ទ្ឋ​បានទេ​។

787 (1) 787 (2) 787 (3)

​ឡាន​ដឹកឈើ​ប្រណិត​ដឹកឈើ​ឆ្លងកាត់​តាម​ប៉ា​រ៉ា​ស់គយ​ស្រុក​មេមត់ ទៅ​ប្រទេស​វៀតណាម​

 

Leave a Reply

(*) Required, Your email will not be published