គួរ​បន្ទោស​អ្នកណា​! (វីដេអូ)

, , Leave a comment

​ក្រុង​ប៉ោយប៉ែត : ជីវិត​រស់នៅ​ក្នុងសង្គម​សព្វថ្ងៃនេះ​ហាក់ដូចជា កំពុងតែ​លាតត្រដាង​បង្ហាញ​នៅ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ឲ្យ​មនុស្ស​ទូទាំង​សកលលោក​បានឃើញ យល់ និង​ដឹង សូម្បីតែ​ពី​ស្ថានភាព​ការរស់នៅ​របស់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ មិនអាច​លាក់កំបាំង​នៅ​បញ្ហា​ទាំងអស់នោះ​ដែល​កំពុងតែ​កើតមានឡើង​បានឡើយ​។​

 

​ជាក់ស្ដែង​រូបភាព និង​វីដេអូ​ជាច្រើន​ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​លើកយក​បាន​បង្ហោះ​លើ​គណនី​របស់ខ្លួន បានធ្វើ​ឲ្យ​មិត្ត​ភ័ក្ដិ​ដ៏ទៃទៀត បាន​សួរថា រូប​ទាំងនេះ​ថត​នៅឯណា ហើយ​មិត្ត​ក្នុង​បណ្តាញ​សង្គម​បាន​ស្តែង​ពី​អារម្មណ៍​សោកសង្រេង​អនិច្ចា​ពី​សកម្មភាព​ដែល​ប្រជាពលរដ្ឋ​ដែល​គ្មាន​ទី​ពំនាក់​អាស្រ័យ​បាន​ប្រើប្រាស់ ជីវិត​របស់​ពួកគេ ខ្លះ​រស់​នៅលើ​គំន​សំរាម ទ្រូង​ថ្នល់​…​។​ល​។ ដើម្បី​លូកដៃ​សុំ និង​កកាយ​សំរាម​ទាំងអស់នោះ​ចិញ្ចឹមជីវិត​។​

 

​រូបភាព​ទាំងនេះ​បាន​បង្ហាញថា​បច្ចុប្បន្ន​ស​ង្គ​ម​ខ្មែរ​ការរស់នៅ​របស់​ប្រជាជន​គ្រប់រូប​គ្រប់​ទីកន្លែង​រដ្ឋាភិបាល​មិនទាន់បាន​មើលថែរក្សា សុខមាលភាព​ប្រជាជន​គ្រប់​ជ្រុង ជ្រោយ​នៅឡើយ​ទេ ទើប​បណ្ដាល​ឲ្យ​ប្រជាជន​មួយចំនួន​នៅតែ​ក្រលំបាក​បណ្ដែតបណ្ដោយ​នៅ​ឆាកជីវិត រហូតដល់​ថ្នាក់​លូន​សំពះ​សុំទាន​គេ និង​ប្រើប្រាស់​គំនរ​សំរាម​ជា​ប្រភព​ចំណូល​ប្រចាំថ្ងៃ​៕

5046_1_1352865453 2012-5-f3d29505-6e6c-4e89-a25b-9917074e1424

 

Leave a Reply

(*) Required, Your email will not be published