រាជធានីភ្នំពេញ : ភាពកំហុសឆ្គងតែងកើតមានជារឿយៗ ដែលស្តែងចេញពីចេតនាអារម្មណ៍ ទោះបីទោះបីជាវាជាកំហុសបន្តិចបន្តួចក៏ ក៏វាជាទង្វើអាក្រក់ដែលមិនគួរប្រតិបត្តិតាមនោះឡើយ។ រូបភាពមួយសន្លឹកនេះ ត្រូវបានបណ្តាញសង្គមទម្លាក់មកចែករំលែកនូវសកម្មភាពនៃកំហុសឆ្គងរបស់ក្រុមសមត្ថកិច្ច ដែលជាអ្នកអនុវត្តនូវច្បាប់ តែបែរជាបំពាន។ ជាក់ស្តែងការធ្វើចរចារណ៍លើផ្លូវសាធារណៈ តម្រូវឲ្យអ្នកបញ្ជាយានយន្តទាំងអស់ត្រូវអនុវត្តតាម ដោយទោចក្រយានយន្ត (ម៉ូតូ រ៉ឺម៉កកង់បី) ត្រូវពាក់ពួកការពារសុវត្ថិភាព ចំណែករថយន្ត(ឡាន) វិញ ត្រូវពាក់ខ្សែក្រវ៉ាត់…ជាដើម។
តែផ្ទុយទៅវិញ ក្រុមសមត្ថកិច្ចខាងលើនេះ បែរជាបំពាន ឬក៏អាងអំណាង និងភាពយោគយល់គ្នា! ទង្វើនេះត្រូវបានមតិសាធារណជនដែលនៅក្នុងបណ្តាញ បានរិះគន់ចំៗ យ៉ាងចាស់ដៃផងដែរ។ចុះចំពោះអ្នកដែលជាប្រិយមិត្តគេហទំព័រកំណើតថ្មី វិញបានទស្សនៈបែបណាដែរចំពោះករណីនេះ?