នាង Scout Willis បរិ​យា​ពី​ការសម្រេចចិត្ត​ដែល​នាំ​ឲ្យ​នាង​ឲ្យ​អាក្រាតកាយ​តាម​ទីសាធារណៈ​

, , Leave a comment

​កូនស្រី​របស់លោក Bruce Willis  និង​អ្នកស្រី Demi Moore ឈ្មោះ​នាង Scout Willis បាន​និយាយ​ការពារ​ការសំរេចចិត្ត​របស់​នាង​ដើរ​ស្រាត​ល្វែង​ខាងលើ​តាម ដងផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​ញូវយ៉ក ថា ជាការ​ប្រឆាំង​តវ៉ា​មួយ​។ កាលពី​សប្តាហ៍​មុន​នាង Scout Willis អាយុ​២២​ឆ្នាំ បាន​ដោះអាវ​ចេញ​អស់​បញ្ចេញ​សុដន់​ទាំង​គូរ​របស់​នាង​ធ្វើ​យុទ្ធ​ការប្រឆាំង​គោលនយោបាយ​ស្រាត​របស់​បណ្តាញ​សង្គម Instagram និង​ធ្វើការ​ប្រឆាំង​តា​វ៉ា​ចំពោះ​ការថតរូប​ស្រាត​របស់​នារីៗ នៅតាម Online ។ រូបថត​ទាំងនោះ​នាង​បានដាក់​ជា​ក្នុង Twitter Account របស់​នាង​។​

 

​នាង Scout Willis បាន​និយាយថា ក្នុង​គេហទំព័រ XoJane.co.ulc ជា​អត្ថបទ​របស់​នាង​ពន្យល់​ពី​មូល​ហេតុដែល​នាង​បានសំរេច​ប្រថុយ​គ្រោះថ្នាក់​ដើរ តាម​ដងផ្លូវ​សាធារណៈ​ដោយ​ព្រលែង​សុដន់​ទាំង​គូ​ឲ្យ​គេ​មើល​។ នាង​សរសេរថា ៖ “​ខ្ញុំ​ដឹងថា មនុស្ស​ជាច្រើន​មិន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​បែប​ហ្នឹង​ទេ​” ខ្ញុំ​ជានា​រី​ស្បែក​ស​ហើយ​កើត​នៅក្នុង​ត្រកូល​គ្រួសារ​អ្នក​ខ្ពង់ខ្ពស់​។ ខ្ញុំ​មិន​ចង់​ជ្រើស​ជីវិត​បែប​សាធារណៈ​អីចឹង​ទេ ប៉ុន្តែ​ជីវិត​សាធារណៈ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើ​បែប​ហ្នឹង ដើម្បី​ប្រឆាំង​ទៅ​និង​ការផ្សាយ​រូបភាព​ស្រាត​ក្នុង​បណ្ដាញ​សង្គម​។​

 

​នាង Willis បន្តថា​៖ “​ខ្ញុំ​ដើរ​ជុំវិញ​ទីក្រុង​ញូវយ៉ក ដោយ​ស្រាត​ស្វែង​លើ ហើយ​ទុកជា​ឯកសារ​នៅក្នុង Twitter ដោយ​ចង់​បង្ហាញថា អ្វី​ទៅជា​ច្បាប់​គឺ ច្បាប់​នៅក្នុង​រដ្ឋ​ញូវយ៉ក​មិន​អនុញ្ញាតិ​ឲ្យ​ធ្វើ​បែប​ហ្នឹង​តាម Instagram…. អ្វីដែល​ខ្ញុំ​ចង់បាន​គឺ​សិទ្ធិ​ស្ត្រី​ដើម្បី​ជ្រើស​វិធី​ការពារ​ខ្លួន ហើយ​គ្មាន​ស្ត្រី​ណា​ម្នាក់​ត្រូវគេ​ធ្វើ​ឲ្យ​អាម៉ាស់​តាមរយៈ​ការបង្ហាញ រូប​ស្រាត​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​នោះទេ​”​។ បណ្តាញ​សង្គម​ត្រូវតែ​គោរព​ធ្វើ​តែ​ឯកជន​ដែលជា​សិទ្ធ​របស់​ស្ត្រី​តាមផ្លូវ​ច្បាប់​៕

article-2641913-1E47190500000578-216_634x487 article-2641913-1E47190F00000578-373_634x439

 

Leave a Reply

(*) Required, Your email will not be published