ដោយសារ​អំណាច​ស្អប់ ឪពុក​កប់​កូន​ទាំង​រស់ (​វីដេអូ​)

, , Leave a comment

31-1-2015

​ប្រទេស​ឥណ្ឌា ៖ នេះ​ជា​រឿង​មួយ​ដែល​មិនអាច​អត់ឱន​ឲ្យ​បានជា​ដាច់ខាត និង​ត្រូវ​ដាក់ទោស​ឲ្យ​ធ្ងន់ធ្ងរ​ជាទីបំផុត ចំពោះ​បុរស​ជា​ឪពុក​ចិត្ត​អប្រិយ​ឥណ្ឌា​ម្នាក់ ដែល​បាន​កប់​កូនស្រី​បង្កើត​របស់ខ្លួន​ប៉ង​សម្លាប់​ទាំង​រស់​បែបនេះ ព្រោះតែ​រូបគេ​មាន​ច​រិ​ក​ស្រឡាញ់​តែ​កូនប្រុស ហើយ​ស្អប់​កូនស្រី​បំផុត​នោះ​។ យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ពលរដ្ឋ​នៅ​ភូមិ Putia ស្ថិតក្នុង​រដ្ឋ Tripura ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា បាន​ប្រញាប់ប្រញាល់​ផ្តល់ព័ត៌មាន​ទៅ​ប៉ូលីស​ថា បុរស​ជា​ឪពុក​ម្នាក់​ឈ្មោះ Abul Hussein បាន​កំពុង​ព្យាយាម​កប់​កូនស្រី​របស់គេ នៅ​ខាងក្រោយ​ផ្ទះ​របស់គេ​។​

 

​ភ្លាមៗ​នោះ​ប៉ូលីស​ក៏បាន​មកដល់​ផ្ទះ​របស់​បុរស​រូបនេះ ហើយ​ពួកគេ​ក៏បាន​រកឃើញ​កូនស្រី​របស់​វា​ដោយ ដៃ​, មាត់​ត្រូវ​ជាប់​ចំណង ខណៈ​ដងខ្លួន​ត្រូវ​កប់​ត្រឹម​ទ្រូង​គួរ​ឲ្យ​អាសូរ​ជា​ពន់ពេក​។ ប៉ូលីស​និយាយថា Hessein មាន​ច​រិ​ក​ស្អប់​កូនស្រីៗ ហើយ​ព្យាយាម​សម្លាប់​កូនស្រី​កំសត់​អាយុ ១០ ឆ្នាំ នេះ ដែលមាន​ឈ្មោះ Rukshena ខណៈ​ប្រពន្ធ​របស់គេ​មិន​នៅផ្ទះ​។ ប៉ូលីស​ឲ្យ​ដឹង​ទៀតថា Hussein មានការ​អស់សង្ឃឹម​ដែល​រក​កូនប្រុស​មិនបាន ហើយ​ស្អប់​ណាស់​ដែលមាន​កូនស្រី​។​

 

​មន្ត្រី​ប៉ូលីស​ជាន់ខ្ពស់​លោក Pradip Dey និយាយថា ៖ “​យើងខ្ញុំ​បានទទួល​ការហៅ​ទូរស័ព្ទ​ពី​ពួក​អ្នកភូមិ ដោយ​ប្រាប់​យើងខ្ញុំ​ថា មាន​បុរស​ម្នាក់​កំពុង​ព្យាយាម​សម្លាប់​កូនស្រី​របស់គេ ដោយ​កប់​នាង​ទាំង​រស់ ។ ភ្លាមៗ​នោះ ខាង​មន្ត្រី​របស់​យើងខ្ញុំ ក៏បាន​មកដល់​ផ្ទះកើតហេតុ ហើយ​ក៏បាន​រកឃើញ Rukshena កំពុង​ត្រូវបាន​កប់​នៅ​ខាងក្រោយ​ផ្ទះ​របស់​នាង​”​។​

 

​លោក Dey បន្តថា​៖ “​យើងខ្ញុំ​បាន​ជួយសង្គ្រោះ​នាង ហើយ​ចាប់ខ្លួន Hussein នាពេលនោះ​ផងដែរ ពីបទ​ប៉ុនប៉ង​មនុស្សឃាត ។ ឥឡូវនេះ រូបគេ​ក៏​កំពុងស្ថិត​ក្នុង​មន្ទីរឃុំឃាំង ដើម្បី​រង់ចាំ​ការកាត់ទោស​”​។​

 

​គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​កប់ Ruskshena រហូតដល់​ចង្កេះ​របស់​នាង​, ម្តាយ​របស់​នាង​ក៏បាន​វិល​ត្រលប់មក​ផ្ទះ​វិញ ប៉ុន្តែ Hussein យក​ល្អី​ប្ញ​ស្សី​១​មក​គ្របពីលើ​ក្បាល​របស់​នាង​បណ្តោះអាសន្ន ក្នុង​បំណង ដើម្បី​បញ្ចប់​ការងារ​របស់​វា​នៅពេល​ក្រោយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ប្រពន្ធ​កើតមាន​ការសង្ស័យ​… ហើយក៏​បាន​ហៅ​អ្នកជិតខាង​មកជួយ​។ នាង​បាន​អះអាង​ប្រាប់​គេឯង​ថា នាង​បាន​មានការ​បារម្ភ​រួចស្រេច​ទៅហើយ អំពី​ក្តី​ស្រឡាញ់​របស់​ប្តី ចំពោះ​កូនស្រី​របស់​ពួកគេ​។​

 

​យ៉ាងណាមិញ នៅពេល​ពួក​អ្នកជិតខាង​បាន​រកឃើញ Ruskshena ត្រូវបាន​កប់​យ៉ាង​ដូច្នេះ​, ពួកគេ​ក៏បាន​កញ្ជ្រោល​កំហឹង​យ៉ាងខ្លាំង ដោយ​នាំគ្នា​វាយ​ទៅ Hussein យ៉ាង​ចាស់ដៃ មុន​ប៉ូលីស​បានមក​ដល់​។ ទោះជា​យ៉ាងណា នៅពេលនេះ Ruskshena ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​មួយ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ កាលពី​ថ្ងៃទី ១៦ មករា ប៉ុន្តែ មិនត្រូវ​បានគិត​គូរ​ថ្លៃ​ព្យាបាល​ទេ បន្ទាប់​រយៈពេល ២-៣ ថ្ងៃ​៕

 

 

Leave a Reply

(*) Required, Your email will not be published