ស្វែងយល់​ពី​មូលហេតុ​៣​យ៉ាង ធ្វើ​ឲ្យ​សុដន់​ស្ដ្រី​រីក​ធំធាត់​

, , Leave a comment

​ស្ត្រី​គ្រប់រូប​តែងតែមាន​ចម្ងល់ និង​មន្ទិលសង្ស័យ​ខ្លះៗ ទាក់ទង​ទៅនឹង​ការរីក​ធំធាត់​នៃ​សុដន់​របស់ខ្លួន​។ បើតាម​ការស្រាវជ្រាវ​ខ្លះៗ ពី​ឯកសារ​នានា​បានបង្ហាញ​ឲ្យ​ឃើញថា មាន​មូលហេតុ​៣​យ៉ាង ទាក់ទង​នឹង​រឿងនេះ​គឺ ៖

 

-​ឈានដល់​វ័យ​គ្រប់ការ និង​មក​រដូវ​
​មូលហេតុ​ដ៏​ជាក់ស្ដែង​បំផុត​ធ្វើឱ្យ​សុដន់​ស្ដ្រី​រីក​ធំ គឺ​ការឈាន​ដល់​វ័យ​គ្រប់ការ​។ នៅក្នុង​អំឡុងពេល​គ្រប់ការ​នៃ​ឆាកជីវិត​របស់​ស្ដ្រី​នេះ អូវែ របស់​នាង​ចាប់ផ្ដើម​ផលិត​ចេញ​អ័ក​ម៉ូ​ន Estrogen​។ អ័ក​ម៉ូ​ន​ប្រភេទ​នេះ​បណ្ដាល​ឲ្យ​កំពក​ជាតិ​ធាត់ នៅក្នុង​សុដន់​ស្ដ្រី​។ ក្រោយពេល​ស្ដ្រី​ចាប់ផ្ដើម​មាន​រដូវ នាង​អាច​ជួបប្រទះ​នូវ​អា​ការៈឡើង​សុដន់​មួយរយៈ​នៅក្នុង​អំឡុងពេល​មួយខែ​ដំបូង មុនពេល​នាង​ចាប់ផ្ដើម​ធ្លាក់​រដូវ​។ ការរីកលូតលាស់​ធំ​ក្នុង​រយៈពេល​ខ្លី​បែបនេះ​បណ្ដាលមកពី​ក្រពេញ​នៅក្នុង​សុដន់​មានការ​រីក​ធំ ជា​សញ្ញា​បញ្ជាក់ថា ស្ដ្រី​ឈានដល់​វ័យ​អាចមាន​កូន​បាន​។ ខណៈពេល​ស្ដ្រី​កំពុង​ចាប់ផ្ដើម​ធ្លាក់​រដូវ សុដន់​របស់​នាង​ក៏​ត្រឡប់មក​សភាព​ដូចដើម​វិញ​។​

 

-​វិធី​ពន្យា​កំណើត និង​ការ​មាន​ផ្ទៃពោះ​
​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អ័ក​ម៉ូ​ន Progesterone ផ្ដល់​សមត្ថភាព​ដល់​សុដន់​រួចជាស្រេច ដើម្បី​ផលិត​ចេញ​នូវ​ទឹកដោះ​។ សុដន់​ស្ដ្រី​រីក​ធំ​បណ្ដាលមកពី​ការកកើត​ជាតិ​ធាត់​បន្ថែម និង​ការ​ប៉ោង​ឡើង​នូវ​ក្រពេញ​ទឹកដោះ ហើយ​សុដន់​ស្ដ្រី​អាច​រក្សា​ភាព​ធំ​ដដែល ខណៈពេល​ស្ដ្រី​ជា​ម្ដាយ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​។ នៅពេល​ទារក​ត្រូវបាន​ផ្ដាច់​ទឹកដោះ​សុដន់​របស់​ស្ដ្រី ក៏​ត្រឡប់​មករក​ទំហំ​ដើម​វិញ ឬ​អាច​ប្រែក្លាយជា​តូច​ជាង​មុន​។ ការប្រើ​វិធីសាស្ដ្រ​ពន្យា​កំណើត​ដូច​ជាការ​លេបថ្នាំ​ក៏​អាចធ្វើ​ឲ្យ​សុដន់​ស្ដ្រី​រីក​ធំ​ដែរ ពីព្រោះ​វិធី​ពន្យា​កំណើត​នេះ មាន​អ័ក​ម៉ូ​ន ដែល​បត់បែន​ទៅតាម​ការទប់ស្កាត់​ការ​មាន​ផ្ទៃពោះ​។​

 

-​ការឡើង​ទម្ងន់ និង​ការហាត់​ប្រាណ​
 ប្រសិនបើ​ស្ដ្រី​ឡើង​ទម្ងន់ ដោយសារ​ការ​កពូន​នូវ​ជាលិកា​ខ្លាញ់ សុដន់​របស់​នាង ក៏​អាច​រីក​ធំ​បានដែរ​។ ការហាត់​ប្រាណ​អាចធ្វើឱ្យ​ទំហំ​សុដន់​ស្ដ្រី​ស្រក​តូច ដោយ​ការដុត​កម្ទេច​នូវ​ជាលិកា​ខ្លាញ់ នៅក្នុង រាងកាយ​។ ការហាត់​ប្រាណ​ត្រង់​សាច់ដុំ​ដើមទ្រូង ផ្នែក​ខាងក្រោម​នៃ​សុដន់​អាច​រារាំង នូវ​ការ​ស្រក​ចុះ​នៃ​ជាលិកា​ខ្លាញ់ ក្នុង​សុដន់​។ សាច់ដុំ​ត្រង់​ទ្រូង​រីក​ធំ ក៏​ធ្វើឱ្យ​សុដន់​រីក​ធំ​ដែរ​។ សាច់ដុំ​ត្រង់​ទ្រូង​មាន​កម្លាំង​ខ្លាំង ក៏​អាចធ្វើឱ្យ​សុដន់​ស្ដ្រី​ឡើង​រឹង​ដែរ​៕

27-12-2014 (1)

 

Leave a Reply

(*) Required, Your email will not be published