ឈិ​ត សុជាតា ៖ ទោះ​គ្មាន​ប្រុស ក៏​ខ្ញុំរ​ស់បាន​!

, , Leave a comment

​រាជធានី​ភ្នំពេញ : តារា​សម្តែង និង​ជា​ពិធី​ការិនី​នាង ឈិ​ត សុជាតា ហាក់​បង្ហាញ​អារម្មណ៍​លែង​ចង់បាន​ប្តី​ទៀតហើយ ដោយ​នាង​បាន​អះអាងថា មិនចាំបាច់​យកប្តី​ក៏បាន​ដែរ ព្រោះ​សម័យនេះ​ស្ត្រី​មិនចាំបាច់​ពឹង​ប្រុសៗ​មក​ចិញ្ចឹម​ដូច​សម័យមុន​នោះទេ​។​

 

​ឈិ​ត សុជាតា បាន​និយាយថា ៖ «​សម័យនេះ មិនមែន​ដូច​កាលពី​២០​ឆ្នាំមុន​នោះទេ ដែល​ស្ត្រី​តោង​ចាំ​ចាប់យក​ស្វាមី ព្រោះថា​យកមក​ជា​ជំហរ​របស់​គ្រួសារ និង​ជួយ​ផ្គត់ផ្គង់​ទំនុកបម្រុង​ខ្លួនឯង​ផង​។ ប៉ុន្តែ​ដោយ​ឡែ​ង​ស្រីៗ​នា​សម័យនេះ​វិញ មិនចាំបាច់​ពឹងពាក់​លើ​បុរស​ដែលជា​ស្វាមី​ទាំងស្រុង​ដូច​សម័យមុនៗ​ទៀត​នោះទេ​។​

 

​ឈិ​ត សុជាតា បាន​រៀបរាប់​បន្តទៀតថា ៖ «​ខ្ញុំ​ពេលនេះ វ័យ​នេះ បើ​មិនមាន​ប្តី​ក៏​មិន​អី​ដែរ គ្មានអ្វី​ត្រូវ​ខ្វាយខ្វល់​នោះទេ​។ ហេតុនេះ​ខ្ញុំ​ក៏​មិន​ចង់​និយាយ​ពី រឿងរ៉ាវ​ស្នេហា ឬ​រឿង​រៀបការ​អី​នោះដែរ​»​។​

 

​សុជាតា បញ្ជាក់​បន្ថែមទៀតថា ៖ «​ពេលនេះ​ខ្ញុំ​មិនដែល​ខ្វាល់​ខ្វា​យ​ថា មាន​នរណា​គេ​តាម​ស្រឡាញ់ តាម​ប្រមាញ់​នោះដែរ​។ សំខាន់​ខ្ញុំ​មិនទាន់​នឹកគិត​ចំពោះ​រឿងនេះ នោះទេ ខ្ញុំ​មានការ​ងារ​ធ្វើ ខ្ញុំ​មាន​ប្រាក់ចំណូល​សម្រាប់​ចិញ្ចឹម​ខ្លួនឯងបាន​។ ចង់​អ្នកណា​តាម​ស្រឡាញ់​ថា ម៉េច​..! ខ្ញុំ​នៅតែ​ខ្ញុំ ហើយ​ខ្ញុំ​មិន​គិត​អ្វី​ទាំងអស់​ចំពោះ​រឿង​ស្នេហា​មួយ​ហ្នឹង​។ ខ្ញុំ​ខ្លាចក្រែង​ប៉ះចំ​រឿងរ៉ាវ​ស្នេហា​ដែល​ជួបតែ​ការឈឺចាប់​»៕

29-1-2015 (1)

29-1-2015 (3) 29-1-2015

 

Leave a Reply

(*) Required, Your email will not be published