ចង់បាន​សុដន់​ធំ​ដោយ​វិធី​ងាយ មិនចាំបាច់​ឆ្លងកាត់​មុខកាំបិត​

, , Leave a comment

​ដើមទ្រូង​ដ៏​ទ្រ​លូក​ទ្រលន់​អាចធ្វើ​ឲ្យ​ប្រុសៗ​ឈ្លក់​វង្វេង​បាន ប៉ុន្តែ​នារី​ដែល​ពុំមាន​សុដន់​(​សុដន់​រាបស្មើ​) អាចធ្វើ​ឲ្យ​បាត់បង់​ភាព​ទាក់ទាញ​ទាំងនោះ​ទាំងស្រុង​។ មូល​ហេតុនេះ​បានធ្វើ​ឲ្យ​នារី​មួយចំនួន​រត់ទៅរក​ម​ធ្យា​បាយ​វះកាត់ ព្រោះតែ​ចង់​ឆាប់​សម្រេច​ដូច​បំណង​។ ត្បិតតែ​ការធ្វើ​បែបនេះ​អាច​ផ្គាប់ចិត្ត​អ្នក​ភ្លាមៗ​ក៏ពិតមែន តែ​ទៅ​ថ្ងៃ​អ​នា​គត់​អ្នក​ទាំងនោះ​នឹងមាន​បញ្ហា​ជាមួយ​វា​មិន​ខាន​។ ដូច្នេះ​អ្នក​អាច​ប្រើ​វិធីសាស្ត្រ​តាមបែប​ធម្មជាតិ​វិញ​ម្តង ដោយ​មិន​ឆ្លងកាត់​មុខកាំបិត ហើយ​សុដន់​មាន​សុខ​ភាពល្អ​ថែមទៀត​។

 16-8-2014 (2)

​បន្លែ​បៃតង​
​គួរតែ​បរិភោគ​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន​ដូចជា ស្ពៃ​, ខាត់ណា​, ផ្កា​ខាត់ណា​, ស្ពៃក្តោប​… ព្រោះ​បន្លែ​ទាំងនេះ​សម្បូរ​សារជាតិ​ប្រឆាំង​អុ​ស៊ី​តកកម្ម​។ មិនតែប៉ុណ្ណោះ​វីតាមីន E, C, និង​វីតាមីន A អាច​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា ដែល​អាចជួយ​ដល់​សំរាំង​រ៉ាឌីកាល់ និង​ជាតិពុល​ផ្សេងទៀត​ពី​រាយ​កាយ​។ សារធាតុ​ប្រឆាំង​អូក​ស៊ីត​កម្ម និង​ជាតិ​ស​សៃ​បាន​ដើរ​តូ​នាទី​យ៉ាងសំខាន់​ក្នុងការ​រក្សា​ការពា​រាងកាយ​ពី គ្រប់​ប្រភេទ​នៃ​ជំងឺមហារីក រួមទាំង​ជំងឺ​សុដន់ (​ជំងឺ​នេះ​ជាធម្មតា​កើត​ចំពោះ​ស្ត្រី​)​។​

 

​បន្ថែម​វីតាមីន E
​ការបន្ថែម​វីតាមីន E ដែលមាន​នៅក្នុង​របប​អាហារ អាចជួយ​រក្សា​សាច់ដុំ​ដើមទ្រូង​របស់​ស្ត្រី​ឲ្យ​មាន​សុខ​ភាបល្អ និង​ធំ​ជាង​មុន​។ ការផ្តល់​វីតាមីន E ១៥ ក្រាន​ឲ្យ​រាងកាយ​ជា​រៀងរាល់​ថ្ងៃជា​កត្តា​ដែល​ល្អ​បំផុត ប្រសិនបើ​អ្នក​មិនបាន​ផ្តល់​ឲ្យ​គ្រប់គ្រាន់​ទេ​អាច​នាំ​ឲ្យ​សាច់ដុំ ទ្រូង​មាន​ភាពទន់ខ្សោយ និង​ការរាំងស្ទះ​ដល់​ការអភិវឌ្ឍ​។ អ្នក​អាច​រក​វីតាមីន E នៅក្នុង​ប្រភប​ន្លែ​ផ្ទី គ្រាប់​ផ្កាឈូករ័ត្ន ឬក៏​វីតាមីន E នៅក្នុង​សាច់​។​

 

​ប្រូតេអ៊ីន​នៅក្នុង​បន្លែ​
​ប្រសិនបើ​អ្នក​សុដន់​មាន​សុខភាព​ល្អ​ជាង​មុន អ្នក​គួរតែ​ជ្រើស​ប្រភព​អាហារ​ដែលមាន​ប្រភព​មកពី​សណ្តែក​។ ម្យ៉ាងវិញទៀត​អាហារ​ត្រី​សម្បូរ​ទៅដោយ​អាស៊ីត​អូ​មេ​ហ្គា ៣ និង​វីតាមីន D ទាំងពីរ​ប្រភេទ​នេះ​មាន​សារធាតុចិញ្ចឹម​សំខាន់​សម្រាប់ (​សុដន់​ទាំង​គូរ​) ឲ្យ​មាន​សុខភាព​ល្អ ក៏ដូចជា​ធ្វើ​ឲ្យ​ប្រសើរឡើង​ចំពោះ​អ្នក​ដែលមាន​ដើមទ្រូង​រាបស្មើ​។ ដូច្នេះ​គួរតែ​បន្ថែម​ត្រី​ធ្វើជា​របប​អាហារ​ប្រចាំថ្ងៃ​៕ មង្គលការ​

16-8-2014 (1)

 

Leave a Reply

(*) Required, Your email will not be published