គ្រាន់តែ​រឿង​សាច់​ឆ្កែ បែរជា​កូនស្រី​ចង់​សម្លាប់​ឪពុក​

, , Leave a comment

ខេត្ត​ត្បូងឃ្មុំ : ភាព​ម​ហោ និង​កំហឹង​បានធ្វើ​ឲ្យ​ស្ត្រី​២​នាក់​ត្រូវបាន​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន តាម​បណ្តឹង​របស់​ឪពុក ក្នុង​ជម្លោះ​ពាក្យសម្តី​ដែល​កើតចេញពី​ឥទ្ធិពល​នៃ​សុរា​។ ហេតុការណ៍​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​-​ឃុំ​-​ស្រុក​តំបែរ ខេត្ដ​ត្បូងឃ្មុំ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ហេតុការណ៍​ជម្លោះផ្ទៃក្នុង​គ្រួសារ​នេះ កូនស្រី​ម្នាក់​ឈ្មោះ ឃឿន សុខ​លិច អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជាប់​គ្នា​ជាមួយនឹង​ផ្ទះ​ឪពុក ។ ចំណែក​បុរស​ជា​ឪពុក និង​កូនស្រី​ម្នាក់ទៀត មិន​ត្រូវបាន​សមត្ថកិច្ច​បង្ហើប​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​នោះឡើយ​។​

 

​បើតាម​ការអះអាង​ពី​អ្នកជិតខាង​បាន​បន្ថែមទៀត​ង​ថា មុនពេល​កើតហេតុ​បុរស​ជា​ឪពុក​បាន​កាប់​ឆ្កែ​មួយ​ក្បាល ដើម្បី​ធ្វើ​ម្ហូប​សម្រាប់​ក្លែមស្រា ហើយ​គាត់​ក៏បាន​ហៅ​ញាតិ​ជិតខាង​ដែលជា​ដៃគូ​កន ជាមួយគ្នា​កន្លងមក ឲ្យ​មក​ចូលរួម​ក្នុងនោះ​កូនស្រី​របស់គាត់​២​នាក់​ទៀត មើលទៅ​ម្ហូប សាច់​ឆ្កែ​ទំនង​ឆ្ងាញ់ ក៏បាន​ចូលរួម​ផឹកស៊ី ជាមួយ​ឪពុក​។ ខណៈ​កំពុង​ធ្វើ​សាច់​ឆ្កែ កូនស្រី​មកដល់​ឃើញ​ក៏​ធ្វើការ​ស្តីបន្ទោស​ទៅលើ ឪពុក​ដែល​មិនគួរណា​កាប់​ឆ្កែ​ដែល​ខ្លួន​ស្រឡាញ់​ស៊ី​យ៉ាង​ដូច្នេះ​សោះ​។ ការស្តីបន្ទោស​ខាងលើនេះ​បាន​បង្ក​ឲ្យ​រវាង​ឪពុក និង​កូនស្រី កើត​ជម្លោះ​នឹង​គ្នា ហើយ​ខណៈនោះ​ដោយ​ទប់​កំហឹង​មិនបាន កូនស្រី​ក៏បាន​ទាញយក​កង្ហារ​គប់​ទៅ លើ​ឪពុក​បណ្តាល​ឲ្យ​ចំ​ផ្ទៃមុខ​រយះ​បែក​ឈាម​ជោក​ពេញមុខ​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កូនស្រី​២​នាក់​ដែល​បង្ក​ហិង្សា​លើ​ឪពុក​ខ្លួនឯង មក​ធ្វើការ​សាកសួរ​។ ដោយឡែក​ឪពុក​ដែល​រងរបួស​ធ្ងន់ ព្យាយាម​ដើរទៅ​កាន់​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង ហើយ​មិន​រករឿង​ជាមួយនឹង​កូនស្រី​នោះទេ​។​ ​ដោយសារតែ​គ្រួសារ​ខាងលើនេះ មាន​ជីវភាព ក្រីក្រ ហើយ​ពួកគេ​ក៏​ឧស្សាហ៍​ឈ្លោះ​វាយ តប់​គ្នា​ញឹកញាប់​ផងដែរ ហើយ​ករណី​ខាងលើ​បន្ទាប់ពី​បុរស​ជា​ឪពុក​ដែលជា ជនរងគ្រោះ អង្វរ​-​ក​សមត្ថកិច្ច​សុំ​ដក ពាក្យបណ្តឹង និង​សូម​ឲ្យ​ដោះលែង​កូនស្រី សមត្ថកិច្ច​ក៏​ធ្វើការ​អប់រំ រួចហើយ​ឲ្យ ត្រឡប់ទៅផ្ទះ​វិញ​អស់​ទៅ​៕

28-1-2015

ស្ត្រី​២​នាក់​ជា​កូន​ស្រី​​បានប្រើ​​ហិង្សា​លើ​ឪពុក ព្រោះ​តែ​រឿង​សាច់​ឆ្កែ និង​បុរស​ដែល​ជា​ជន​រងគ្រោះ

 

Leave a Reply

(*) Required, Your email will not be published