សាន សុ​ម៉ាលី ៖ ការ​ស្លៀក​សិច​ស៊ី សម្ញែង​ដើមទ្រូង​មូល​ក្បំ ជា​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ​

, , Leave a comment

28-1-2015 (2)

​រាជធានី​ភ្នំពេញ : សាន សុ​ម៉ាលី ជា​តារា​សម្តែង​មួយរូប​ដែល​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី ពិសេស​នៅពេល​មានកម្ម​វិធី​របស់​តារា​រួម​អាជីព​ម្តងៗ នាង​ស្លៀកពាក់​បញ្ចេញ​ដើមទ្រូង​ដែល​មូល​ក្បំ ជាមួយ​ទំហំ​សុដន់​ទាំង​គូ​របស់​នាង​យ៉ាង​ចាស់ដៃ​តែម្តង​។​

 

​ជាក់ស្តែង​រូបភាព​ប៉ុន្មាន​សន្លឹក​នៅក្នុង​បណ្តាញ​សង្គម​របស់ សាន សុ​ម៉ាលី ដែល​បាន​ចូលរួម​ក្នុង​ពិធីមង្គលការ​របស់​តារាចម្រៀង ឈួន ស្រី​ម៉ៅ ទទួលបាន​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ទស្ស​និជ​ន​ថា លេងខ្លួន​ជ្រុល​ហួសហេតុ​ជាមួយនឹង​ការបញ្ចេញ​នូវ​សាច់​ទ្រូង ស្ទើរ​ចេញ​ចុង​សុដន់​ទាំង​គូ​មក​ក្រៅ​។ មាន​អ្នក​ខ្លះទៀត​បាន​រិះគន់ថា ដើមទ្រូង​នាង ជាដើម​ទ្រូង​កែច្នៃ​ហើយ​បាន​ជាយារ​ធ្លាក់​បែបនេះ​។​

 

​ជាថ្មី​ម្តងទៀត​ក្នុង​កម្មវិធី​ឡើងផ្ទះ​របស់​តារាចម្រៀង ករុណា ពេជ្រ ឯណោះ​វិញ សាន សុ​ម៉ាលី​បានបង្ហាញ​វត្តមាន​ជាមួយនឹង​ឈុត​សម្លៀកបំពាក់​ថ្មី​ដែល​គួរ​ឲ្យ​ញាក់សាច់​រហូតដល់​អ្នក​ដែល​បាន​ចូលរួម​កម្មវិធី​នេះ​តាម​សម្លឹងមើល​មិន​ដាក់​ភ្នែក​។ ក្នុង​ឈុត​រ៉ូ​ប​ពណ៌​ខ្មៅ​ដ៏​សិច​ស៊ី​ដែល​បញ្ចេញ​នូវ​ចង្ហូរ​នៃ​ជ្រលង​សុដន់​ដែល​ធំ​ទ្រលុកទ្រលន់​នោះ ធ្វើ​បុរសៗ​ក្នុង​ពិធី​នោះ​ជ្រួលជ្រើម​ស្ទើរ​គ្រប់គ្នា​។​

 

​ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​ភាព​សិច​ស៊ី​នៃ​ដើមទ្រូង​នេះ សាន សុ​ម៉ាលី បាន​និយាយថា ការ​ស្លៀកពាក់​បែប​សិច​ស៊ី​នេះ ជា​ទម្លាប់​របស់​នាង​ទៅហើយ ប៉ុន្តែ​ពេលខ្លះ​ក៏​ស្តាប់​ការរិះគន់​របស់​ទស្ស​និជ​ន​ដែរ​។ អ្វីដែល​ធ្វើ​ឲ្យ​នាង​ខ្លាច​ខ្លាំងជាងគេ​នោះ គឺ​ខ្លាច​ការព្រមាន​ពី​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌​ជាដើម ដែលមាន​តារាចម្រៀង ឆ័យ លីដា​ឡែ​ន ជា​គំរូ​ស្រាប់​៕

28-1-2015 28-1-2015 (1)

 

Leave a Reply

(*) Required, Your email will not be published