ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​១​លាន​បាត ព្រោះតែ​ក្តី​ទុកចិត្ត​

, , Leave a comment

28-1-2015

ជនសង្ស័យឈ្មោះ សា​មាន ធូ​ក ពាក់​ព័ន្ធ​ករណីឆបោក

​ខេត្តបន្ទាយមានជ័យ : បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ពាក់ព័ន្ធ​ករណី​ឆបោក ខណៈដែល​ប្លង់ដី​ក្លែងក្លាយ​ទៅ​បញ្ចាំ​ខ្ចីប្រាក់​១​លាន​បាត ហើយ​រត់គេច​។ ករណី​ចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥ នៅ ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​ប្រព​ភ​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​កំណើត​ថ្មី​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ សា​មាន ធូ​ក ភេទ​ប្រុស អាយ​៣៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ ស្រុក​ក​ញ្ចៀ​ច ខេត្តព្រៃវែង បច្ចុប្បន្ន​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ រស់ ស្រៀ​ង ភេទ ស្រី អាយុ​៤០​ឆ្នាំ ជា​អាជីវករ​ចងការ និង​វេ​ប្រាក់ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​

 

​យោងតាម​ពាក្យបណ្តឹង​បាន​បង្ហាញថា កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ ជនសង្ស័យ​ខាងលើ​បាន​យក​ប្លង់ដី​មួយ​មក​បញ្ចាំ ដើម្បី​ខ្ចីប្រាក់​១​លាន​បាត​។ ដោយ​ធ្លាប់​រាប់អាន​គ្នា និង​មាន​ទំនុកចិត្ត ជនរងគ្រោះ​មិនបាន​ពិនិត្យ​ប្លង់ដី​នោះ​ឲ្យ​បាន​ស៊ីជម្រៅ​។ បន្ទាប់ពី​ទទួលបាន​ប្រាក់​រួចរាល់​ហើយ ស្រាប់តែ​ជនសង្ស័យ និង​ប្រពន្ធ​គេចខ្លួនបាត់​ជា​ហូត​មិនដឹង​ទៅណា​។ ដោយ​សង្ស័យ​ជនរងគ្រោះ​ក៏​ត្រួតពិនិត្យ​ប្លង់ដី​ទើប​ដឹងថា​ប្លង់ដី​នោះ​ក្លែងក្លាយ ទើប​ស្ត្រី​ម្ចាស់​ប្រាក់​ក៏​មក​ដាក់ ពាក្យបណ្តឹង​នៅ​កន្លែង​សមត្ថកិច្ច​។ រហូតដល់​ថ្ងៃកើតហេតុ​សមត្ថកិច្ច​ក៏​ប្រទះឃើញ​ជនសង្ស័យ​ដូច​ក្នុង​ពាក្យបណ្តឹង ទើប​ឃាត់ខ្លួន​មក​សាកសួរ​។​

 

​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នាំ​មក​ធ្វើការ​សាកសួរ​ចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published