តើ​ការពុល​យានជំនិះ គឺ​បណ្តាលមកពី​ហេតុអ្វី​?

, , Leave a comment

5489_fit512

​មនុស្ស​មួយចំនួន​នៅពេលដែល​ឡើង ជិះ​រថយន្ត យន្តហោះ ឬ​យានជំនិះ​ផ្សេងៗ នោះ​គឺ​តែងតែមាន​អារម្មណ៍​មិន​ស្រួល​ហើយ​រកតែ​ក្អួត​។ តើ​បណ្តាលមកពី​ហេតុអ្វី​? កាល​ដែលមាន​អារម្មណ៍​មិន​ស្រួល​នោះ គឺ​ដោយសារតែ​ខួ​ល​ក្បាល​របស់​អ្នក​ច្របូកច្របល់​។ នៅពេលដែល​អ្នកដើរ ឬ​អ្នកជិះ​កង់ ម៉ូតូ នោះ​អ្នក​អាច​ដឹងថា ពេលណា​បន្ថែម​ល្បឿន​ពេលណា​បត់ ពេលណា​ឈប់ គឺ​មានន័យថា ខួរក្បាល​របស់​អ្នកមាន​ការត្រៀម​ទុកជាមុន​។ ប៉ុន្តែ​ពេលដែល​អ្នក​ជិះឡាន​នោះ ពេលខ្លះ​ល្បឿន​ថយ ឬ​បត់​ដោយ​មិនដឹង​ខ្លួន​នោះ វា​នឹងធ្វើ​ឲ្យ​យើង​ងាយ​នឹង​ពុល ប្រសិនបើ​អ្នកមើល​ទៅតាម​ទិសដៅ​នៃ​ឡាន​នោះ វា​នឹងមិន​ងាយ​នឹង​ពុល​ឡើយ​។​

 

​ឧ​ទារ​ហណ៍ ៖ ពេល​អ្នកជិះរថយន្ត ស្រាប់តែ​ឡាន​ចាប់​ហ្រាំ្វ​ង បើ​អ្នកមើល​ទៅតាម​ទិសដៅ​ឡាន​នោះ​អ្នកនឹង​អាច​ទប់​លំនឹង​ខ្លួន​បាន​ដោយ មិន​ឲ្យ​រលំ​បាន ព្រោះ​អ្នក​បានដឹង​មុន​ថា នឹង​មានរឿង​បែបនេះ​កើតឡើង​។ ដូច្នេះ​ចំពោះ​អ្នក​ដែល​ពុល​ឡាន​គួរតែ​កុំ​មើលសៀវភៅ ឬ​លេង​ហ្គេម​ជាពិសេស​សូម​មើល​ទៅតាម​ទិសដៅ​នៃ​ឡាន​៕

a motion sickness(1)

 

 

Leave a Reply

(*) Required, Your email will not be published